លោក កែវ សុធារ៉ា ណែនាំស្រុកចំនួន ៣ ក្នុងខេត្តសៀមរាប អ្នកវិនិយោគអចលនទ្រព្យគួរទិញទុកពីឥឡូវ

សង្គម​និង​សេដ្ឋកិច្ច

លោក កែវ សុធារ៉ា ប្រធាន KW សៀមរាប និងជាប្រធានផ្នែកលក់គម្រោងលំនៅដ្ឋាន The Sakura Residence កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ បានគូសបញ្ជាក់ច្បាស់ៗ ពីតម្លៃទីផ្សារអចលនទ្រព្យទូទៅ និងសក្ដានុពលដែលគួរគិតគូរដល់ការ វិនិយោគនៅតាមភូមិសាស្ត្រនៃស្រុកនានា ក្នុងខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងចំណោមហាងឆេងដីធ្លី នៅខេត្តសៀមរាប អ្នកជំនាញដីធ្លី និងកំពុងផ្ដល់សេវាកម្មផ្នែក ទិញ លក់ និងជួល អចលនទ្រព្យ លោក កែវ សុធារ៉ា បានណែនាំថា អចលនវត្ថុ ក្នុងស្រុកចំនួន ៣ គឺស្រុកបន្ទាយស្រី ស្រុកសូត្រនិគម និងស្រុកប្រាសាទបាគង ដែលនឹងផ្ដល់ផលចំណេញដល់អ្នកទិញ ចន្លោះពី ៥ ទៅ ១០ឆ្នាំ ខាងមុខ។

ក្នុងកម្មវិធី កិច្ចសន្ទនាអំពី វិស័យអចលនទ្រព្យនៅកម្ពុជា ដែលរៀបចំឡើងដោយ KW Cambodia ដដែលនោះ លោក កែវ សុធារ៉ា បានពន្យល់បន្ថែម ពីសក្កានុពលនៃស្រុកទាំង ៣ខាងលើថា ស្រុកបន្ទាយស្រី មានគម្រោងធំៗ នៅជិតជើងភ្នំគូលែន និងមានក្រុងអភិវឌ្ឍន៍ថ្មីរុនតាឯក។ សម្រាប់ស្រុកសូត្រនិគម មានព្រលានយន្តហោះសៀមរាបថ្មី និងក្រុងរណបថ្មី ជាង ១០០០ហិចតា ។ ចំពោះស្រុកប្រាសាទបាគង គឺជាភូមិសាស្ត្រនៅកៀកក្រុង សម្បូរទៅដោយគម្រោងអភិវឌ្ឍន៍ឯកជន និងមានផ្សារទំនើប Makro ជាដើម ។

ក្នុងនាមជាខេត្តសក្ដានុពលខាងវិស័យទេសចរណ៍ និងជាខេត្តប៉ូលសេដ្ឋកិច្ចទី ៣ ប្រចាំប្រទេស ខេត្តសៀមរាប បច្ចុប្បន្នទើបស្ថាបនារួចនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្នុងក្រុង ៣៨ខ្សែ , ម្រោងផ្លូវ Highway ភ្នំពេញ-សៀមរាប និងគម្រោផ្លូវ បាត់ដំបង-សៀមរាប, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គ្រប់ដណ្តប់លើផ្ទែដី ៧០០ ហិចតា អាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណ ៧ លាននាក់ ។