អាជីវកម្មផ្គត់ផ្គង់សម្ភារៈធ្វើបុណ្យប្រឈមនិងការលក់ធ្លាក់ចុះក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នំានេះ

សង្គម​និង​សេដ្ឋកិច្ច

នៅពេលប្រជាពលរដ្ឋក្នុងស្រុកចាប់ផ្តើមចេះធ្វើការរៀបចំ វេចខ្ចប់នៅសម្ភារៈធ្វើបុណ្យទៅតាមរដូវកាលមានកាន់តែច្រើន គេសង្កេតឃើញថាអាជីវកម្មលក់ឬផ្គត់ផ្គង់សម្ភារបុណ្យនៅតាមតំបន់មួយចំនួនមានការថមថយ។តួយ៉ាងហាងលក់សម្ភារៈបុណ្យយីហោ ស៊្រី ឡេងហេង មានទីតំាងនៅក្រុងភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងតាមម្ចាស់ហាងយីហោ ស៊្រី ឡេងហេង បានឱ្យដឹងថា តាមការសង្កេតនៅក្នុងរយៈពេល៤ថ្ងៃកន្លងមកនេះសកម្មភាពលក់ដូររបស់ខ្លួនហាក់មានភាពស្ងប់ស្ងាត់ជាងឆ្នំាមុនច្រើន ដោយសារសព្វថ្ងៃនេះប្រជាពលរដ្ឋមួយចំនួនចូលចិត្តទិញសម្ភារៈផ្សេងៗយកទៅរៀបចំ វេចខ្ចប់ដោយខ្លួនឯង ក្នុងគោលបំណងចង់បង្ហាញស្នាដៃរបស់ខ្លួន និងសន្សំសំចៃប្រាក់ខ្លះពីការទិញសម្ភារៈវេចខ្ចប់ហើយស្រាប់។

អ្នកស្រី ជួរ លក្ខិណា ម្ចាស់ហាងលើបានឱ្យដឹងថា សព្វថ្ងៃនេះនៅមានពលរដ្ឋខ្លះនៅតែត្រូវការស្លាដក់មួយចំនួនដែរ កាលពីយើងលក់បានពី៧០ទៅ៨០% តែមកដល់ឥលូវកាត់បន្ថយនៅសល់ប្រហែល៥០%។ការលក់ចុះមានការថមថយនេះដោយសារពលរដ្ឋច្រើនគាត់ទិញរបស់របរយកទៅរៀបចំដោយខ្លួនឯង ហើយណាមួយ ខាងភេសជ្ជៈដូចជាទឹកដោះគោ តែ ស្ករ មានលក់នៅតាមដេប៉ូ ។ការធ្វើបែបនេះ ជួយឱ្យគាត់សន្សំសំចៃប្រាក់បានមួយចំនួន តែសម្រាប់សម្រាប់អ្នកខ្លះគាត់មកទិញដល់កន្លែង ព្រោះគេដឹងថាលក់សុទ្ធតែជារបស់ល្អ ហើយគេមានការរវល់ផង គេកម្ម៉ង់ទិញទំាងឈុតៗសម្រាប់យកទៅវត្ត។

បើតាមម្ចាស់អាជីវកម្មខាងលើ សម្ភារៈបុណ្យ លក់បានដាច់ច្រើនគឺមានតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ ក្រៅពីថ្ងៃនេះពុំសូវមានភ្ញៀវចូលមកទិញនៅទេយ្យទាននិងភេសជ្ជៈនិងស្លាដក់នោះឡើយ។

អ្នកស្រី បញ្ជាក់ថា ក្នុងរដូវបុណ្យភ្ជុំរាល់ដង ភាគច្រើនលក់ដាច់បានច្រើននៅថ្ងៃព្រហស្បតិ៍ សុក្រ និងសៅរ៍ ក្រៅពីថ្ងៃនេះគឺស្ងាត់។ការលក់នៅឆ្នំានេះខ្ញុំគិតថាអាចនឹងមានការថមថយ ដោយសារនៅពេលសព្វថ្ងៃនេះពលរដ្ឋចេះវេចខ្ចប់ច្រើន ហើយសូម្បីតែនៅកន្លែងផ្សេងដែលពីមុនមិនធ្លាប់លក់សម្ភារៈធ្វើបុណ្យនេះ ឥឡូវក៏មានលក់ច្រើនកន្លែងដែរ។

អ្នកស្រីលើកឡើងថា មកដល់សម័យឥឡូវនេះប្រជាពលរដ្ឋក្នុងស្រុកភាគច្រើនគេនិយមទិញទេយ្យទានភេសជ្ជៈច្រើនយកទៅធ្វើបុណ្យនៅវត្តជាងស្លាដក់ ហើយនៅក្នុងមួយរដូវបុណ្យភ្ជុំបិណ្ឌឆ្នំានេះ ខ្ញុំរំពឹងថាអាចលក់ទេយ្យទានភេសជ្ជៈលក់បានពី១០០ឬ២០០កញ្ចប់ ហើយស្លាដក់អាចលក់បានប្រហែល៥០ទៅ១០០កញ្ចប់។

ពាក់ព័ន្ធសម្ភារៈធ្វើបុណ្យនេះ សម្រាប់ម្ចាស់ហាង យីហោខាងលើ លក់ទេយ្យទានភេសជ្ជៈមួយកញ្ចប់ថ្លៃ ១,៥ម៉ឺនទៅ២ម៉ឺនរៀល ស្លាដក់ថ្លៃជាង២ម៉ឺនរៀលរហូតដល់៨ម៉ឺនរៀល៕

អត្ថបទ៖សារេត