សភាពាណិជ្ជកម្មកម្ពុជា-វិទ័ររៀ ចុះ MOU លើឯកសារចំនួន២ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី

សង្គម​និង​សេដ្ឋកិច្ច

សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវិទ័ររៀ នៃប្រទេសអូស្រ្តាលី កាលព្រឹកថ្ងៃ ទី៥ មីនា ២០២៤ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) លើឯកសារចំនួន២ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះអនុស្សរណៈយោគយល់គ្នា (MOU) រវាងភាគីទាំងពីរខាងលើនេះ មានការចូលរួមជាអធិបតី ពីសម្តេចធិបតី ហ៊ុន ម៉ាណេត រួមទាំងពីវិនិយោគិន ចំនួន ៣៥០នាក់ និងក្រុមហ៊ុន ចំនួន ៣៥០ក្រុមហ៊ុន។ លើសពីនេះ ភាគីទាំងពីក៏មានពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារសំខាន់ចំនួន២ ដូចជា៖

១. អនុស្សរណៈយោគយល់គ្នារវាង សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវិទ័ររៀ ក្នុងការចូលរួមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និង ប្រទេសអូស្រ្តាលី ។

២. អនុស្សរណៈយោគយល់គ្នារវាងសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ ជាមួយក្រុមហ៊ុន La Vie Hospitality Group ក្នុងចូលរួមទាក់ទាញការវិនិយោគលើវិស័យទេសចរណ៍ ។

គួរបញ្ជាក់ដែរថា បើតាមការឱ្យដឹងពី សម្តេចធិបតី ហ៊ុន ម៉ាណែត វេទិកាធុរកិច្ចនេះដែរ ក៏នឹងបន្តជាយន្តការដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ហាញអំពីសក្តានុពលវិនិយោគ​ យន្តការលើកទឹកចិត្ត និងសម្របសម្រួលដល់ការវិនិយោគ ក៏ដូចជាបង្កលក្ខណៈដល់វិស័យឯកជនរបស់កម្ពុជា និងអូស្ត្រាលី អាចស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីបង្កើតនូវឱកាសវិនិយោគកាន់តែច្រើនមកកាន់កម្ពុជា៕