ម្ចាស់ខុនដូប្រណិត Real Hope Condo លោកជំទាវ គឹម សុធារិទ្ធិ បង្ហាញលក្ខខណ្ឌបង់ប្រាក់ដ៏ពិសេសបំផុតមិនធ្លាប់មាន អតិថិជនទិញដាច់ភ្លាមទទួលបានប្លង់រឹងភ្លែតហើយមានសុពលភាពអស់មួយជីវិត

សង្គម​និង​សេដ្ឋកិច្ច


Real Hope Condo ក្រុមហ៊ុនសាងសង់ខុនដូរ ក្នុងតំបន់ដ៏មានសក្ដានុពល ចំកណ្ដាលបេះដូងរាជធានីភ្នំពេញ របស់លោកជំទាវ គឹម សុធារិទ្ធិ ទទួលការចាប់អារម្មណ៍ជាខ្លាំង ក្រោយពេលលោកជំទាវម្ចាស់គម្រោង បង្ហើបពីប្រូម៉ូសិន បង់ប្រាក់ដ៏ពិសេសមិនធ្លាប់មាន ជាមួយការផ្ដល់ជូនប្លង់រឹងខុនដូរភ្លាមៗ និងមានសុភាពភាពអស់មួយជីវិត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ឧកញ៉ា ប៊ុនថុល ប៊ុនថង (Tommy) និងលោកជំទាវ គឹម សុធារិទ្ធិ

ផ្ដល់បទសម្ភាសន៍ជាមួយឧកញ៉ាញូស៍ នៅសាលតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ស្ថិតក្នុងអគារពិព័រណ៍កោះពេជ្រ លោកជំទាវ គឹម សុធារិទ្ធិ នាយកប្រតិបត្តិ ក្រុមហ៊ុន ហ័រតេង (ខេមបូឌា) អ៉ិនវេសមេន ឯ.ក និងជាម្ចាស់គម្រោងReal Hope Condo ផ្ទាល់ បានលើកឡើងថា Real Hope Condo មានទីតាំងស្ថិតនៅកែងនឹងស្តុបបូកគោ បណ្តោយផ្លូវលេខ ៩៥ អាគារលេខ ៧៨ ម្ដុំបឹងកេងកង។ បច្ចុប្បន្នបានសាងសង់សម្រេច៩០%ហើយ។

អគារខុនដូរថ្មីស្រឡាងមួយនេះ បានបំបែកប្លង់រឹងសម្រាប់ប្រគល់ជូនអតិថិជនដែលបង់ផ្ដាច់ចំនួន២៣១ប្លង់ហើយ។ ទាំងជនជាតិខ្មែរ និងជនបរទេស Real Hope Condo នឹងផ្ដល់សិទ្ធិសេរីភាពក្នុងការទិញខុនដូរបានស្មើគ្នា បង់ផ្ដាច់បានបង់ប្លង់រឹងភ្លាមៗ មិនចាំស្អែកនោះទេ។ ជាពិសេសផ្ដល់ជូនតម្លៃសមរម្យជាងគេក្នុងតំបន់ និងលក្ខខណ្ឌបង់ប្រាក់មានការបត់បែនតាមការចរចារបស់អតិថិជន។ កាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៀតនោះ សម្រាប់និស្សិតដែលមកបន្តការសិក្សានៅរាជធានីភ្នំពេញ ក៏អាចទទួលបានលក្ខខណ្ឌបង់រំលោះចូលស្នាក់នៅបានផងដែរ។

លោកជំទាវបានបន្តថា អតិថិជន មានជម្រើសបង់ប្រាក់មុនត្រឹម១០% គឺមានសិទ្ធិកាន់សោចូលនៅបានហើយ។ Real Hope Condo ក្នុងមួយយូនីតត្រឹមតែជាង៦ម៉ឺនដុល្លារប៉ុណ្ណោះ។

Real Hope Condo មានចំណុចពិសេស២យ៉ាងធំៗ ដែលបាននឹងកំពុងធ្វើឱ្យកក្រើកក្នុងវិស័យអចលនទ្រព្យនេះ គឺទី១ មានបំបែកប្លង់កម្មសិទ្ធតាមយូនីត នីមួយៗដែលអតិថិជនបានទិញ ដោយរស់នៅបានមួយជីវិត មិនមានលក្ខខណ្ឌរស់នៅបានតែ៩៩ឆ្នាំនោះទេ ព្រោះ Real Hope Condo សាងសង់ឡើងលើដីដែលជាកម្មសិទ្ធិរបស់ម្ចាស់គម្រោងផ្ទាល់។ ម្យ៉ាងទិញខុនដូរ Real Hope Condo មិនមានការព្រួយបារម្ភណាមួយកើតឡើងឡើយ ដូចជាបង់លុយរួចហើយមិនមានខុនដូររស់នៅ បញ្ហានេះនឹងមិនអាចកើតមានឡើងដាច់ខាត។ ទី២ Real Hope Condo មានទីតាំងស្ថិតនៅចំកណ្ដាលបេះដូងនៃសរាជធានីភ្នំពេញ ដែលជាតំបន់ប្រជុំជនដ៏មានសក្ដានុពលខ្លាំងបំផុត។  រីឯតម្លៃវិញ គឺធូរថ្លៃខ្លាំង អតិថិជនទិញហើយពិតជាមិនខកបំណង មួយយូនីតត្រឹមតែជាង៦ម៉ឺនដុល្លារ មានបន្ទប់ចំនួន ៣ប្រភេទ គឺបន្ទប់ Studio ,1Bedroom & 2Bedroom។

ម្ចាស់គម្រោង Real Hope Condo រូបនេះបន្តថា ទោះបីជា Real Hope Condo ស្ថិតក្នុងតំបន់សក្ដានុពលក៏ដោយ តម្លៃធានាថាសមរម្យ ដោយម្ចាស់ក្រុមហ៊ុនគិតគូរវែងឆ្ងាយដល់គ្រួសារដែលមានជីវភាពមធ្យមចង់រស់នៅក្នុងខុនដូរ ដោយបើកលក់ក្នុងមួយម៉ែត្រការ៉េត្រឹមតែ ១៩៥០ ដុល្លារ តែប៉ុណ្ណោះ។

ជាមួយគ្នានេះ ឧកញ៉ា ប៊ុនថុល ប៊ុនថង ដែលគ្រប់គ្នាស្គាល់ច្បាស់ឈ្មោះក្រៅថា Tommy ជាតំណាងរបស់គម្រោង Real Hope Condo បានបន្ថែមថា ត្បិតតែវិស័យខុនដូរនៅកម្ពុជា វិស័យសំណង់ វិស័យអចលនទ្រព្យ ទទួលរងនូវការប៉ះពាល់ខ្លះៗ ពីវិបត្តិសេដ្ឋកិច្ចសកល និងវិបត្តិកូវីដ-១៩ នាពេលកន្លងមក ក៏វិនិយោគិន ក៏ដូចជាអ្នករកស៊ីលើវិស័យនេះ ព្យាយាមទប់លំនឹងរបស់ខ្លួនរហូតបានឆ្លងផុតដំណាក់កាលដ៏លំបាកលំបាកនេះផងដែរ។

លោកឧកញ៉ា  បញ្ជាក់ថា តែបើទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ ក្នុងនាមជាម្ចាស់គម្រោង ដាច់ខាតត្រូវតែមានភាពច្បាស់លាស់ មានទំនួលខុសត្រូវ ហើយទោះក្នុងវិបត្តិសកលបែបនេះក៏ដោយ ក៏យើងអាចលក់បានដែរ។ ប្រទេសកាន់តែរីកចម្រើន តម្រូវការនៃជម្រក ឬគេហដ្ឋានសម្រាប់ស្នាក់នៅក៏មានការកើនឡើង ព្រោះតែមានប្រជាជនកាន់តែច្រើនឡើងៗ ។ Real Hope Condo បានចាប់កំណើតក្នុងពេលកម្ពុជាជួបនូវវិបត្តិជំងឺរាតត្បាត ដើរដោយភាពជឿជាក់ ស្របតាមចក្ខុវិស័យមួយរបស់ខ្លួន ជាពិសេសបានចូលរួមជាមួយរាជរដ្ឋាភិបាល ផ្ដល់កន្លែងស្នាក់នៅ ដែលមានតម្លៃសមរម្យ ជូនទៅកាន់ប្រជាពលរដ្ឋ និងជនបរទេសដែលមានលទ្ធភាព ទិញខុនដូរស្នាក់នៅថែមទៀតផង។

សូមជម្រាបជូនថា ការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិឆ្នាំ២០២៣នេះ ធ្វើឡើងរយៈពេល៣ថ្ងៃ គឺគិតចាប់ថ្ងៃទី៦-៨ ខែធ្នូ ឆ្នាំ២០២៣ នៅអគារពាណិជ្ជកម្មកោះពេជ្រ មានការចូលរួមតាំងពិព័រណ៍ពីបណ្ដារក្រុមហ៊ុនទាំងក្នុងនិងក្រៅប្រទេស សរុប១៣៣ក្រុមហ៊ុន មានផលិតផលជាង១០០០ប្រភេទ៕