កម្ពុជា-ជប៉ុន ប្រកាស ដាក់ឱ្យដំណើរការជាផ្លូវការការនូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី១

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន និងសមាគម ទូទាត់ជប៉ុន បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការការនូវទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី១ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងព្រឹត្តិការណ៍ពិព័ណពិភពលោកឆ្នាំ២០២៥ (The World Expo 2025) នាទីក្រុងអូសាកា ប្រទេសជប៉ុន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមយ្យអរកូត ដំណាក់កាលទី១ រវាងប្រទេសទាំងពីរនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង លោក អ៊ុហ្សាវ៉ា ម៉ាសាណា (EZAWA Masana) អគ្គ នាយករង ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន នៅទីក្រុងអូសាកា ប្រទេសជប៉ុន។

ក្រោមអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន ស្តីពី “ការទូទាត់ឆ្លងដែនតាមយ្យអរកូត (Unified QR Code-Based Payment)” ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន បានចុះអនុស្សរណៈយោគយល់ កាលពីថ្ងៃទី២១ខែមេសា ឆ្នាំ២០២៥ ដើម្បីតភ្ជាប់ការទូទាត់ឆ្លងដែនតាមយ្យអរកូត KHOR និង JPQR។ តាមរយៈអនុស្សរណៈនេះ សមាគមទូទាត់ជប៉ុន ត្រូវបានជ្រើសរើសជាប្រតិបត្តិករគ្រប់គ្រងដំណើរការអនុវត្តគម្រោង។ ការណ៍នេះ បង្ហាញពីសមិទ្ធផលដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់ជាឌីជីថលរវាង ព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន។

ការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែននេះ នឹងផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជាទទួលបាននូវបទពិសោធន៍នៃការទូទាត់ឆ្លងដែនតាមយ្យអរកូតប្រកបដោយប្រសិទ្ធភាព ងាយស្រួល និងឆាប់រហ័ស តាមរយៈការប្រើប្រាស់កម្មវិធីទទាត់បាគង ឬ កម្មវិធីធនាគារចល័ត ដើម្បីសេនទទាត់ ជាមួយ JPQR របស់ពាណិជ្ជករនៅប្រទេសជប៉ុន ។ឮ

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា៖ “គម្រោងនេះ ឆ្លុះបញ្ចាំងពីភាពជឿនលឿនរបស់កម្ពុជា ក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់ប្រតិបត្តិករឆ្លងដែន ដើម្បីជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ និងកំណើនសេដ្ឋកិច្ចទៅវិញទៅមក។ នេះមិនមែន គ្រាន់តែជាសមិទ្ធផលថ្មីដែលតភ្ជាប់ផ្នែកបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានតភ្ជាប់វប្បធម៌ សេដ្ឋកិច្ច និងប្រជាជននៃប្រទេសទាំងពីរផងដែរ។ ការណ៍នេះ បង្ហាញពីស្មារតីក្នុងការចូលរួមប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាបន្ន ព្រមទាំងបង្ហាញថា កម្ពុជាមានសមត្ថភាពពេញលេញ ក្នុងការចូលរួមដំណើរការនៃសេដ្ឋកិច្ចឌីជីថលជាសកល”។

លោក ហ្វូគូដា យ៉ូស៊ីអូ (FUKUDA Yoshio) នាយកប្រតិបត្តិសមាគមទូទាត់ជប៉ុន បានថ្លែងថា៖ “ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាពិសេសចំពោះរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ដែលបានគាំទ្រដល់ការអភិវឌ្ឍគម្រោងនេះ។ ការប្រកាសដាក់ឱ្យដំណើរការ ជាផ្លូវការនាថ្ងៃនេះ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរ។ យើងរំពឹងថា ការតភ្ជាប់នេះនឹងចូលរួមបង្កើនប្រតិបត្តិការឆ្លងដែនបន្ថែមលើប្រតិបត្តិការទូទាត់ បង្កើតការតភ្ជាប់និងបណ្តាញទំនាក់ទំនង ដែលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចដំរីបាម៉ាក់ពីរគ្រាប់ ព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន៕