កម្ពុជាក្លាយជាប្រទេសនាំចេញទាំងស្រូវ និងអង្ករ លេខរៀងទី៧លើពិភពលោក

សង្គម​និង​សេដ្ឋកិច្ច

ប្រទេសកម្ពុជាស្ថិតលេខរៀងទី៧ នៅលើពិភពលោកក្លាយជាប្រទេសនាំចេញស្រូវ និងអង្ករនៅឆ្នាំ ២០២៣/២០២៤។នេះបើតាមការឱ្យដឹងពីលោក យ៉ង សាំងកុមា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនិនេសាទ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក យ៉ង សាំងកុមា បានឱ្យដឹងថា កម្ពុជាក្លាយជាប្រទេសនាំអង្ករចេញ(ទាំងស្រូវនិងអង្ករ) លេខរៀងទី៧លើពិភពលោក នៅឆ្នាំ ២០២៣/២០២៤។ដោយឡែកនៅក្នុងរយ:ពេល៤ ខែឆ្នាំ ២០២៤ នេះបរិមាណនាំចេញកើនឡើងថែមជាង ៣០ ភាគរយបើធៀបទៅនឹងរយៈពេល៤ខែដូចគ្នានៅឆ្នាំ ២០២៣។

លោកបន្តថា ក្នុងមួយឆ្នាំៗកម្ពុជាកម្ពុជាផលិតស្រូវបានជាង ១២ លានតោន ឬជាង ៧លានតោនអង្ករ ដែលលើសពីតំរូវការក្នុងស្រុកប្រមាណ ៥០ ភាគរយ។

លោកបានគូសបញ្ជាក់ថា វិស័យស្រូវអង្ករកម្ពុជាមិនត្រឹមតែជោគជ័យក្នុងការផលិតស្បៀងសម្រាប់ធានាបានសន្តិសុខស្បៀងជូនជាតិទេគឺថែមទាំងចូលរួមចំណែកដល់សន្តិសុខស្បៀងពិភពលោកផងដែរ។

ជាមួយគ្នានេះ គោលដៅទៅមុខរបស់យើងគឺបន្តធានាសន្តិសុខស្បៀងប្រកបដោយនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន ជាពិសេសគាំទ្រឲ្យមានការបង្កើនប្រាក់ចំណូលជូនកសិករអ្នកផលិតស្បៀង៕