កម្ពុជានឹងរៀបចំ “ទិវាជាតិសហគ្រាសធុនមីក្រូតូច និងមធ្យម លើកទី២” ដើម្បីដោះស្រាយបញ្ហាប្រឈម និងចាប់យកឱកាស

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជានឹងរៀបចំ “ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២” ក្រោមប្រធានបទ៖ ការត្រៀមលក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច។ វេទិកានេះនឹងប្រព្រឹត្តិទៅនាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ ទិវាជាតិនេះនឹងប្រមូលផ្តុំសហគ្រាសធុនមីក្រូ តូច និងមធ្យម, ស្ថាប័នរដ្ឋ និងឯកជន, ដៃគូអភិវឌ្ឍន៍ និងអង្គការស្ថាប័នពាក់ព័ន្ធ ដើម្បីអបអរសាទរ និងលើកកម្ពស់តួនាទីដ៏សំខាន់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងត្រៀមលក្ខណៈដោះស្រាយបញ្ហាប្រឈម និងចាប់យកឱកាសនាពេលអនាគត។

ព្រឹត្តិការណ៍នេះ រួមមានកម្មវិធីសំខាន់ៗដូចជា៖ការតាំងបង្ហាញផលិតផលដែលមាននវានុវត្តន៍របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម, កិច្ចពិភាក្សាលើប្រធានបទសំខាន់ៗចំនួន ៤ គឺ៖
១-របបនិយតកម្មសហគ្រាសធុនមីក្រូ តូច និងមធ្យម

២- យន្តការគាំទ្រ និងការលើកទឹកចិត្តសហគ្រាសធុនមីក្រូ តូច និងមធ្យម

៣-ការជំរុញផលិតផលកម្ពុជាចូលទៅកាន់ទីផ្សារក្នុងស្រុក និងទី៤-ការជំរុញផលិតផលកម្ពុជាចូលទៅកាន់ទីផ្សារតំបន់ និងពិភពលោកព្រមទាំងព្រឹត្តិការណ៍អមវេទិកាវិស័យវេចខ្ចប់នៅកម្ពុជា៕