ក្រុមហ៊ុនតាន់ ចុង ម៉ូធ័រ ខេមបូឌា (TAN CHONG MOTOR CAMBODIA) បើកសម្ភោធ រថយន្ត NISSAN X-TRAIL e-POWER ស៊េរីថ្មី

សង្គម​និង​សេដ្ឋកិច្ច

ថ្ងៃទី ០២ ខែមិនា ឆ្នាំ ២០២៤ ក្រុមហ៊ុនតាន់ចុងម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី (Tan Chong Motor (Cambodia) Pty. Ltd.) (TCMC) ជាក្រុមហ៊ុនលក់ និង ចែកចាយផ្ដាច់មុខនូវរថយន្តនីសាន់ (Nissan) នៅព្រះរាជាណាចក្រកម្ពុជា និង ជាបុត្រសម្ព័ន្ធ ក្រុមហ៊ុន តាន់ចុងម៉ូធ័រហូល ឌីងប័រហាត (Tan Chong Motor Holdings Berhad) (ប្រទេសម៉ាឡេស៊ី) មានមោទនភាពនាំមកនូវ      រថយន្ត (Nissan X-Trail e-POWER) ជំនាន់ទីបួន ស៊េរីថ្មីថ្មី ។ ក្នុងពីរ       ទស្សវត្សន៍កន្លងមក រថយន្ត Nissan X-Trail ស្ទើរតែប្រាំពីរលានគ្រឿង ត្រូវបានលក់អស់នៅទូទាំងពិភពលោក ធ្វើឱ្យវាក្លាយជារថយន្តគ្រួសារលក្ខណៈផ្សងព្រេង ដ៏មានប្រជាប្រិយបំផុតនៅលើសកលលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយរក្សាបាននូវ ឌីអិនអេ (DNA) របស់នីសាន់ដែលបង្កើតឡើងបានយ៉ាងល្អពីជំនាន់  X-Trail មុនៗ Nissan X-Trail e-POWER ស៊េរីថ្មី ទទួលបានការបញ្ចូលរចនាបថរូបរាងធន់ម៉ាំដ៏សក្តិសម ការប្រើប្រាស់ប្រកប ដោយភាពបត់បែន និង សមត្ថភាពបើកបរប៉ុងពីរដ៏ទំនើប ។ រថយន្ត Nissan X-Trail e-POWER ប្រាំពីរកៅអី ជាជម្រើសដ៏ងាយស្រួលសម្រាប់ការធ្វើដំណើរកម្សាន្តជាមួយមិត្តភក្តិ ឬ គ្រួសារធំ។

លោក ហួត គីមម៉េង (Hout Kimmeng) នាយកគ្រប់គ្រងជាន់ខ្ពស់ប្រចាំប្រទេសរបស់ ក្រុមហ៊ុនតាន់ចុង ម៉ូធ័រ ខេមបូឌា បានលើកឡើងថា “ព្រឹត្តិការណ៍បើកសម្ភោធរថយន្ត Nissan X-Trail e-POWER ស៊េរីថ្មី គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយសម្រាប់យើងទាំងអស់គ្នា ដោយសារតែយើងបានបន្តពង្រឹងការប្ដេជ្ញាចិត្តរបស់យើងក្នុងការនាំមកនូវ ម៉ាករថយន្តដែលកាន់តែរំភើប ថ្មីៗ ចូលមកទីផ្សាររថយន្តក្នុងស្រុក ។ ប្រព័ន្ធអ៊ីផៅវ័រ (e-Power) ជា   បច្ចេកវិទ្យាល្អបំផុត ហើយលទ្ធផលដែលបានប្រព័ន្ធនេះគឺ ការបើកបរស្ងាត់ល្អ និង ឆ្លើយតបកម្រិតខ្ពស់មួយ ដោយមិនចាំបាច់មានឧបករណ៍បញ្ចូលអាគុយ ។ វាក៏បំពាក់នូវប្រព័ន្ធ ប៉ុងពីរ (AWD) e-4ORCE ធ្វើឱ្យលោកអ្នកងាយស្រួលក្នុងការបន្ថែមល្បឿនកាន់តែខ្លាំង និង គ្រប់គ្រងលំនឹងបានល្អ ។ បច្ចេកវិទ្យាទាំងពីរ ផ្ដល់ឱ្យអតិថិជននូវបទពិសោធន៍បើកបរដូចរថយន្តអ៊ីវី (EV) នៅគ្រប់ស្ថានភាពផ្លូវ ។ អតិថិជនដែល ចង់សាកល្បងការបើកបរលក្ខណៈផ្សងព្រេង នឹងពេញចិត្តនិងដំណើរការថាមពលឌីណាមិច និង បច្ចេកវិទ្យាបញ្ចូលថាមពលអគ្គីសនីដ៏ទំនើប ដែលផ្ដល់ដោយ Nissan X-Trail e-POWER ស៊េរីថ្មី”។

ប្រព័ន្ធ អ៊ីផៅវ័រ (e-POWER)

រថយន្តNissan X-Trail e-POWER ស៊េរីថ្មី បំពាក់នូវប្រព័ន្ធបើកបរអ៊ីផៅវ័រនវានុវត្តថ្មីជំនាន់ទីពីរ របស់នីសាន់ បង្ហាញពីវឌ្ឍនភាពកាន់តែប្រសើរឡើងនូវដំណើរការ ភាពរលូន និង ភាពស្ងាត់របស់រថយន្ត ។ ជាបច្ចេកវិទ្យាផ្ដាច់មុខរបស់នីសាន់ អ៊ីផៅវ័រ ជាបច្ចេកវិទ្យាល្អឥតខ្ចោះតែមួយក្នុងការប្រើប្រាស់ថាមពលអគ្គិសនី ជាការបើកបរថយន្ត  អ៊ីវី ដោយមិនចាំបាច់ឈប់សាកអាគុយ។

ដោយត្រូវបានដាក់ឱ្យដំណើរការជាដំបូងនៅប្រទេសជប៉ុន ក្នុងឆ្នាំ ២០១៦ វាបានក្លាយជារថយន្តលក់ដាច់បំផុត អតិថិជនចូលចិត្តភាពស៊ីសង្វាក់គ្នានៃដំណើរការយ៉ាងងាយស្រួល រលូន និង មិនចាំបាច់ឈប់សាកអាគុយ។

ប្រព័ន្ធបច្ចេកវិទ្យារបស់រថយន្ត Nissan X-Trail e-POWER ស៊េរីថ្មី មានដូចជា អាគុយកម្លាំងខ្លាំង អាគុយទទួល   អគ្គិសនី ពីម៉ាស៊ីនសាំងកម្រិតកំប្រ៊ឺស្យុងប្រែប្រួល ឧបករណ៌សាកអាគុយ និង ម៉ូទ័រអគ្គិសនីមុខកម្លាំង ១៥០ kW ។អាគុយត្រូវបានសាកដោយម៉ាស៊ីនសាំងដែលជាបច្ចេកវិទ្យាល្អឯកនេះ មានន័យថាកម្លាំងអគ្គិសនីទៅកង់ បានមកពីម៉ូទ័រអគ្គិស បង្កើតឱ្យមានកម្លាំងឆ្លើយតបភ្លាមៗ ជាមួយឈ្នាន់ហ្គែរ ។ វាមានម៉ាស៊ីនសាំងកម្រិតកំប្រ៊ឺស្យុងប្រែប្រួល ១.៥ លីត្រ ដែលមានកម្លាំងរហូតដល់ ១៤២ សេះ។

លក្ខណៈពិសេសដែលលេចធ្លោរបស់ ប្រព័ន្ធអ៊ីផៅវ័រគឺ ម៉ាស៊ីនសាំង ត្រូវប្រើសម្រាប់បង្កើតចរន្តអគ្គិសនីតែប៉ុណ្ណោះ ក្នុងពេលដែលកង់ដើរដោយម៉ូទ័រអគ្គីសនីទាំងស្រុង ។ ចំណុចនេះ មានន័យថាម៉ាស៊ីនអាចរត់បានចម្ងាយកំណត់មួយរបស់ខ្លួនប៉ុណ្ណោះ ធ្វើឱ្យការសន្សំសំចៃប្រេងកាន់តែមានប្រសិទ្ធភាពខ្លាំង សម្រាប់ការបើកបរនៅក្នុងក្រុង។

ដោយសារតែការបើកបរប្រើប្រាស់ម៉ូទ័រភ្លើងសុទ្ធសាធ ដូចនេះវាគ្មានការរត់ទាក់ដូចម៉ាស៊ីនចំហេះក្នុង ឬ ម៉ាស៊ីន ហាយប្រ៊ីដ (hybrid) ធម្មតានោះទេ ។ ការឆ្លើយតបរបស់ម៉ាស៊ីនភ្លាមៗ ផ្ដល់នូវកម្លាំងរមួលខ្លាំង បង្កើនល្បឿនបានលឿន ងាយស្រួលវ៉ាជែង ឬ ចូលទៅផ្លូវល្បឿនលឿន និង បណ្ដុះទំនុកចិត្តកាន់តែខ្លាំង។

បញ្ចូលទៅនិងមុខងារបស់ អ៊ីផៅវ័រ គឺប្រព័ន្ធកំណត់ “ស្ថានភាពជាក់លាក់” ដែលគ្រប់គ្រងប្រតិបត្តិការបស់ម៉ាស៊ីនសាំងគឺថា ម៉ាស៊ីននឹងរត់ក្នុងល្បឿនដ៏ត្រឹមត្រូវមួយ ធៀបនឹងល្បឿននៅលើផ្លូវ ជៀសវាងស្ថានភាព “វិលខ្លាំងជ្រុល” របស់ ម៉ាស៊ីនហាយប៊្រីដធម្មតា នៅពេលបង្កើនល្បឿនខ្លាំង ។ អត្ថប្រយោជន៍បន្ទាប់ គឺថាកម្រិតច្បាស់លាស់ដែលវាបង្កើតឡើង ដែលធានាថាម៉ាស៊ីនរត់ក្នុងល្បឿនដែលវាត្រូវការប៉ុណ្ណោះ ដែលជាទូទៅវារត់ក្នុងល្បឿនយឺតនៅផ្លូវក្នុងក្រុង និង ជាយក្រុង។

បន្ថែមទៅនិង អត្ថប្រយោជន៍ទាំងនេះ ប្រព័ន្ធបើកបរ អ៊ីផៅវ័រ ធានាដល់ភាពស្ងាត់របស់ម៉ាស៊ីន ឧទាហរណ៍ក្នុងល្បឿន ៤០ គ.ម/ម៉ោង សំលេងក្នុងរថយន្តអាចកាត់បន្ថយបាន 8db បើប្រៀបធៀបនិងរថយន្តជាគូប្រជែង។

ប្រព័ន្ធ e-4ORCE

ប្រព័ន្ធប៉ុងពីរថ្មី ដែលបង្កើតឡើងដើម្បីដំណើរការជាមួយថាមពលអគ្គិសនី ត្រូវដាក់ឱ្យប្រើប្រាស់នៅលើរថយន្ត Nissan X-Trail e-POWER ស៊េរីថ្មី ។ ប្រព័ន្ធ e-4ORCE នឹងធានាដល់ល្បឿនទាញកន្រ្តាក់ និង ការបង្កើនល្បឿនដ៏ទុកចិត្ត គ្រប់ស្ថានភាពផ្លូវ ដោយសារតែមានបច្ចេកវិទ្យាគ្រប់គ្រងកង់ទាំងបួនដ៏ទំនើបបំផុតរបស់នីសាន់ ។ អក្សរ “អ៊ី e” តំណាងឱ្យ ប្រព័ន្ធបើកបរដោយម៉ូទ័រអគ្គិសនី ១០០% របស់នីសាន់ ។ ពាក្យ “4ORCE” សំដៅដល់ ថាមពល និង កម្លាំងជាក់ស្ដែងរបស់រថយន្ត អក្សរ “4” សំដៅដល់ ការគ្រប់គ្រងកង់ទាំងបួន។

ប្រព័ន្ធម៉ូទ័រពីរ អ៊ីម៉ូទ័រ (e-motor) ដ៏ខ្លាំង មានកម្លាំងសរុបរហូតដល់ ១៥៧ kW ដោយសារម៉ូទ័រក្រោយកម្លាំង ១០០ kW ដែលអាចបង្កើនល្បឿនបានភ្លាមៗ ពី ០-១០០ គ.ម/ម៉ោង ត្រឹមតែ ៧ វិនាទីប៉ុណ្ណោះ ។ វាមានការឆ្លើយតបរបស់កម្លាំងស្ទុះរហូតដល់ ១០,០០០ ដងលឿនជាង ប្រព័ន្ធ 4WD នៃកម្លាំងម៉ាស៊ីន ។ បន្ថែមពីនេះ ការបែងចែកកម្លាំងស្ទុះភ្លាមៗ និង តុល្យភាពនៃទម្ងន់ស្ទើរតែល្អឥតខ្ចោះ ក៏រួមចំណែកដល់ការគ្រប់គ្រង និង ការបើកបរប្រកបដោយផាសុកភាព ធ្វើឱ្យបើកបរកាន់តែមានថាមពលខ្លាំង និង កាន់តែរលូន។

តាមរយៈការគ្រប់គ្រងថាមពលអគ្គិសនីជាពិសេស និង ការគ្រប់គ្រងដំណើរការហ្រ្វាំងទៅលើកង់នីមួយៗ ដែលធ្វើឱ្យរថយន្តមានភាពរលូន និង ហ្នឹង ប្រព័ន្ធ e-4ORCE បង្កើនទំនុកចិត្តដល់ អ្នកបើកបរ តាមរយៈការសង្កេតមើលគន្លងផ្លូវដែលនៅជាប់ សឹងតែគ្រប់ផ្លូវ ដោយមិនចាំបាច់ប្ដូរទម្រង់នៃការបើកបរ ឬ ការកំណត់ពីរបៀបនៃការបើកនោះទេ ។ នៅពេលដល់ចុងជម្រាលនៃផ្លូវជម្រាល រថយន្តអាចនឹងសង្កេតមើលយ៉ាងប្រាកដនូវ គន្លងផ្លូវដែល អ្នកបើកបរ ចង់បើក ដោយសារ ម៉ូទ័រកំណត់បាននូវភាពជាក់លាក់ខ្លាំងបំផុត ការបែងចែកកម្លាំងបង្វិល និង ប្រព័ន្ធគ្រប់គ្រងហ្វ្រាំង ។ ជាមួយទំនុកចិត្តក្នុងការគ្រប់គ្រងស្ថានភាពផ្លូវផ្សេងៗទាំងនេះ ការបើកបរនឹងកាន់តែរីករាយ ហើយ អ្នកបើកបរកាន់តែមានទំនុកចិត្តទៅលើស្ថានភាពជាច្រើនសម្រាប់ការបើកបររបស់ខ្លួន។

វិស្វករបានផ្លាស់ប្ដូរបច្ចេកវិទ្យាគ្រប់គ្រង និង ម៉ូទ័រភ្លើងភ្លោះរបស់ប្រព័ន្ធ e-4ORCE តិចតួចប៉ុណ្ណោះ ដើម្បីផ្ដល់នូវការបើកបរកាន់តែល្អគ្មានអ្វីប្រដូច និង មានផាសុកភាព ។ ជម្រេ និង ការដាំក្បាលចុះរបស់រថយន្ត ត្រូវបានកាត់បន្ថយតាមរយៈការបន្ថែមហ្រ្វាំងរបស់ម៉ូទ័រក្រោយ ទៅលើប្រព័ន្ធហ្វ្រាំងរបស់ម៉ូទ័រមុខដែលប្រើប្រាស់ដោយ ប្រព័ន្ធ  រថយន្តអគ្គិសនី (EV) និង ប្រព័ន្ធហាយប្រ៊ីដ សព្វថ្ងៃ។

បន្ថែមទៅនិងការធ្វើឱ្យប្រសើរឡើងការបែងចែកកម្លាំងរងិ្វលមុខ និង ក្រោយរបស់រថយន្ត ប្រព័ន្ធក៏គ្រប់គ្រងលើហ្វ្រាំងឯករាជ្យដាច់ពីគ្នាសម្រាប់កង់នីមួយៗទាំងបួន ដើម្បីកាត់បន្ថយកម្លាំងកាច់របស់កង់នីមួយៗ ។ ចំណុចនេះធ្វើឱ្យកម្លាំងកាច់របស់កង់មានសុវត្ថិភាព ដោយគ្រាន់តែស៊េរីចង្កូតតែបន្តិចប៉ុណ្ណោះ។

ឈ្នាន់ អ៊ីផេតដល (e-Pedal)

ដោយមើលឃើញថា ៧០% នៃការបើកបរ អាចនឹងចំណាយនៅក្នុងក្រុង នីសាន់បានបង្កើត ប្រព័ន្ធបើកបរដោយប្រើ “ឈ្នាន់មួយ” ហៅថា ឈ្នាន់អ៊ីផេតដល (e-Pedal) ។ ត្រូវបានបង្កើតឡើងដើម្បីបំបាត់សម្ពាធដដែលៗ ពីការបើកបរជាន់ដកៗនៅក្នុងក្រុងដែល អ្នកបើកបរ តែងដកជើងចុះឡើងពីឈ្នាន់ហ្វ្រាំងទៅឈ្នាន់ល្បឿនជាញឹកញាប់ ប្រព័ន្ធឈ្នាន់អ៊ីផេតដល អាចឱ្យអ្នកបើកបរ បន្ថែមល្បឿន ឬ ជាន់ហ្វ្រាំងដោយប្រើតែឈ្នាន់ហ្គែរមួយប៉ុណ្ណោះ។

ប្រព័ន្ធនេះ ត្រូវបើកជាមុនដោយចុចនៅលើ កុងសូលកណ្ដាល ហើយនៅពេលដំណើរការ ឈ្នាន់ហ្គែរនៅតែមានដំណើរការបន្ថែមបន្ថយល្បឿនជាធម្មតា ។ នៅពេលដកជើងចេញពីឈ្នាន់ហ្គែរ ប្រព័ន្ធអ៊ីផេតដល នឹងចាប់ហ្រ្វាំងឱ្យរថយន្ត  X-Trail ក្នុងកម្រិត 0.2g ដែលវាល្មមអាចឱ្យអំពូលភ្លើងហ្រ្វាំង ភ្លឺ និង បន្ថយល្បឿនរហូតដល់ ល្បឿន “សន្សឹមៗ” មិនមែនឈប់ទាំងស្រុងនោះទេ ។ ចំណុចនេះធានាថា ផ្លូវចូលចំណតប្រើល្បឿនតិច អាចធ្វើបានយ៉ាងរលូន ។ អ្នកបើករថយន្ត នឹងយល់ពីដំណើរការរបស់ឈ្នាន់ហ្គែរ ដើម្បីរក្សាការធ្វើដំណើរឱ្យរលូន ដោយធានាថា ការបើកបរក្នុងក្រុង កាន់តែយល់ច្បាស់ និង ប្រើកម្លាំងតិច។

រចនាបថទំនើប ហំហាន បង្កើតនូវរូបរាងធន់មាំ និង ស៊ីវិល័យ

កត្តាចាំបាច់ដែលទាក់ទាញចិត្តបំផុតរបស់រថយន្ត  X-Trail  គឺរូបរាងប្លែកពីគេរបស់រថយន្ត ដែលបង្ហាញឱ្យឃើញពីអារម្មណ៍លេចធ្លោ និង រឹងមាំ ឥតខ្ចោះ។   

ផ្នែកក្នុង និង ផ្នែកក្រៅរបស់ Nissan X-Trail e-POWER ស៊េរីថ្មី ឆ្លុះឱ្យឃើញពីស្មារតីរបស់ រថយន្ត – ទាំងចម្រុះភាព និង ការផ្សងព្រេង ។ នៅផ្នែកខាងក្រៅ ផ្ដល់ការចាប់អារម្មណ៍តាមរយៈរចនាបថ ដើមរបស់ នីសាន់ ដូចជា ដំបូលបើក និង ប៉ាណាមុខរាងអក្សរ វី (V) ។ នៅខាងមុខរថយន្ត មានចង្កៀងលយចេញនៅកាងមុខរថយន្ត មានអំពូលភ្លើងបំភ្លឺពេលថ្ងៃ និង មានបន្ទះម៉ូតរថយន្តនៅក្រោមកាងមុខរបស់រថយន្ត។

ពីចំហៀងរថយន្ត យ៉ាន់កង់ធន់ម៉ាំ ទាំងមុខ និង ក្រោយបង្ហាញឱ្យឃើញពី វត្តមានរបស់រថយន្ត X-Trail  នៅលើដងផ្លូវ ចំណែកនៅទ្វារ មានមុខងារពិសេសបង្ហូរទឹកចេញពីផ្ទៃនៃទ្វារថយន្ត។

រូបរាងក្រោយស៊ីភីឡា (C-pillar) របស់រថយន្ត ធ្វើឱ្យនឹកដល់ កន្ទុយត្រីដូលហ្វីន ផ្ដល់នូវវិសាលភាពដល់ផ្នែកខាងក្រោយ ជាមួយអំពូលភ្លើងកោង គ្របដណ្ដប់ស្ទើរតែបីភាគបួននៃផ្នែកខាងក្រោយ។

ពីខាងក្រោយរថយន្ត មានខ្សែផ្ដេកនៅពីលើ និង ក្រោមកន្លែងដាក់ស្លាកលេខរថយន្ត ហើយចង្កៀងក្រោយដាច់ពីគ្នាបង្ហាញពីកន្លែងធំរបស់គូថក្រោយរថយន្ត ។ រចនាបន្ទះកោងនៅក្រោម កាងក្រោយរថយន្ត បង្ហាញពីលក្ខណៈផ្សងព្រេងរបស់នីសាន់ X-Trail ។

លក្ខណៈអ៊ែរូឌីណាមិចដ៏សំខាន់ រួមមាន ឧបករណ៍ការពារកង់លក្ខណៈ “ស្រ៊ីឌី (3D)” នៅកាងក្រោមខាងមុខរបស់រថយន្ត ដែលជាគម្របដ៏សកម្មរបស់ប៉ាណាមុខរបស់រថយន្ត ក្នុងការគ្រប់គ្រងចរន្តខ្យល់ទៅម៉ាស៊ីន រូបរាង អេភីឡា (A-pillar) ដ៏ពិសេស គម្របនៅបាតរថយន្តមានតួនាទីគ្រប់គ្រងចរន្តខ្យល់នៅក្រោមរថយន្ត និង “ទ្វារខ្យល់” ដែលជាបច្ចេកវិទ្យាដ៏ល្អឥតខ្ចោះមួយ ដោយនាំទិសខ្យល់ពីមុខ ទៅចំហៀងរថយន្ត។

Nissan X-Trail e-POWER ស៊េរីថ្មី មាន ៣ ពណ៌ ដោយមួយគ្រឿងមានពីរពណ៌លាយគ្នាចំនួន ៣ ។

លក្ខណៈផ្នែកខាងក្នុងពិសេសលំដាប់កំពូល

នៅផ្នែកខាងក្នុងរបស់រថយន្ត Nissan X-Trail e-POWER ស៊េរីថ្មី បានបង្កើតស្ដង់ដារថ្មីមួយដើម្បីឱ្យទំនើប រចនាបថប្លែកពីគេ និង ការប្រើប្រាស់កាន់តែលេចត្រដែត។

បច្ចេកវិទ្យាវៃឆ្លាតឈានមុខគេរបស់ នីសាន់ ស្ថិតនៅចង្អុលដៃរបស់ អ្នកបើកបរ ដោយគ្រាន់តែប៉ះទៅនិងអេក្រង់ដ៏ស្រស់ស្អាតនិងទំនើប ។​សម្ភារ:ទំនើបៗ មុខងារវៃឆ្លាត និង ព័ត៌មានលម្អិតសំខាន់ៗ ធ្វើឱ្យផ្នែកក្នុងរថយន្តកាន់តែស្រស់ឆើត បង្កើតនូវរចនាបថទំនើប និង ប៉ិនប្រសព្វគ្រប់ជ្រុង។

ការផ្តោតបន្ថែម ធ្វើឡើងទៅលើគុណភាពដ៏ទាក់ចិត្ត និង គ្មានទាស់របស់ បន្ទះកំណត់មុខងារ និង ប៊ូតុងមុខងារធ្វើឱ្យមានអារម្មណ៍ថាបន្ទះ និង ប៊ូតុងមុខងារនេះមានគុណភាពខ្ពស់ ។ ការស្វែងយល់ពីមុខងារទាំងនេះរបស់ អតិថិជន បង្ហាញពីចំណូលចិត្តរបស់ អតិថិជនទៅលើមុខងារជាស្នូលដែលងាយស្រួលប្រើ ដូចនេះរថយន្ត​ មានមុខងារគ្រប់គ្រងយ៉ាងសាមញ្ញ មុខងារគ្រប់គ្រងសីតុណ្ហភាពក្តៅ/ត្រជាក់ ព្រមទាំងប៊ូតុងដែលបញ្ជាមុខងារនៅលើ អេក្រង់កណ្ដាល ដូចជាសំលេង និង ការកំណត់ទិសដៅ។

កម្រិតកំពូលនៃ ទ្រង់ទ្រាយរបស់កុងសូលកណ្ដាលដ៏លេចធ្លោ មានប្រអប់លេខ អ៊ីស៊ីសធ័រ (e-shifter) មុខងារកំណត់ទម្រង់នៃការបើកបរ និង កន្លែងដាក់ដបទឹក ភ្លោះពីរជាប់គ្នា ព្រមទាំងឧបករណ៌សាកថ្មទូរស័ព្ទឥតខ្សែកម្លាំង 15w សម្រាប់ទូរស័ព្ទទំនើប ហើយក៏នៅមានមុខងារដូចគ្នានេះដែរគឺធានាថា ទូរស័ព្ទរបស់អ្នក នឹងមិនអស់ថ្មនោះទេ ។ កៅអីមុខក៏បញ្ចូលនូវធ្នាក់ដៃសម្រាប់ដាក់ដៃសម្រាក ដែលអាចបើកបានជារាង “មេអំបៅ” ដើម្បីបង្ហាញពីទីកន្លែងធំទូលាយសម្រាប់ដាក់អីវ៉ាន់នៅខាងក្រោមធ្នាក់ដៃនេះ ។

នៅក្រោមថ្នាក់ខាងលើនៃ កុងសូលកណ្ដាលនេះ មានកន្លែងដាក់អីវ៉ាន់ដួចជា កាបូបដៃ ឬ ថេបប្លេត (tablet) ។ វាងាយស្រួលដាក់វត្ថុតូចៗ និង ធ្វើឱ្យទីកន្លែងស្រលះល្អ ដោយសារតែនៅក្នុងរថយន្តគ្រួសារ មិនមានទីកន្លែងគ្រប់គ្រាន់នោះទេ។

ការបង្កើតបរិយាកាសស្ងប់ស្ងាត់ និង គ្មានការរំខាន អំពូលភ្លើងជុំវិញពណ៌សថ្មី ត្រូវបានបំពាក់នៅក្នុងរថយន្ត ផ្ដល់នូវភាពប្រណិតលំដាប់កំពូល និង ផ្តល់ក្ដីសុខខ្ពស់។

ភាពជាក់ស្ដែង និង ភាពបត់បែន

ដើម្បីងាយស្រួលទុកអីវ៉ាន់ ត្រូវដំឡើងកៅអីក្មេង ឬ បញ្ចូលវាទៅក្នុងរថយន្តឱ្យបានត្រឹមត្រូវ ដោយដាក់ចូលកៅអីជួរទីពីរ​​ វាងាយស្រួលជាង ដោយសារ ទ្វាអ្នកដំណើរក្រោយ អាចបើកបានស្ទើរតែ ៩០ ដឺក្រេ។

កៅអីជួរទីពីរ អាចបត់បានទម្រង់ ៤០:២០:៤០ រួមទាំងរនាំងកណ្ដាល ដូចនេះវត្ថុវែងៗ ដូចជាកម្រាលព្រំដែលវែង អាចដឹកបានយ៉ាងស្រួលដោយមិនចាំបាច់បត់ផ្នែកណាមួយនៃ កៅអីជួរទីពីរនោះទេ ។ កៅអីជួរទីពីរ អាចបត់ផ្ដេកទៅមុខ ដើម្បីផ្ដល់ភាពធំទូលាយដល់ផ្នែកខាងក្រោយរថយន្ត និង ងាយស្រួលចូលទៅកៅអីជួរទីបី តាមទម្រង់ ជារថយន្ត ៧ កៅអី។

អ្នកដំណើរនៅជួរទីពីរ មានអារម្មណ៍រីករាយពិតប្រាកដទៅនិងជម្រើសនៃ មុខងារគ្រប់គ្រងប្រព័ន្ធម៉ាស៊ីនត្រជាក់/កម្ដៅ ផ្ទាល់ខ្លួន ធានានូវផាសុកភាព ដែលជាកត្តាសំខាន់នៅក្នុង រថយន្តគ្រួសារ ។ តើវាជាគន្លឹះក្នុងការធ្វើដំណើរជាលក្ខណៈគ្រួសារដ៏រីករាយមែនទេ? ពិតណាស់ ការបញ្ចូលថ្មជាប្រចាំក៏ជាកត្តាគន្លឹះមួយដែរ! ដើម្បីរក្សាឧបករណ៍អេឡិច-ត្រូនិកឱ្យនៅមានថាមពល មានរន្ធបញ្ចូលថ្មយូអេសប៊ី ប្រភេទ អេ (USB type-A) និង យូអេសប៊ី ប្រភេទ ស៊ី (USB type-C) ។ ឪពុកម្ដាយរបស់ទារក ឬ ក្មេង នឹងកោតសសើរចំពោះការបិទស្រទាប់ការពារកម្ដៅថ្ងៃនៅ កញ្ចក់ទ្វាអ្នកដំណើរខាងក្រោយ ដែលវាផ្ដល់ការការពារកម្ដៅថ្ងៃដោយប្រើដៃតែម្ខាងយ៉ាងងាយស្រួល។

ដោយសារតែប្រសិទ្ធភាពនៃបត់បែនរបស់ ទម្រង់ ស៊ីអឹមអេហ្វស៊ី (CMF-C) រថយន្ត Nissan X-Trail e-POWER ស៊េរីថ្មី ក៏មានកៅអីជួរទីបីនៅផ្នែកក្រោយរបស់រថយន្ត ។ កៅអីនីមួយៗ ដែលបត់ឱ្យរាបស្មើ ត្រូវរចនាឡើងដើម្បីដាក់អ្នកដំណើរដែលមានកម្ពស់រហូតដល់ ១៦០ ស.ម ដែលធ្វើឱ្យវាមានទំហំធំបំផុតបើធៀបនឹងរថយន្តប្រភេទដូចគ្នា ។ ទីកន្លែងនេះ មានភាពស្រលះធំទូលាយ ដើម្បីធានាថា អ្នកដំណើរនៅកៅអីជួរទីបី អាចដាក់ជើងក្រោម កៅអីជួរទីពីរបានយ៉ាងងាយ។

ការចូលទៅកៅអីជួរទីបី កាន់តែងាយស្រួល ដោយគ្រាន់តែបត់កៅអីជួរទីពីរមកខាងមុខ ដូចនេះអ្នកដំណើរអាចដាក់ជើងចូលទៅកៅអីជួរទីបីបានយ៉ាងងាយ។

នៅពេលកៅអីក្រោយទាំងពីរជួរ មិនត្រូវបានប្រើ កន្លែងដាក់អីវ៉ាន់របស់រថយន្ត កាន់តែធំធ្វើឱ្យរថយន្តX-Trail  ជា    រថយន្តនាំមុខគេក្នុងចំណោមប្រភេទដូចគ្នាចំពោះ កន្លែងដាក់អីវ៉ាន់ ជាមួយទំហំសរុប ៥៨៥ លីត្របើគិតពីចំណុះ កើនរហូតដល់ ២០ លីត្រ ដោយសារតែទំហំផ្ទៃដ៏ធំល្អជាមួយនិងទំហំទទឹង និង បណ្ដោយរបស់ទីតាំងដាក់កង់    រថយន្ត ។ លក្ខណៈកាន់តែល្អប្រសើរក្នុងការប្រើប្រាស់ទីកន្លែងដាក់អីវ៉ាន់ ផ្ដល់ភាពកាន់តែងាយស្រួលក្នុងការទុកដាក់សម្ភារៈផ្សេងៗ និង វត្ថុតូចៗបានកាន់តែល្អ។

ទ្វារក្រោយរថយន្តដើរដោយថាមពលអគ្គិសនី មិនប្រើដៃ ធ្វើឱ្យការចូលកន្ទុយក្រោយមិនចាំបាច់ប្រើកម្លាំង នៅពេលដែលដៃរបស់អ្នកកាន់របស់របរពេញ ។

ទម្រង់ ស៊ីអេមអេហ្វ-ស៊ី (CMF-C)

រថយន្ត Nissan X-Trail e-POWER ស៊េរីថ្មី ត្រូវបានផលិតឡើងស្របតាមទម្រង់ ស៊ីអេមអេហ្វ-ស៊ី (CMF-C) ជាទម្រង់មួយបង្ហាញពីរចនាសម្ព័ន្ធ និង ស្ថាបត្យកម្មបច្ចេកវិទ្យាទំនើបទាន់សម័យ។

ចំពោះការផលិត តួខ្លួនមានពណ៌ស ធ្វើឱ្យការប្រើប្រាស់សម្ភារៈកាន់តែស្រាល បង្កើនភាពធន់មាំ ប៉ុន្តែកាត់បន្ថយទម្ងន់ ។ ជាលើកដំបូង ផ្ទៃនៃទ្វារក្រោយរថយន្តរបស់នីសាន់ X-Trail ធ្វើឡើងពីសារធាតុផ្សំបញ្ចូលគ្នា។ ទ្វារមុខ និង ក្រោយ ថ្ពាល់មុខ និង កំបូលរថយន្ត ផលិតពីអាលុយមីញូម។

វារួមចំណែកដល់ប្រណិតភាព ការបើកបរប្រកបដោយផាសុកភាព និង ការឆ្លើយតបក្នុងពេលបើកបរ ដែលគេតែងប្រទះឃើញនៅក្នុងរថយន្តស៊េរីខ្ពស់ បូករួមប្រព័ន្ធសុវត្ថិភាពជាពិសេសក្នុងករណីមានគ្រោះថ្នាក់ – រួមទាំងបន្ថែម     អត្ថប្រយោជន៍ជាច្រើនដែលផ្តល់ប្រសិទ្ធភាពដល់រថយន្តទាំងមូល។

ការរចនាគ្រឿងក្រោម និង ប្រព័ន្ធចង្កូតថ្មី

រថយន្ត Nissan X-Trail e-POWER ស៊េរីថ្មី នឹងបន្តផ្ដល់បទពិសោធន៍បើកបរដោយក្ដីពេញចិត្ត – ដោយកសាងបាននូវកេរ្តិ៍ឈ្មោះរបស់ខ្លួនជាមួយការបើកបរប្រកបដោយសុវត្ថិភាព និង គ្មានដែនកំណត់ ទោះជាស្ថានភាពផ្លូវមានការបត់បែនក៏ដោយ។

ដោយសារ ទម្រង់ ស៊ីអេមអេហ្វ-ស៊ី នេះ រថយន្ត Nissan X-Trail e-POWER ស៊េរីថ្មី បានធ្វើបច្ចុប្បន្នភាពគ្រឿងបង្គុំដែកទាម Macpherson ផ្នែកខាងមុខនៃគ្រឿងក្រោម ។ គ្រឿងក្រោមខាងក្រោយ គឺជាការផ្គុំគ្រឿងបង្គុំដ៏ទំនើបជាច្រើន។ ប្រព័ន្ធដៃចង្កូត ត្រូវបានអភិវឌ្ឍន៍ ដោយកែលម្អលើកម្រិតនៃការឆ្លើយតប ទទួលបានភាពល្អប្រសើរឡើងសម្រាប់គ្រឿងបន្លាស់នៅផ្នែកកណ្ដាលប្រព័ន្ធចង្កូត និង កាត់បន្ថយកកិត។

ការភ្ជាប់ឧបករណ៍កម្សាន្ត

អេក្រង់អេឡិចត្រូនិក កម្រិតច្បាស់ខ្លាំងស៊េរីថ្មី ផ្ទុកនូវព័ត៌មានចម្រុះទំហំ ១២.៣ អ៊ីញ ធីអេហ្វធី (TFT) មានមុខងារជាទម្រង់ជ្រើសរើសជាច្រើនដូចជា ជំនួយការបើកបរ ការកម្សាន្ត ឬ ព័ត៌មានអំពីរថយន្ត ហើយរាល់មុខងារទាំងនេះ ត្រូវបានគ្រប់គ្រងពី ប៊ូតុងចុចនៅលើចង្កូត ។ ទម្រង់  “Kiriko” បែបប្រពៃណី ក៏ត្រូវបានបន្ថែមទៅលើ ផ្ទៃខាងក្រោយឌីជីថលរបស់ ធីអេហ្វធី – របៀបងក់ក្បាលនៃ ឌីអិនអេ ជនជាតិជប៉ុនរបស់នីសាន់។

ដើម្បីបង្កើនផាសុកភាព និង ប្រែក្លាយការបើកបរឱ្យកាន់តែរីករាយរថយន្ត Nissan X-Trail e-POWER ស៊េរីថ្មី ផ្ដល់នូវប្រព័ន្ធកម្សាន្តឈានមុខគេមួយ មកជាមួយអេក្រង់ ៨ អិញកម្រិតច្បាស់ខ្លាំង ដែលជាឧបករណ៍ឌីជីថលសម្រាប់កម្សាន្ត និង ការកំណត់មុខងាររបស់រថយន្ត ហើយអាចប្រើបានទាំងអេនដ្រយអូតូ (Android Auto®) និង អេបផលខាផ្លេរ (Apple CarPlay®)   

ប្រព័ន្ធសុវត្ថិភាព សកម្ម និង អកម្ម

រថយន្ត Nissan X-Trail e-POWER ស៊េរីថ្មី មានបំពាក់បច្ចេកវិទ្យាការពារសុវតិ្ថភាពជាច្រើន ដែលសក្តិសមនិងការបើកបរគ្រប់ស្ថានភាពផ្លូវ ។ ប្រព័ន្ធខែលការពារសុវត្ថិភាព ៣៦០ របស់នីសាន់ ប្រើប្រាស់កាម៉ារ៉ា ប្រព័ន្ធរ៉ាដា និង សូណា ដើម្បីត្រួតពិនិត្យជាប្រចាំទៅលើវត្ថុនៅជុំវិញរថយន្ត ដើម្បីការពារសុវត្ថិភាពប្រសិនបើចាំបាច់។

ប្រព័ន្ធផ្ដល់សញ្ញាពេលមានវត្ថុមានចលានានៅខាងក្រោយរថយន្ត​ដែលមើលមិនឃើញដោយភ្នែកទទេរបស់រថយន្ត X-Trail  ជួយឃ្លាំមើលទីកន្លែងដែលមើលមិនឃើញ សម្រាប់រថយន្តនៅគន្លងផ្លូវជាប់គ្នា នៅពេលប្ដូរគន្លងផ្លូវ ។ ការចូលចំណតក៏កាន់តែងាយស្រួល ជាមួយប្រព័ន្ធ ត្រួតពិនិត្យស្ថានភាពជុំវិញរថយន្តដ៏វៃឆ្លាត ជាមួយនិងការពិនិត្យមើលវត្ថុមានចលនា ដែលជួយបង្កើនការមើលឃើញវត្ថុដែលនៅជុំវិញរថយន្ត ។ បន្ថែមពីនេះ ប្រព័ន្ធផ្ដល់សញ្ញាប្រុងប្រយ័ត្នចំពោះយានយន្តឆ្លងកាត់ក្រោយរថយន្ត នឹងផ្ដល់សញ្ញាប្រុងប្រយ័ត្នដល់អ្នកបើក សម្រាប់វត្ថុដែលនឹងមកដល់ពីខាងក្រោយ និង ចំហៀងរថយន្ត ក្នុងពេលរថយន្តកំពុងថយក្រោយ។

ប្រព័ន្ធសុវត្ថិភាពពេលយប់ ត្រូវបានអភិវឌ្ឍន៍តាមរយៈការបំពាក់បច្ចេកវិទ្យាអំពូលភ្លើងដ៏ទំនើប ធ្វើឱ្យចង្កៀងមានរាងស្វែលស្អាត ដែលវាក៏ជួយដល់សមត្ថភាពអ៊ែរូឌីណាមិចរបស់ X-Trail ផងដែរ វានឹងទម្លាក់ភ្លើងហ្វារទៅតាមស្ថានភាពនៃចរាចរណ៍ដែលមកកៀកនិងរថយន្ត ។ ការប្រើ អំពូលអិលអ៊ីឌី ម៉ាទ្រិច (matrix LED) អាចជួយគ្រប់គ្រងទិសដៅនៃភ្លើងហ្វារ អំពូលភ្លើងអិលអ៊ីឌី ម៉ាទ្រិច នឹងចុះខ្សោយនៅពេលវាសង្កេតឃើញរថយន្តផ្សេងធ្វើដំណើរជិតនឹងមកដល់ ដោយវាធ្វើឱ្យកំណាត់ផ្លូវមានពន្លឺភ្លឺច្បាស់ ប៉ុន្តែមិនចាំងភ្នែកខ្លាំងដល់អ្នកបើករថយន្តដែលនឹងមកដល់បញ្ច្រាស់គ្នានោះទេ។

ក្រុមហ៊ុនតាន់ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី (Tan Chong Motor (Cambodia) Pty. Ltd.) នៅតែបេ្ដជ្ញាចិត្តផ្ដល់នូវរថយន្តមួយ ដែលមិនត្រឹមតែបំពេញតាមក្ដីរំពឹងទុកដ៏លើសលប់អំពីការប្រព័ន្ធសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងកំណត់បាននូវស្ដង់ដារថ្មីមួយ សម្រាប់ធានាដល់ការធ្វើដំណើរប្រកបដោយក្ដីរីករាយ នៅតាមដងផ្លូវទៀតផង។

មាន ៣ ពណ៌ផ្សេងគ្នា ដោយមួយពណ៌មានពីរពណ៌ចម្រុះគ្នាសម្រាប់ប្រភេទ e-4ORCE AWD ។

ពណ៌ប្រាក់សាំប៉ាញ ដំបូលខ្មៅ
ពណ៌ប្រផេះសេរ៉ាមិក ដំបូលខ្មៅ
ពណ៌សបែកឈូក ដំបូលខ្មៅ
Nissan X-Trail e-POWER ស៊េរីថ្មីតម្លៃ (USD)
e-4ORCE AWD88, 500

សូមទៅកាន់ សាលតាំងរថយន្តនីសាន់ដែលនៅជិតលោកអ្នក ដើម្បីធ្វើការបើកបរសាកល្បង ឬ ទូរស័ព្ទណាត់ដើម្បីទទួលបានបទពិសោធន៍ពី រថយន្តនីសាន់អិចត្រេលអ៊ីផៅវ័រ ស៊េរីថ្មីគ្រប់ទម្រង់។

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/.

អំពីក្រុមហ៊ុនតាន់ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី

នៅឆ្នាំ ២០០៦ ក្រុមហ៊ុនតាន់ចុងគ្រូប (Tan Chong Group) បានបើកមជ្ឈមណ្ឌលផ្ដល់សេវាកម្មថែទាំយានយន្តក្រោយពេលលក់ នៅបរទេសជាលើកដំបូងរបស់ខ្លួនក្នុង ប្រទេសកម្ពុជា ក្រោមឈ្មោះថា អ៊ីហ្គារ៉ាស់ (E-garage) ។ ក្នុងឆ្នាំ ២០១០ ក្រុមហ៊ុនតាន់ចុងគ្រូប បានចុះកិច្ចព្រមព្រៀងចែកចាយរថយន្តជាមួយ ក្រុមហ៊ុននីសាន់ម៉ូធ័រនីសាន់ ខូអិលធីឌី (Nissan Motor Co. Ltd,) ផ្ដល់សិទ្ធិផ្ដាច់មុខដល់ក្រុមហ៊ុនក្នុងការលក់ និង ចែកចាយរថយន្តនីសាន់ក្នុង ព្រះរាជាណាចក្រកម្ពុជា ។ រយៈពេលបន្ទាប់មក ក្រុមហ៊ុនតាន់ចុងម៉ូធ័រ(ខេមបូឌា) ភីធីវ៉ាយ អិលធីឌី (“TCMC”) ដែលជាក្រុមហ៊ុនលក់ និង ចែកចាយផ្ដាច់មុខរថយន្តនីសាន់ក្នុង ព្រះរាជាណាចក្រកម្ពុជា បានបើកមជ្ឈមណ្ឌល 3S របស់នីសាន់ជាលើកដំបូង នៅខេត្តសៀមរាប បន្ទាប់ពីបានបើកសម្ភោធសាខាទី ២ នៅរាជធានីភ្នំពេញ ។ មជ្ឈមណ្ឌល 3S របស់នីសាន់នេះ ត្រូវបានបើកសម្ភោធដើម្បីចូលទីផ្សារប្រទេសកម្ពុជា នៅរាជធានីភ្នំពេញក្នុងខែកក្កដា ឆ្នាំ ២០១៨ និង មជ្ឈមណ្ឌល 3S របស់នីសាន់ទី ៤ ចុងក្រោយគេ នៅរាជធានីភ្នំពេញ នៅខែវិច្ឆិកា ឆ្នាំ ២០១៩ ។ ធីស៊ីអេមស៊ី បានបេ្ដជ្ដាចិត្តទាំងស្រុងចូលប្រឡូកក្នុងទីផ្សារប្រទេសកម្ពុជា និង មានផែនការណែនាំម៉ូដែលរថយន្តនីសាន់ស៊េរីថ្មីចុងក្រោយជាច្រើន រួមទាំងបន្តពង្រីកបណ្ដាញលក់ និង សេវាកម្មថែទាំក្រោយពេលលក់នៅទូទាំងប្រទេសដើម្បីបម្រើអតិថិជនឱ្យកាន់តែប្រសើរឡើង។

សម្រាប់សំណួរអំពីមធ្យោបាយផ្សព្វផ្សាយ សូមទាក់ទង:
EVA WOO
ផ្នែកអាជីវកម្ម តំបន់ឥណ្ឌូចិន (ទីស្នាក់ការ MY)
ទូរស័ព្ទ: +6 03 – 2788 3049
ទូរសារ: +6 03 – 2788 6470
អ៊ីម៉ែល: [email protected]

សម្រាប់សំណួរផ្សេងៗ សូមទាក់ទង:
ក្រុមហ៊ុន TAN CHONG MOTOR (CAMBODIA) PTY. LTD.
ផ្ទះលេខ 131B ផ្លូវលេខ 271 សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ទូរស័ព្ទ: +855 23 993 338 
ទូរសារ: +855 23 991 287
អ៊ីម៉ែល: [email protected]