ខែក្រោយសម្តេចធិបតីនឹងជិះយន្តហោះទៅទាក់ម៉ូយនៅអូស្រ្តាលី ដើម្បីមកវិនិយោគនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថាខែមីនាខាងមុខនេះសម្តេចធិបតីនឹងជិះយន្តហោះឆ្លងទ្វីបទៅទាក់ម៉ូយនៅអូស្រ្តាលី ដើម្បីមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី មានប្រសាសន៍ថា ចាប់តាំងពីឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រី ចាប់ពីខែសីហា ឆ្នាំ២០២៣មកដល់ពេលនេះ គឺបានទាក់ម៉ូយបានប្រមាណ១៧២គម្រោង មានទុនវិយោគ៣,៨៦ពាន់លានដុល្លារ និងអាចបង្កើតការងារជូនប្រជាពលរដ្ឋជាង១៩ម៉ឺនកន្លែង។

សម្តេចធិបតីបន្តថា រយៈពេលប៉ុន្មានខែមកនេះ សម្តេចធិបតីបានទាក់ម៉ូយច្រើនទ្វីបមកហើយ ទាក់តាំងពីទ្វីបអាស៊ីរហូតដល់ទ្វីបអ៊ឺរ៉ុបរហូតដល់អាមេរិក ហើយខែក្រោយនេះសម្តេចធិបតីនឹងជិះយន្តហោះឆ្លងទ្វីបទាក់ម៉ូយនៅអូស្រ្តាលីទៀត ដើម្បីកៀគរអ្នកវិនិយោគមកវិនិយោគនៅកម្ពុជា។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ទាក់ម៉ូយជាការដើរកៀគរ ដើរផ្សព្វផ្សាយ ដើរទៅបង្ហាញ និងសង្ឈឹមថានឹងមានការចំណាប់អារម្មណ៍នៃវិស័យឯកជនដែលបានកំពុងធ្វើសកម្មភាពនៅកម្ពុជា មានឱកាសបង្ហាញសុំបន្តជឿទុកចិត្តលើកម្ពុជា មានឱកាសពង្រីកខ្លួន ដើម្បីធ្វើកិច្ចការងារនៅក្នុងការពង្រីកវិសាលភាពនៅកម្ពុជា៕