ឱកាសការងារសម្រាប់បងប្អូនប្រជាពលរដ្ឋ តំបន់សេដ្ឋកិច្ចពិសេសចេជាង ខេត្តកោះកុង ត្រូវការកំលាំងពលកម្មចំនួនជាង ៥,០០០នាក់ ដោយប្រាក់ឈ្នួលទាបបំផុត ចាប់ពី ៣០០ដុល្លារឡើងទៅ ព្រមទាំងមានកន្លែងស្នាក់នៅ និងរថយន្តរួមធ្វើដំណើរ។

តំបន់សេដ្ឋកិច្ចពិសេសចេជាង មានទីតាំងស្ថិងក្នុង ស្រុកស្រែអំបិល ខេត្តកោះកុង។ លោកអ្នកអាចទំនាក់ទំនងតាមរយៈ លេខទូរស័ព្ទ: ០១០ ២៣៦ ៦៥៥/០៩៦ ៩១៩១ ៩៩៨។
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង កាលពីថ្ងៃទី១៤ ខែមិថុនា ក៏បានលើកឡើងផងដែរថា រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនដល់បងប្អូនពលករខ្មែរដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញឲ្យបានជ្រាបថាក្រុមការងាររដ្ឋបាលខេត្ត មន្ទីរការងារខេត្ត រង់ចាំជួយសម្របសម្រួលបងប្អូននៅច្រកទ្វារអន្តរជាតិចាំយាម ក្រុមការងារទទួលចុះឈ្មោះផ្តល់ការងារជូន និងត្រៀមរថយន្តក្រុង ជូនបងប្អូនដល់ទីលំនៅដ្ឋានគ្រប់ខេត្តក្រុង៕
