ប្រមុខដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិសេស នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់។

កិច្ចប្រជុំពិសេសនេះ បានធ្វើឡើងក្រោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជានិងថៃ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក។
កិច្ចប្រជុំពិសេសនេះ ត្រូវបានសម្របសម្រួលដោយប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះ ប្រទេសអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងនៃប្រទេសចិន។
សូមជម្រាបថា បើទោះបីជាថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជានិងថៃ បានសម្រេចចូលរួមកិច្ចប្រជុំ ដើម្បីឯកភាពគ្នាឱ្យមានបទឈប់បាញ់គ្នាបន្ទាន់ ក៏ភាគីថៃនៅតែទាហានឈ្លានពានសៀម បានបន្តប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ ដូចជារថពាស់ដែក យន្តហោះបាញ់ផ្សេងពុល ដ្រូនអត្តឃាត រថក្រោះ យន្តហោះទម្លាក់គ្រាប់បែកចង្កោម ដែលជាអាវុធហាមប្រាមដោយអន្តរជាតិ ដោយមិនខ្លាចរអានឹងច្បាប់អន្តរជាតិនោះឡើយ៕ អត្ថបទ៖ហ្សាលីន



