សហគមន៍ព្រៃឈើចង្ក្រានរយ ជាពេជ្រមិនទាន់ច្នៃ​ នៃស្រុកវារិន

សង្គម​និង​សេដ្ឋកិច្ច

បន្ទាប់ពីបានស្គាល់ និងបានឃើញសក្តានុពលសហគមន៍ព្រៃឈើចង្ក្រានរយ ទើបដឹងថា ចង្ក្រានរយគឺជាពេជ្រមិនទាន់ច្នៃ។ ដោយផ្អែកលើសក្តានុពលដែលមានស្រាប់យ៉ាងដូច្នេះ តើត្រូវធ្វើយ៉ាងដូចម្តេច? ដើម្បីធ្វើឲ្យចង្ក្រានរយក្លាយជាកន្លែងដែលស្រូបទាញភ្ញៀវទេសចរក្នុងតំបន់។ នេះជាការលើកឡើងរបស់ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប លោក ឡាយ គឹមសួរ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ក្នុងពិធីផ្ទេរតំណែងរបស់ខ្លួន ដោយភ្ជាប់ជាមួយនិងពិធីចុះហត្ថលេខាលើអនុស្សរណនៃការយោគយល់គ្នា ស្តីពីការធ្វើឲ្យប្រសើរឡើង នូវជីវភាពសហគមន៍ តាមរយៈនៃការគ្រប់គ្រង ការពង្រឹងសេវាកម្មកសិ-ពាណិជ្ជកម្ម និងអភិរក្សធនធានធម្មជាតិ រវាង សាខាសមាគមសហគ្រិនវ័យក្មេងខេត្តសៀមរាប ជាមួយសហគមន៍ព្រៃឈើចង្ក្រានរយ ស្ថិតនៅក្នុងភូមិសាស្រ្តនៃស្រុកវារិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Image may contain: 1 person, standing and indoor

លោកថា តាមរយៈអនុស្សរណនៃការយោគយល់គ្នានេះ សហគ្រិនវ័យក្មេង និង សហគមន៍ចង្ក្រានរយ នឹងត្រូវរៀបចំឲ្យមានក្រុមអន្តរជំនាញ សិក្សាប្លង់គោល រៀបចំឲ្យមានអ្វីដែលថ្មីនៅទីនេះ ទាក់ទងទៅនឹងអេកូទេសចរណ៍ ទេសចរណ៍អប់រំនិងស្រាវជ្រាវទេសចរណ៍ផ្សងព្រេង ទេសចរណ៍បែបការជួបជុំជាក្រុម ជាគ្រួសារជាដើម។

Image may contain: 1 person

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺស្ថិតក្នុងគោលបំណងឆ្ពោះទៅរកការរៀបចំឯកសារគោលមួយដ៏ជាក់លាក់ ក្នុងក្របខ័ណ្ឌសហការទូលំទូលាយ ។ ច្បាស់ណាស់ថា អ្វីដែលចាំបាច់ គឺការរៀបចំផែនការថែរក្សា ការពារ និងកែលម្អ ស្របតាមគោលការណ៍ច្បាប់ស្តីពីព្រៃឈើ និងបរិស្ថានតាមការចង្អុលបង្ហាញ និងណែនាំបច្ចេកទេសពីខ័ណ្ឌរដ្ឋបាលព្រៃឈើ ដែលក្រៅពីការគ្រប់គ្រងធនធានធម្មជាតិក្នុងសហគមន៍ព្រៃឈើចង្ក្រានរយ ប្រជាសហគមន៍ក៏ត្រូវទទួលបានការរីកចម្រើនផ្នែកជីវភាព ផងដែរ។

សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ មានប្រសិទ្ធភាពនិងសុពលភាព ៥ឆ្នាំ និងអាចបន្តដោយស្វ័យប្រវត្តិ ប្រសិនបើមិនមានភាគីណាមួយជំទាស់ ឬសុំបញ្ឈប់នោះទេ៕

Image may contain: 8 people, people dancing, people standing, people on stage and wedding
Image may contain: 5 people, people standing, people dancing and people on stage
Image may contain: 10 people, people dancing, people standing, people on stage and indoor
Image may contain: 8 people, people standing, people on stage and indoor
Image may contain: 11 people, people standing and indoor