ថ្ងៃនេះ ដល់ថ្ងៃទី៣១ មីនា សាំងធម្មតាឡើងថ្លៃ ១០០រៀល ខណៈម៉ាស៊ូតនៅរក្សាតម្លៃថេរ

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៣៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,១៥០ រៀល ក្នុង១លីត្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថា តម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាមបណ្ដាស្ថានីយនានាក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដោយនៅក្នុងនោះតម្លៃប្រេងសាំងធម្មតាត្រូវលក់រាយក្នុងមួយលីត្រ៤,៣៥០រៀល និងម៉ាស៊ូតលក់រាយ៤,១៥០រៀល ក្នុងមួយលីត្រ។ តម្លៃនេះបើប្រៀបធៀបត្រឹមថ្ងៃទី១០ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ឃើញថា តម្លៃ​ប្រេងសាំងនៅកម្ពុជា បានឡើថ្លៃរៀល ១០០រៀល ខណៈប្រងម៉ាស៊ូត នៅរក្សាតម្លៃដដែល។

គួរបញ្ជាក់ថា ការ​កំណត់​តម្លៃ​ប្រេង​នេះ គឺផ្អែក​ទៅលើ​ទីផ្សារ​អន្តរជាតិ​ ប៉ុន្តែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាលកម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​សម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេង​ឥន្ទ​នៈ​នេះ​ចំនួន​៦,៥ សេន​ដុល្លារ​ ក្នុង​មួយ​លី​ត្រ​រួចទៅហើយ៕ អត្ថបទ៖ រង្សី