អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានជាង៦៦% គ្រោងបើកឱ្យដំណើការនៅឆមាសទី១ ឆ្នាំក្រោយ

សង្គម​និង​សេដ្ឋកិច្ច

អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) នឹងគ្រោងដាក់ឱ្យដំណើរការនៅក្នុងចុងឆមាសទី១ ឆ្នាំ២០២៥ ខាងមុខ ខណៈនេះការសាងសង់សម្រេចបាន៦៦.១ ភាគរយ ភាគរយហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធី “សំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១” នៅថ្ងៃទី១២ ខែមីនានេះ ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ បានឱ្យដឹងថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយនេះ គ្រោងនឹងបើកឱ្យដំណើរការនៅ ឆមាសទីមួយឆ្នាំ២០២៥ខាងមុខនេះ ខណៈបច្ចុប្បន្នក្រុមការងារសាងសងកំពុងពន្លឿន និងជំរុញនៅដំណើរការសាងសងឱ្យឈានទៅសម្រេចតាមផែនការគ្រោងទុក។

មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះដំណើរការសាងសងនៃព្រលានយន្តហោះនេះ ខណៈសម្តេចក៏បានបន្តអំពាវនាងដល់អ្នកវិនយោគទាំងក្នុង និងក្រៅប្រទេសចូលរួមគ្រាំទ្រជាទុន ដល់ដំណើរការសាងសង់នៃព្រលានយន្តហោះនេះផងដែរ។លើសពីនេះ សម្តេច អះអាងថា រាជរដ្ឋាភិបាល ក៏កំពុងខិតជំរុញឱ្យមានការភ្ជាប់ជើងហោះហើរត្រង់ជាមួយបណ្តារប្រទេសផ្សេងៗ ដើម្បីពង្រីកការហោះហើរតាមផ្លូវអាកាសឱ្យកាន់តែទូលាយថែមទៀត។

សូមបញ្ជាក់ថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិចតា ស្ថិតនៅចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4Fនេះដែរ គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្ត ហោះ ធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះ ឱ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី៕ អត្ថបទ៖ រង្សី