ប្រេងសាំងធម្មតា ចុះថ្លៃចំនួន ២០០រៀល/លីត្រ ក្នុងឱកាសបុណ្យកាន់បិណ្ឌនេះ

សង្គម​និង​សេដ្ឋកិច្ច

នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣នេះ ​ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃ​លក់​រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានា ដោយគិត​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ត្រូវ​លក់សាំងធម្មតាតម្លៃ ៤,៥៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៨៥០រៀល ក្នុង១លីត្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរ​រំលឹក​ថា តម្លៃប្រេងឥន្ធនៈ​ កាល​​ថ្ងៃទី២១-៣០ ខែកញ្ញា ឆ្នាំ២០២៣ សាំងធម្មតាតម្លៃ ៤,៧៥០រៀល និងម៉ាស៊ូត​​ ៤,៨៥០រៀល ក្នុង១លីត្រ។ ដូច្នេះ​មានន័យ​ថា សម្រាប់​ថ្ងៃទី០១-១០ ខែតុលា ឆ្នាំ២០២៣​នេះ ​​តម្លៃ​ម៉ាស៊ូត​នៅ​ដដែល ប៉ុន្តែ​តម្លៃ​ប្រេងសាំង​ធម្មតា បាន​ចុះ​ថ្លៃ​ចំនួន ២០០រៀល ក្នុង​១លីត្រ ស្រប​ពេល​ដែល​ប្រជាពលរដ្ឋខ្មែរ​ទូទាំង​ប្រទេស​ កំពុង​ត្រូវ​ការ​ធ្វើដំណើរ​យ៉ាង​មមាញឹក ក្នុង​ឱកាស​បុណ្យ​​​ភ្ជុំ​បិណ្ឌ៕ ​​