យានយន្តជាង៧ម៉ឺនគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ

សង្គម​និង​សេដ្ឋកិច្ច

គិតចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានយានយន្តសរុបចំនួន ៧០ ៨៨៣ គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ទើបតែកន្លងផុតទៅថ្មីៗនេះ ជាឱកាសដ៏ល្អសម្រាប់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរត្រឡប់ទៅគេហដ្ឋាន ក៏ដូចជាទៅកម្សាន្តនៅតាមទីរមណីយដ្ឋាននានា ក្នុងនោះដែរផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានចរាចរណ៍យ៉ាងមមាញឹក។

ក្រសួងសាធារណការបន្តថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ គិតចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា មានយានយន្តសរុបចំនួន ៧០ ៨៨៣ គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន។ដោយនៅថ្ងៃទី១៣ មេសា ត្រូវជាថ្ងៃទីមួយ មានចំនួន ១៥ ៨៥៨ គ្រឿង។ចំណែកនៅថ្ងៃទី១៤ មេសា មានចំនួន ១៧ ០៦៤ គ្រឿង ថ្ងៃទី១៥ មេសា មានចំនួន ១៩ ០៤៨ គ្រឿង និងនៅថ្ងៃទី១៦ មេសា មានចំនួន ១៨ ៩១៣ គ្រឿង៕