ឆ្នាំ២០២៣៖ ក្រសួងសាធារណការ រកចំណូលបាន ១៦លានដុល្លារ ពីការចុះបញ្ជីផ្លាកលេខពិសេស

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣កន្លងទៅ ក្រសួងបានចុះបញ្ជីយានយន្តសរុបចំនួន ៦៥២ ១៦៣គ្រឿង ខណៈយានយន្តដែលបានចុះបញ្ជីផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួនមានចំនួន ២៦ ៦៥៩គ្រឿង ហើយទទួលបានចំណូលសរុបប្រមាណ ១៦ លានដុល្លារអាម៉េរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទិន្ន័យនេះត្រូវបានបង្ហាញឡើងដោយលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសារធារណការ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួង កាលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

នាឱកាសនោះ លោក ប៉េង ពោធិ៍នា បានឱ្យដឹងថា «ក្នុងឆ្នាំ២០២៣កន្លងទៅនេះ ក្រសួងបានចុះបញ្ជីយានយន្តសរុបចំនួន ៦៥២ ១៦៣គ្រឿង ដោយរួមបញ្ចូលទាំងយានយន្តដើរដោយថាមពលអគ្គិសនី(EV)ចំនួន ៦០៤គ្រឿងផងដែរ។ ចំពោះយានយន្តដែលបានចុះបញ្ជីផ្លាក លេខពិសេស និងពិសេសផ្ទាល់ខ្លួនមានចំនួន ២៦ ៦៥៩គ្រឿង ហើយទទួលបានចំណូលសរុបប្រមាណ ១៦ លានដុល្លារអាម៉េរិក។ យានយន្តដែលត្រូវបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) មានចំនួន ៦៥៦ ៩១៦គ្រឿង»

គួរបញ្ជាក់ដែរថា បើគិតពីឆ្នាំ១៩៩០ ដល់ត្រឹមខែធ្នូ ឆ្នាំ២០២៣ យានយន្តបានចុះបញ្ជីសរុបមានចំនួន៧ ៥៦៣ ៣៩៥ គ្រឿង ក្នុងនោះមានយានយន្តអគ្គិសនី (EV) បានចុះបញ្ជីមានចំនួនសរុប ១៣៣៥គ្រឿង។ ក្រសួងក៏បានសាងសង់ និងដាក់ឱ្យប្រើប្រាស់ស្ថានីយសាកថ្មយានយន្តដើរដោយថាមពលអគ្គិសនី (EV) មានចំនួន ១៨ទីតាំង។នេះបើតាមការបញ្ជាក់បន្ថែមពីលោករដ្ឋមន្រ្តី៕