រាជធានី-ខេត្ត ទាំង២៥ ត្រៀមលក្ខណៈ​រួចរាល់ ដើម្បីប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

សង្គម​និង​សេដ្ឋកិច្ច

តាមបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាម នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជធានី-ខេត្ត ទាំង២៥ បានត្រៀមលក្ខណៈ និងរៀបចំលម្អរួចរាល់ ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នាពេលខាងមុខនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបំពេញការងារក្នុងរាជធានីភ្នំពេញ ដែលមានបំណង ធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសឆ្នាំថ្មីនេះ អាចប្រើប្រាស់មធ្យោបាយរថយន្តក្រុង ដែលសាលារាជធានីភ្នំពេញ បានរៀបចំនៅតាមគោលដៅទាំង៨ ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏ណែនាំឲ្យគ្រប់រាជធានី-ខេត្តទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើសុខសណ្តាប់ធ្នាប់សង្គម ពិសេស បញ្ហាចរាចរណ៍ ដោយត្រូវកាត់បន្ថយឱ្យបានជាអប្បបរមា ។

 គួរបញ្ជាក់ថា តាមប្រតិទិន ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងត្រូវចូលមកដល់នាវេលាម៉ោង១០និង២៤នាទីយប់ នៅថ្ងៃទី១៣ ខែមេសា។ ឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំខ្មែរ នឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា៕