លោក ហឿន សំនៀង៖ ប្រទេសចំនួន៥ដែលវិនិយោគច្រើនជាងគេនៅប្រទេសកម្ពុជា ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ

សង្គម​និង​សេដ្ឋកិច្ច

លោក ហឿន សំនៀង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី២៩ ខែមករានេះថា ប្រទេសចំនួន៥ ដែលវិនិយោគច្រើនជាងគេនៅប្រទេសកម្ពុជា នៅក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបញ្ជាក់ថា ក្នុងនោះឆ្នាំ២០២១ រួមមានចិន ៥៥.៨៩%, កម្ពុជា ២៧.៨០%, សហរដ្ឋអាមេរិក ៣.៣៧%, សិង្ហបុរី ៣.១០%, និងខេមិន អាយលែន ២.៩៨%។នៅឆ្នាំ២០២២ កម្ពុជា ៥៣.៥៤%, ចិន ៤២.០១%, ថៃ ១.០៩%, ជប៉ុន ០.៩៨%, ខេមិន អាយលែន ០.៥២% ចំណែកឆ្នាំ២០២៣ មានចិន ៦៦.០២%, កម្ពុជា ២៣.៨៨%, សិង្ហបុរី ២.២០%, ម៉ាឡេស៊ី ១.៨៥%, ប្រីដធីស វីជិន អាលែន ១.៨៣%។

លោកបន្តថា ការស្រូបទាញប្រាក់ពីខាងក្រៅមកដាក់ការវិនិយោគនៅក្នុងប្រទេសឲ្យបានច្រើន និងការបង្កើនផលិតកម្មឲ្យបានខ្លាំងបំផុត(ទាំងបរិមាណនិងគុណភាព) ដើម្បីលក់ចេញទៅទីផ្សារខាងក្រៅ ជារឿងដ៏ត្រឹមត្រូវបំផុត។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកំពុងខិតខំយ៉ាងខ្លាំងក្នុងការទាក់ទាញអ្នកវិនិយោគបរទេសមកបណ្តាក់ទុននិងវិនិយោគនៅក្នុងប្រទេសយើង តែកូនខ្មែរគ្រប់រូប សូមមេត្តាកុំភ្លេចប្រឹងបង្កើនផលិតភាពឲ្យខ្លាំងផង និងត្រឹមត្រូវតាមស្តងដារ រក្សាបាននូវគុណតម្លៃជាតិនិងផលិតផលជាតិ ទើបយើងប្រកួតឈ្នះគេនៅលើទីផ្សារអន្តរជាតិ៕