ក្រុមការងារ សេងហុកហេង នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បាននាំយកថវិការបស់សប្បុរសជនជនរួមជាតិ និងគ្រឿងឧប ភោគបរិភោគ មួយចំនួនទៅចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំទៅដល់ក្រុមគ្រួសារសពវិរៈយុទ្ធជន សួន រ៉ោន ដែលបានពលីជីវិតដេីម្បីការពារជាតិទឹកដីយ៉ាងពិតប្រាកដ ក្នុងហេតុការណ៍ផ្ទះអាវុធជាមួយកងទ័ពថៃ នៅតំបន់មុំបី នាព្រឹកថ្ងៃពុធទី ២៨ ខែឧសភាឆ្នាំ ២០២៥ ស្ថិតនៅភូមិមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន ក្នុងចេតនាបង្ហាញពីសមានចិត្តដើម្បីចូលរួម ផ្គត់ផ្គង់ជាថវិកាក្តី ជាស្បៀងអាហារក្តី ឬការលើកទឹកចិត្តផ្សេងៗដល់កម្លាំងជួរមុខការពារតាមព្រំដែន ជាមួយគ្នានោះដែរ ក្រុមការងារ សេងហុកហេង បានជួយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគទៅកាន់កងពលតូចលេខ ៩ នៅមុំបី រួមមាន៖ អង្ករចំនួន ១០បាវ ទឹកត្រីចំនួន ១០កេស និងទឹកស៊ីអ៊ីវចំនួន ១០កេស។
ខាងក្រោមនេះជាបញ្ជីសប្បុរសជន និងជនរួមជាតិដែលបានចូលរួមបុណ្យសព៖
១. ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ឧបត្ថម្ភជាថវិកាចំនួន ១លានរៀល
២. ឯកឧត្តម សោម យិន និងលោកជំទាវ ឧបត្ថម្ភជាថវិកាចំនួន ១.២០០.០០០ រៀល
៣. ឧកញ៉ា តាន សែឆាយ ឧបត្ថម្ភជាថវិកាចំនួន ២លានរៀល
៤. ក្រុមការងារ សេងហុកហេង ឧបត្ថម្ភជាថវិកាចំនួន ១លានរៀល
៥. លោកស្រី វ៉ាន់ ចិន្តា ឧបត្ថម្ភជាថវិកាចំនួន ១០ម៉ឺនរៀល
៦. លោកស្រី ស៊ីវ ម៉ី ឧបត្ថម្ភជាថវិកាចំនួន ១០ម៉ឺនរៀល
៧. លោក លី ឆយ និងលោកស្រី ភួង រក្សា ឧបត្ថម្ភជាថវិកាចំនួន ៤០ម៉ឺនរៀល
៨. លោកស្រី ស៊ុន វឌ្ឍនា ឧបត្ថម្ភជាថវិកាចំនួន ១០ម៉ឺនរៀល
៩. លោកស្រី សុខ ជាវណ្ឌី ឧបត្ថម្ភជាថវិកាចំនួន ១០ម៉ឺនរៀល
១០. លោក សំសៀង រតបុត្ត ឧបត្ថម្ភជាថវិកាចំនួន ១០ម៉ឺនរៀល
១១. លោកស្រី ហេង ណារី និងស្វាមី ឧបត្ថម្ភជាថវិកាចំនួន ១០ម៉ឺនរៀល
១២. អ្នកស្រី កុច សុខា ឧបត្ថម្ភជាថវិកាចំនួន ១០ម៉ឺនរៀល
១៣. លោក ហ៊ ហាប់ និងភរិយា ឧបត្ថម្ភជាថវិកាចំនួន ១០ម៉ឺនរៀល
១៤. លោកស្រី ស្រ៊ុន ម៉ាលី និងស្វាមុី ឧបត្ថម្ភជាថវិកាចំនួន ១០ម៉ឺនរៀល
១៥. លោកស្រី គង់ លីណា ឧបត្ថម្ភជាថវិកាចំនួន ១០ម៉ឺនរៀល
នៅក្នុងវេលាដ៏ក្រៀមក្រំនេះលោក ទូច រដ្ឋា អគ្គនាយកក្រុមហ៊ុនចុងភៅ សេងហុកហេង សប្បុរសជននិងជនរួមជាតិ បានសម្តែងនូវការសោកស្តាយក្រៃលែងចំពោះការបាត់បង់វីរៈបុរសដ៏អង់អាចក្លាហាន ហ៊ានលះ បង់អាយុជីវិត ដើម្បីការពារជាតិ មាតុភូមិ និងទឹកដី សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតរកគ្មានជាមួយក្រុមគ្រួសារនៃសពយោធិនពលី សួន រ៉ោន ហើយក៏សូមបួងសួងអោយដួងវិញ្ញាណក្ខន្ធរបស់លោក សួន រ៉ោន ទៅចាប់កំណេីតជាកូនខ្មែរគ្រប់ៗជាតិ៕









