មិនធម្មតា! ក្រុមហ៊ុន វិរៈ ប៊ុនថាំ សម្រេចបន្ថែមរថយន្តទំនើបថ្មីជិត២០ គ្រឿងទៀត សម្រាប់ធ្វើដំណើរភ្នំពេញ-ព្រះសីហនុ

សង្គម​និង​សេដ្ឋកិច្ច

ចាប់ពេលនេះតទៅ សម្រាប់បងប្អូនដែលចង់ទៅធ្វើដំណើរទៅមកភ្នំពេញ-ខេត្តព្រះសីហនុ នឹងកាន់តែងាយស្រួល ឆាប់រហ័ស ប្រកដដោយសុវត្ថិភាព និងផាសុខភាពនោះ នឹងលែងមានក្តីកង្វល់ទៀតហើយ ខណៈពេលនេះក្រុមហ៊ុន វិរៈ ប៊ុនថាំ បានសម្រេចបន្ថែមរថយន្តទំនើបថ្មីជិត២០ គ្រឿងទៀត សម្រាប់ធ្វើដំណើរទៅកាន់គោលដៅខាងលើនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រុមហ៊ុនដឹកជញ្ជូន វីរៈប៊ុនថាំ បានប្រកាសស្វាគមន៍ការបន្ថែមប្រភេទរថយន្តថ្មីដែលមានជិត២០ គ្រឿងរបស់ក្រុមហ៊ុនវីរៈ ប៊ុនថាំ ដើម្បីធ្វើដំណើរ ភ្នំពេញទៅមកព្រះសីហនុ តាមរយៈផ្លូវល្បឿនលឿន។ក្រុមហ៊ុនបានបន្តថា រថយន្តទាំងនេះ នឹងផ្ដល់នូវផាសុខភាពដល់លោកអ្នកធ្វើដំណើរ មានកន្លែងអង្គុយធំទូលាយ ថែមទាំងបំពាក់ទៅដោយសម្ភារៈទំនើបៗនៅក្នុងរថយន្តផងដែរ។

ប្រភពដដែល បានបន្តថា សម្រាប់លោកអ្នកដែលចង់ធ្វើដំណើរតាមរថយន្តរបស់ក្រុមហ៊ុនដឹកជញ្ជូន វីរៈប៊ុនថាំ ដែលចំណាយពេលតិចដោយធ្វើដំណើរតាមផ្លូវល្បឿនលឿន និងចំណតរថយន្តទៀតនោះ គឺលោកអ្នកអាចមើលនៅវិធីដូចខាងក្រោមនេះ៖

👉🏻ទាញយកកម្មវិធីទូរសព្ទ 𝑽𝑬𝑻 𝑬𝒙𝒑𝒓𝒆𝒔𝒔 ដើម្បីធ្វើការកក់សំបុត្រងាយស្រួល និងទទួលបាន 5% ធ្វើការកក់របស់លោកអ្នក!

-សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS: https://apple.co/2GG57Vq

-សម្រាប់ប្រព័ន្ធប្រតិបត្តិការ GooglePlay: https://bit.ly/2IhMiZ8

🌏វេបសាយសម្រាប់កក់ : www.vireakbuntham.com

📲តេឡេក្រាមកក់សំបុត្រ: https://t.me/VETransportation

យ៉ាងណាមិញ សម្រាប់ព័ត៌មានបន្ថែម និងចង់កក់ទុកមុន លោកអ្នកក៏អាចទំនាក់ទំនងទៅកាន់លេខទូរសព្ទ៖ 081 911 911 ។

សូម​ជម្រាប​ជូនដែរ​ថា ក្រុមហ៊ុន​ វិរៈ ប៊ុនថាំ អេចប្រេស ជា​ក្រុមហ៊ុនល្បីឈ្មោះមួយ ដែលល្បីខាង​ដឹក​ជញ្ជូន​ និង​បញ្ញើ​ឈាន​មុខ​គេ​មួយ​នៅ​ប្រទេស​កម្ពុជា ដែល​អាច​ធ្វើ​ដំណើរ ឬ​​ផ្ញើ​​ទំនិញ​ ទៅ​កាន់​ប្រទេសថៃ និង​វៀតណាម​បាន។ លើស​ពី​នេះ​ថ្មីៗ​នេះ​ ក្រុមហ៊ុន​ ក៏​ទើប​បាន​ចេញ​​ App ថ្មី​មួយ​ឈ្មោះ​ថា VET Express ដែល​អាច​ទាញ​យក​បាន​នៅ​លើ​​​ទូរសព្ទ​ដៃ​ទាំង​ប្រព័ន្ធ​ iOS និង​ Andriod ​​ដើម្បី​តាម​ដាន​ប្រតិបត្តិការ​​បញ្ញើ​ទំនិញ ឬ​អាច​កក់​សំបុត្រ​​ក្នុង​ការ​ធ្វើ​ដំណើរ​បាន​ផង​ដែរ៕