៣ខែដើមឆ្នាំ២០២៤ កម្ពុជានាំចេញអង្ករបាន​ចំនួនជាង ១៦ម៉ឺនតោន

សង្គម​និង​សេដ្ឋកិច្ច

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករចំនួន ១៦ម៉ឺនតោន គិតជាទឹកប្រាក់បានចំនួន ជាង១២០លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា អង្ករដែលបាននាំចេញនេះ គឺកម្ពុជានាំចេញតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៦ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៦ ដែលក្នុងនោះ ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ,ទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៥ ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៦ និងទៅកាន់គោលដៅ២២ ផ្សេងទៀតអាហ្វ្រិក មជ្ឈឹមបូព៌ា ជាដើម។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងទៀតថា ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៨១.២៩ % ប្រភេទអង្ករស ធម្មតា ១៤.៦៨% អង្ករចំហ៊ុយ ២.១៨ % អង្ករសរីរាង្គចំនួន ១.៧១% និងអង្ករផ្សេងៗចំនួន ០.១៤%។​

ជាមួយគ្នានេះ កម្ពុជា ក៏នាំចេញស្រូវចំនួនជាង ២លានតោន ដែលមានទឹកប្រាក់ប៉ាន់ប្រមាណជាង ៦០០ លានដុល្លារអា​មេ​រិក ដែលក្នុងនោះ ៧២% បាននាំចេញដោយឆ្លងកាត់ ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕