សំបកកង់ឡាន សៃលុន (Sailun Tire Cambodia) ជាក្រុមហ៊ុនផលិតសំបកកង់ឡានធំជាងគេនៅកម្ពុជា ដែលកំពុងប្រតិបត្តិការច្រវាក់ផលិតកម្ម ផលិត ចែកចាយក្នុងស្រុក និងនាំចេញទៅទីផ្សារតាមប្រទេសជុំវិញពិភពលោក។

ខាងក្រោមនេះ ជាចំណុចពិសេសទាំង៥ របស់សំបកកង់ខ្មែរ ម៉ាក សៃលុន៖
១.ទង់ជាតិប្រទេសកម្ពុជានៅលើសំបកកង់នឹងអក្សរខ្មែរ៖ ជាមួយនឹងផលិតផលថ្មីរោងចក្រសំបកកង់កម្ពុជាមួយនេះ បានបំពាក់ស្លាកបន្ថែមជាមួយនឹងអក្សរខ្មែរ រួមទាំងទង់ជាតិខ្មែរដ៏ធំនៅលើសំបកកង់នីមួយៗ ដែលជាមោទនភាពជាតិមួយសម្រាប់កម្ពុជា។
២.សមិទ្ធផលនៃការលក់នាំចេញជាង ៣០ប្រទេស៖ សំបកកង់ឡាន សៃលុន បាននិងកំពុងនាំចេញលើទីផ្សារអន្តរជាតិចំនួនជាង ៣០ប្រទេស រួមមាន អាម៉េរិក ចិន អង់គ្លេស អាល្លឺម៉ង់ បារាំង អ៊ីតាលី ហូឡង់ កាណាដា កូរ៉េខាងត្បូង កូរ៉េខាងជើង ជប៉ុន ម៉ាឡេស៊ី វៀតណាម រួមទាំងប្រទេសមួយចំនួនទៀត ខណៈដែលទង់ជាតិទាំង៣០ប្រទេសនោះ ក៏បានបិទស្លាកនៅលើសំបកកង់ផងដែរ។
៣. ចំណាត់ថ្នាក់លេខ ៨ ជុំវិញពិភពលោក៖ សំបកកង់ សៃលុន ជាក្រុមហ៊ុនផលិតសំបកកង់នៅខ្មែរតែមួយគត់ ដែលទទួលបានចំណាត់ថ្នាក់លេខ ៨ ទូទាំងពិភពលោក។
៤. គុណភាពនៃសំបកកង់ស្តង់ដារអន្តរជាតិ៖ សំបកកង់ម៉ាកសៃលុនផលិតមកជាមួយបច្ចេកវិទ្យា EcoPoint3 ស្តង់ដារអន្តរជាតិ គុណភាពខ្ពស់ តម្លៃសមរម្យ និងអាចជួយសន្សំសំចៃឥន្ធនៈបានច្រើន។
៥. ដកប្រាក់ចំណេញ ៤០០រៀល ក្នុងមួយគ្រាប់ចូលរួមមូលនិធិគន្ធបុប្ផា៖ ក្រុមហ៊ុនសំបកកង់ខ្មែរ សៃលុន បានដកប្រាក់ចំណេញ ៤០០រៀល ក្នុងមួយគ្រាប់ ដើម្បីបរិច្ចាគជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងបុព្វហេតុរួមចំណែកជួយព្យាបាលជំងឺជូនកុមារកម្ពុជា។
សូមជម្រាបជូនថា រោងចក្រផលិតសំបកកង់ឡាន សៃលុន មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្ដស្វាយរៀង។ រោងចក្រផលិតសំបកកង់ឡាន សៃលុន បាននឹងស្រូបទាញទិន្នផលកៅស៊ូ ប្រមាណជាង ៣០% នៃទិន្នផលកៅស៊ូសរុប គិតតែក្នុងឆ្នាំ ២០២៤ ប្រមាណ ៥ ម៉ឺនតោន និង គ្រោងកែឆ្នៃទិន្នផលកៅស៊ូក្នុងស្រុកប្រមាណ ១ សែនតោនគិតជាសាច់ប្រាក់ប្រមាណជាង ២០០ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥នេះ៕






