១១ខែឆ្នាំនេះ៖ កម្ពុជារកចំណូលបានជាង៣២ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ

សង្គម​និង​សេដ្ឋកិច្ច

គ្រឹះស្ថានអង្គរ បានចេញផ្សាយរបាយការណ៍របស់ខ្លួននាថ្ងៃទី១​ ខែធ្នូ​ ឆ្នាំ២០២៣នេះ​ថា​ ភ្ញៀវទេសចរអន្ដរជាតិ ទិញសំបុត្រចូលទស្សនាអង្គរ រយៈពេល១១ខែឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានជាង៣២ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គ្រឹះស្ថានអង្គរ បានឱ្យដឹងថា មានភ្ញៀវទេសចរអន្ដរជាតិ ចំនួនជិត ៧០ ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនាអង្គរ ក្នុងរយៈពេល១១ខែឆ្នាំ២០២៣មកនេះ កើនឡើងជាង ២១០ ភាគរយ និងទទួលថវិកាពីការលក់សំបុត្រជាងជាង ៣២ លានដុល្លារ ​កើនឡើងជាង ២៦១ ភាគរយ បើធៀបនឹងឆ្នាំ២០២២កន្លងមក។

របាយការណ៍ដដែលបន្តថា ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរអន្ដរជាតិ៩ម៉ឺន៧៤២៦នាក់ បានទិញសំបុត្រចូលទស្សនាអង្គរ និងទទួលបានចំណូល៤លាន ៦៦ម៉ឺន៤៤១២ដុល្លារ។

របាយការណ៍ដដែល​ ក៏បានគូសបញ្ជាក់ថា​ សម្រាប់រយៈពេល១១ខែឆ្នាំ២០២៣នេះ មានអ្នកទេសចរចំនួន៦៩៩ ៩៩៦នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះ បានកើនឡើងជាង២១០ភាគរយ ដោយទទួលចំណូលថវិកា៣២លាន៥៤៦,៨៤៧ដុល្លា កើនឡើងជាង២៦១ភាគរយ បើធៀបនឹងឆ្នាំ២០២២កន្លងមក។

គួរបញ្ជាក់ដែរថា គ្រឹះស្ថាន​អង្គរ គឺជា​គ្រឹះស្ថានសាធារណៈរដ្ឋបាល​ដែល​បង្កើតឡើង​ កាលពី​ឆ្នាំ ២០១៦ ដោយ​ស្ថិតនៅក្រោម​អាណាព្យាបាល​បច្ចេកទេស​នៃ​ក្រសួង​ទេសចរ​ណ៍ និង​ស្ថិតក្រោម​អាណា​ព្យា​បាល​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ​។ ការប្រមូល​ចំណូល​របស់​គ្រឹះស្ថាន​អង្គរ គឺ​រួមមាន នៅ​រមណីយដ្ឋាន​អង្គរ​, ប្រាសាទ​កោះ​កេរ​, និង​សំបុត្រ​ទូក​នៅក្នុង​កំពង់ផែ​ចុង​ឃ្នៀ​ស​។ សម្រាប់​តម្លៃ​សំបុត្រ​ចូល​ទស្ស​នា​រមណីយដ្ឋាន​អង្គរ ត្រូវបាន​ចែកចេញជា ៣ ​ប្រភេទ គឺ​សំបុ​ត្រ​ចូល​ទស្សនា ១ ​ថ្ងៃ​មានតម្លៃ ៣៧​ ដុល្លារ​, រយៈពេល ៣ ​ថ្ងៃ​តម្លៃ ៦២​ ដុល្លារ និង ៧​ ថ្ងៃ តម្លៃ ៧២​ ដុល្លារ​៕ អត្ថបទ៖ រង្សី