កម្ពុជា សម្រេចបើកជើងមេឃទទួលអ្នកដំណើរបរទេសដែលពុំទាន់ចាក់វ៉ាក់សាំងកូវីដ១៩

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា សម្រេចលើកលែងលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេសដែលពុំទាន់បានចាក់ ឬបានចាក់វ៉ាក់សាំងកូវីដ-១៩ ប៉ុន្តែតម្រូវឱ្យយកសំណាកធ្វើតេស្តរហ័សជាមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លិខិតមួយទំព័ររបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៨ កក្កដាម្សិលមិញ បានបញ្ជាក់ថា ក្នុងករណីជនបរទេសដែលត្រូវធ្វើតេស្តរហ័សហើយមានកូវីដ១៩កម្រិតស្រាល ក្រសួងអនុញ្ញាតិឱ្យព្យាបាលនៅតាមទីកន្លែងឬលំនៅឋានរៀងៗខ្លួន។ យ៉ាងណាមិញ ចំពោះករណីធ្ងន់ធ្ងរ អ្នកជំងឺត្រូវទៅព្យាបាលនៅមន្ទីរដែលជាចំណាយរបស់រដ្ឋនេះសម្រាប់ពលរដ្ឋកម្ពុជា។ ដោយឡែក ចំពោះជនបរទេសត្រូវទូទាត់ការស្នាក់នៅ និងថ្លៃព្យាបាលដោយខ្លួនឯង។

ទន្ទឹមនឹងនោះ ជនបរទេសដែលត្រូវធ្វើតេស្តរហ័សរកកូវីដ១៩ ត្រូវបង់ថ្លៃតេស្តអង់ទីហ្សេនកូវីដ១៩ ចំនួន ៥ដុល្លារក្នុងមួយនាក់។

ក្រសួងសុខាភិបាល បានបញ្ជាក់ផងដែរថា សម្រាប់អ្នកដំណើរដែលខកខានមិនបានចាក់វ៉ាក់សាំង ដុសមូលដ្ឋាន ឬដុសជំរុញដោយកក្តានានាពុំមែជាលក្ខខណ្ឌហាមកក្តាសុខភាព ក្រសួងលើកទឹកចិត្តឲ្យទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅតាមមូលដ្ឋានរបស់ខ្លួនដោយពុំមានតម្រូវឱ្យបង់ប្រាក់ឡើយ។

ទោះជាបែបនេះក្តី ក្រសួងសុខាភិបាលនៅតែបន្តលើកទឹកចិត្តឱ្យមានការប្រុងប្រយ័ត្ន និងបន្តអនុវត្ត ៣កុំ ៣ការពារ និងតាមដានសុខភាពខ្លួនឯងឱ្យបានខ្ជាប់ខ្ជួន៕