ក្រុមហ៊ុន SY Bazzar Co., Ltd ប្រកាសស្វាគមន៍ជាផ្លូវការនូវវត្តមានតារាចម្រៀង ពេជ្រ សូលីកា ជាទូតសុឆន្ទៈដំបូងបង្អស់របស់ប្រ៊េន Bazzar Cosmetics

សង្គម​និង​សេដ្ឋកិច្ច


ក្រុមហ៊ុន SY Bazzar Co., Ltd ដែលជាបុត្រសម្ព័ន្ធនៃ SY GROUP នៅប្រទេសកូរ៉េ បានប្រកាសស្វាគមន៍តារាចម្រៀងស្រីវ័យក្មេងកំពុងបោះសំឡេងមានប្រជាប្រិយភាព គឺអ្នកនាង ពេជ្រ សូលីកា ជាទូតសុឆន្ទៈដំបូងបង្អស់របស់ប្រ៊េន Bazzar Cosmetics

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន SY Bazzar Co., Ltd បានលើកឡើងថា «ពួកយើងសប្បាយចិត្ត ហើយក៏មានមោទនភាពដែលមានគាត់ជាទូតសុឆន្ទៈ ទី១របស់ Bazzar Cosmetics ។ ក្រុមហ៊ុនបានបញ្ជាក់បន្ថែមទៀតថា អ្នកនាង ពេជ្រ សូលីកា មិនងាយនឹងទទួលយកប្រ៊េនណាឡើយ! ប៉ុន្តែដោយបានសាកល្បងប្រើសាប៊ូកក់សក់Graphene Shampoo អស់រយៈពេលប្រមាណជា ២ខែកន្លងមក អ្នកនាង ទទួលបាននៅប្រសិទ្ធភាពដ៏ល្អដែលនឹកស្មានមិនដល់។
អ្នកនាងបន្តទៀតថា ដោយការប្រើប្រាស់ជាប្រចាំថ្ងៃឃើញថាសាប៊ូពិតជាល្អពិតមែន ស្របពេលដែលក្រុមហ៊ុនបានធ្វើការទំនាក់ទំនងអ្នកនាងដើម្បីធ្វើពិភាក្សាការងារ អ្នកនាងក៏សម្រេចចិត្តធ្វើជា ទូតសុឆន្ទៈ របស់ Bazzar Cosmetics ដែលក្នុងនោះមានសាប៊ូកក់សក់ Graphene Shampoo ជាអ្នកឯកទេសថែរក្សាសរសៃសក់លោកអ្នកពីបញ្ហាស្កូវ +សក់ជ្រុះ +អង្គែ និងបណ្ដុះសក់ថ្មីយ៉ាងមានប្រសិទ្ធភាព។ អតិថិជនអាចប្រើប្រាស់យ៉ាងមានទំនុកចិត្តខ្ពស់ និងដោយភាពជឿជាក់ ដោយផលិតផលក្រុមហ៊ុនមានការទទួលស្គាល់ និងចុះបញ្ជិការ ពីក្រសួងសុខាភិបាល។

សូមជម្រាបថា ក្រុមហ៊ុន SY Bazzar Co., LTD. ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន SY Group នៃប្រទេសកូរ៉េ ដែលបាននាំចូលនិងចែកចាយនូវផលិតផលថែរក្សាសម្រស់ Bazzar cosmetics ហើយលើសពីនេះក៏មានផ្ដល់ជូននូវសេវាកម្ម ទិញ-លក់ទំនិញ លើទូរស័ព្ទដៃយ៉ាងងាយស្រួល ដែលមាននៅ ប្រទេសកូរ៉េ កម្ពុជា វៀតណាម ឥណ្ឌូនេស៊ី នេប៉ាល់និងកំពុងពង្រីកខ្លួនទៅកាន់បណ្តាលប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ី ផងដែរ។

សម្រាប់ព័ត៍មានបន្ថែមអាចទំនាក់ទំនងទៅកាន់ផេក SY Bazzar Cosmetics និងទំនាក់ទំនងតាម លេខទូរស័ព្ទ 017/093 232 555