៥ខែមកនេះ គ្រឹះស្ថានអង្គររកចំណូលបានជាង ២៤លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវអន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ គ្រឹះស្ថានអង្គររកចំណូលបានជាង ២៤លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវអន្តរជាតិ ជាង៥២ម៉ឺននាក់ ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍គ្រឹះស្ថានអង្គរបានឱ្យដឹងទៀតថា គិតតែក្នុងខែឧសភា ភ្ញៀវអន្តរជាតិ ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៥២ ៧៦៧ កើនឡើង ៣.៧១% ទទួលបានចំណូល ២.៣ លានដុល្លារ កើនឡើង ៣.១០%។

បើគិត៥ខែ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ គ្រឹះស្ថានអង្គររកចំណូលបាន ២៤ ៥៦៩ ០២៤ ដុល្លារ កើនឡើង១០,៦៤% ចំណែក ចំនួនភ្ញៀវអន្តរជាតិមានចំនួន៥២៧ ៥៧៧នាក់ កើនឡើង១១,៧១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

គួររម្លឹកថា ឆ្នាំ២០២៤ គ្រឹះស្ថានអង្គរបានលក់បណ្ណជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរចំនួន១ ០២៣ ៦៨៨នាក់ និងទទួលបានទឹកប្រាក់ចំនួន ៤៧ ៨២៦ ៩៨១ ដុល្លារ៕