៦ខែឆ្នាំនេះ៖ គ្រឹះស្ថានធនាគារកម្ពុជា បានផ្តល់ឥណទានតាមវិស័យសេដ្ឋកិច្ច រហូតជិត៦០ ប៊ីលានដុល្លារអាមេរិក

សង្គម​និង​សេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា( NBC) នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា គិតត្រឹមឆមាសទី១ ពោលគឺរយៈពេល៦ខែ នៃឆ្នាំ២០២៣នេះ ការផ្តល់ឥណទានទៅតាមវិស័យសេដ្ឋកិច្ច របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានរហូតជិត៦០ ប៊ីលានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារជាតិនៃកម្ពុជា បានបន្តទៀតថា សម្រាប់ឆ្នាំ២០២៣ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាមវិស័យសេដ្ឋកិច្ច មានចំនួន ២៣៨,៧ ទ្រីលានរៀល (៥៧,៨ ប៊ីលានដុល្លារអាមេរិក)។ចំនួនេះ  គឺមានការកើនឡើងចំនួន ១០,៥% បើប្រៀបធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំ២០២២។

ប្រភពដដែលបានបញ្ជាក់ដែរថា ការផ្តល់ឥណទានទៅតាមវិស័យសេដ្ឋកិច្ច របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុខាងលើនេះ គឺឥណទានដែលបានគ្របដណ្តប់លើវិស័យជួញដូរដុំនិងរាយ ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន កសិកម្ម សេវាកម្ម អចលនទ្រព្យ សំណង់ អង្គភាពគ្រួសារ កម្មន្តសាល និងឥណទានផ្សេងៗ។

គួរបញ្ជាក់ដែរថា បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញទៀតថា គិតត្រឹមឆមាសទី១ ពោលគឺរយៈពេល៦ខែ នៃឆ្នាំ២០២៣នេះ ការផ្តល់ឥណទានទៅតាមវិស័យសេដ្ឋកិច្ច របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលមានទំហំជិត៦០ ប៊ីលានដុល្លារអាមេរិក ក្នុងនោះរួមមាន៖ ផ្តល់ដល់វិស័យជួញដូរដុំនិងរាយ ចំនួន៥៩,៥% ,ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ចំនួន ២៨,៦%,កសិកម្ម ចំនួន២២,៧%, សេវាកម្ម ចំនួន២២% , អចលនទ្រព្យ ចំនួន ១៩,៦% សំណង់ ចំនួន១៨,៣% អង្គភាពគ្រួសារ ចំនួន១៣,៧% កម្មន្តសាល ចំនួន ៨,៧% និងឥណទានផ្សេងៗចំនួន ៤៥,៥%៕

អត្ថបទ៖ ពិសី