តម្លៃ និងតម្រូវការជ្រូកនៅលើទីផ្សារងើបឡើងវិញ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ

សង្គម​និង​សេដ្ឋកិច្ច

ក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៣បានចូលមកដល់នាប៉ុន្មានថ្ងៃមកនេះ គេសង្កេតឃើញនៅតាមតំបន់មួយចំនួនមានដឹកជញ្ជូនជ្រូករស់ពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀត។សកម្មភាពនៃការដឹកជញ្ជូននេះ ខាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាមើលឃើញថា គឺដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់ បន្ទាប់ពីកសិករមួយចំនួនបានបោះបង់មុខរបរចិញ្ចឹមជ្រូករបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា ការដឹកជញ្ជូនជ្រូករស់នៅក្នុងស្រុក ឃើញមាននៅតំបន់ខ្លះកន្លងមកនេះ ដើម្បីចែកចាយនៅតាមតំបន់នៅបន្ទាប់ពីកសិកមួយចំនួនធំបានបោះបង់ការចិញ្ចឹមជ្រូក។

លោក ស្រ៊ុន ពៅ មានប្រសាសន៍ថា «ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនៅឆ្នំានេះ តាមខ្ញុំសង្កេតមើលឃើញ ថាការលក់ដូរសាច់ជ្រូកនៅលើទីផ្សារវាមានការកើនឡើង ហើយតម្លៃវាក៏មានការកើនឡើងជិតដល់៩០០០រៀលក្នុងមួយគីឡូក្រាម ពោលវា ល្អជាងពេលមុនបន្តិច។ដូចនេះក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នំានេះតម្រូវការជ្រូកមានការកើនឡើងទំាងបរិមាណនិងតម្លៃនៅលើទីផ្សារ»។

បើតាមប្រធានសមាគមអ្នកចិញ្ចឹមសត្វ លោកស្រ៊ុន ពៅ ថាខណៈពេលតម្លៃជ្រូកកសិករអាចលក់បានថ្លៃ៩០០០រៀលក្នុងមួយគីឡូក្រាមក្នុងពេលសព្វថ្ងៃនេះសម្រាប់ប្រជាពលរដ្ឋដែលប្រើប្រាស់សាច់ជ្រូក ទទួលយកបាន។ប៉ុន្តែសម្រាប់អ្នកចិញ្ចឹមជ្រូកនៅមិនទាន់អាចទទួលយកបាននៅឡើយនោះទេ ព្រោះកសិករនៅជួបបញ្ហាប្រឈមជាមួយតម្លៃចំណីសត្វនៅលើទីផ្សារ ។

លោក ស្រ៊ុន ពៅ បានវាយតម្លៃថា « ក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នំាំ២០២៣នេះ តម្រូវការជ្រូកនៅទូទំាងប្រទេសក្នុងមួយថ្ងៃមានប្រមាណ៩៥០០ក្បាល ចាប់ពីថ្ងៃកាន់បិណ្ឌទី១រហូតដល់ថ្ងៃកាន់បិណ្ឌទី១៤នៃរដូវបុណ្យភ្ជុំបិណ្ឌ»៕អត្ថបទ៖សារេត