ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហ មុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងគោរមងារ ព្រះមេធានុរ័ក្ខ គូ សុភាព ព្រះរាជាគណៈកិត្តិយស ឱ្យឡើងទីជា «សម្តេចព្រះឧត្តមវង្សា» គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការតែងតាំង បានធ្វើឡើងបន្ទាប់ពីមានការក្រាបបង្គំទូលថ្វាយដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះមេធានុរ័ក្ខ បណ្ឌិត គូ សុភាព ព្រះរាជាគណៈថ្នាក់កិត្តិយស បច្ចុប្បន្នជាព្រះគ្រូសូត្រស្តាំ វត្តនិគ្រោធវ័ន (គល់ទទឹង) ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

