ក្រុមហ៊ុន ភីធីស៊ី កុំព្យូទ័រ អ្នកឧកញ៉ា អុឹង សែ ចាប់ដៃគូជាមួយ ក្រុមហ៊ុន DataStax គាំទ្រសេដ្ឋកិច្ចឌីជីថល និងអាជីវកម្មឈានមុខនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន ភីធីស៊ី កុំព្យូទ័រ របស់ អ្នកឧកញ៉ា អុឹង សែ និងអ្នកឧកញ៉ា តាំង វួចឡាយ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នេះ បានចុះកិច្ចព្រមព្រៀងភាពជាដៃគូ ជាមួយក្រុមហ៊ុន DataStax​​ ដែលជាក្រុមហ៊ុនមានសក្កានុពលបង្កើតកម្មវិធី AI ជាមួយនឹង ទិន្នន័យreal-time ​ដែលអាចធ្វើមាត្រដ្ឋានបាន។ ការប្រកាសខ្លួនក្នុងការធ្វើការជាដៃគូ រវាង ក្រុមហ៊ុន ភីធីស៊ី កុំព្យូទ័រ ផ្គត់ផ្គង់ផលិតផល និងដំណោះស្រាយ IT ដ៏ធំបំផុតមួយនៅប្រទេសកម្ពុជា ជាមួយក្រុមហ៊ុន DataStax ក្នុងគោលបំណងគាំទ្រដល់ការកើនឡើងនៃសេដ្ឋកិច្ចឌីជីថលរបស់ប្រទេស និងផ្តល់ឲ្យអាជីវកម្មនាំមុខគេជាមួយបច្ចេកវិទ្យា ដើម្បីរីកចម្រើននៅក្នុងទីផ្សារដែលបង្កើនឥទ្ធិពលដោយការបង្កើត Generative AI ក៏ដូចជា ប្រើប្រាស់ថាមពលទិន្នន័យ real-time ប្រកបដោយប្រសិទ្ធិភាពខ្ពស់បំផុត ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយនឹងកិច្ចសហការនេះ ក្រុមហ៊ុន DataStax និង ក្រុមហ៊ុន ភីធីស៊ី កុំព្យូទ័រ កំពុងធ្វើឲ្យអាជីវកម្មនៅកម្ពុជាផ្លាស់ប្តូរមកជាឌីជីថល ដើម្បីជួយដល់ស្ថាប័នក្នុងស្រុក ក្នុងការកសាងកម្មវិធីដែលអាចធ្វើមាត្រដ្ឋានបាន និងឆ្លាតវៃ ដែលត្រៀមខ្លួនជាស្រេចនាពេលអនាគត និង បំពេញតម្រូវការដែលកំពុងវិវត្តនៃអាជីវកម្មក្នុងស្រុក។ ភាពជាដៃគូនេះក៏ជាផ្នែកមួយនៃការពង្រីកទីផ្សាររបស់ DataStax និង បន្តការប្តេជ្ញាចិត្តចំពោះASEAN ។ វត្តមានបច្ចុប្បន្ន របស់ DataStax នៅក្នុងតំបន់ រួមមាន​​នៅប្រទេសសិង្ហបុរី ដែលជាទីស្នាក់ការកណ្តាល រួមទាំងប្រទេស ថៃ ឥណ្ឌូនេស៊ី និង វៀតណាម ។

“​ដៃគូក្នុងស្រុកដែលមានភាពជឿជាក់ និងវត្តមានខ្លាំងដូចជាក្រុមហ៊ុន ភីធីស៊ី កុំព្យូទ័រ គឺសំខាន់សំរាប់យុទ្ធសាស្ត្រពង្រីកក្រុមហ៊ុនរបស់យើងនៅក្នុងASEAN។ ជាមួយគ្នានេះដែរ យើងកំពុងពិភាក្សាជាមួយសហគ្រាសក្នុងស្រុកនិងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើដំណោះស្រាយរបស់យើង ការពិពណ៌នាអំពីវិធីដែលអ្នកប្រើប្រាស់ធ្វើអន្តរកម្មជាមួយប្រព័ន្ធ”។ នេះបើតាមបញ្ជាក់ឱ្យដឹង របស់លោក Gerald Penaflor, Area Vice President of ASEAN ប្រចាំ ក្រុមហ៊ុន DataStax ។

DataStax គឺជាក្រុមហ៊ុនដែលផ្តល់អានុភាព AI ដែលជាទិន្នន័យ Real-Time អាចធ្វើមាត្រដ្ឋានបានជាមួយកម្មវិធី Vectorស្វែងរកវត្ថុដែលពាក់ព័ន្ធនឹងមានលក្ខណៈស្រដៀងគ្នាដោយអានុភាព AI និងបញ្ចូលគ្នាយ៉ាងរលូនសម្រាប់អ្នក developer ។

 Astra DB vector database ផ្តល់ឲ្យអ្នកdeveloper នូវAPIs បំពាក់ប្រព័ន្ធទិន្នន័យ Real-Time ដ៏មានឥទ្ធិពល និងការបញ្ចូលប្រព័ន្ធecosystem ពេញលេញ ដើម្បីកសាងកម្រិតផលិតកម្មយ៉ាងលឿនតាមរយៈកម្ម វិធី AI ។ ជាមួយDataStax សហគ្រាសអាចប្រមូលទិន្នន័យReal-Time ដើម្បីបង្កើតកម្មវិធី AI ដែលមានភាពឆ្លាតវៃ និងរីកចម្រើនខ្ពស់ក្នុងទំហំមិនកំណត់នៅលើ iCloud ណាមួយ។ ទន្ទឹមគ្នានេះ បើក្រឡេកមើល សហគ្រាសនាំមុខគេរាប់រយនៅលើពិភពលោក រួមមាន៖ ក្រុមហ៊ុន Audi, Bud Financial, Capital One, SkyPoint Cloud, Verizon, VerSe Innovation និងជាច្រើនទៀតដោយពឹងផ្អែកទៅលើ DataStax ដើម្បីផ្តល់ជូន AI ឱ្យបាន Real-Time ផងដែរ។ 

ក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ ខូអិលធីឌី របស់ អ្នកឧកញ៉ា អុឹង សែ និងអ្នកឧកញ៉ា តាំង វួចឡាយ គឺជាក្រុមហ៊ុនដ៏ធំមួយដែលទទួលបានសិទ្ធិចែកចាយផលិតផលម៉ាកល្បីៗជុំវិញពិភពលោក ដូចជា៖ Computer, Motitors+Displays, Computer Components, Computer Accessories, Projectors, Printer& Cartridges, Servers& Storage, Networking, Telephone System, Camera Security, Battery & Power Backup, Software, and Shop By Brands ។ ក្រុមហ៊ុន  ភីធីស៉ី កុំព្យូទ័រ ក៏ជាក្រុមហ៊ុនធំជាងគេបំផុតក្នុងប្រទេសកម្ពុជា លើការផ្គត់ផ្គង់សម្ភារៈបច្ចេកវិទ្យាព័ត៌មានវិទ្យា និងសេវាកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យាចាប់តាំងពីឆ្នាំ ១៩៩៦ មកម្លេះ ។ 

ក្នុងរយៈពេល ជិត ៣០ ឆ្នាំមកនេះ ភី ធី ស៊ី បានផ្គត់ផ្គង់ ជូនអតិថិជននូវផលិតផល ដែលមានគុណភាពខ្ពស់ថ្មីសុទ្ធ 100% ព្រមទាំង មានការធានាត្រឹមត្រូវពីរោងចក្រ និងផ្តល់សេវាកម្មយ៉ាងល្អប្រសើរបំផុត ដោយមានការយកចិត្តទុកដាក់ពីក្រុមការងារ ជំនាញយ៉ាងពិតប្រាកដ ដែលស្របទៅតាមបាវចនារបស់ខ្លួនគឺ ” ភី ធី ស៊ី តែងតែឈានមុខគេជានិច្ច ទាំងគុណភាព និងសេវាកម្ម ៕