អនុព័ទ្ធយោធា មកពីប្រទេសមហាអំណាច និងប្រទេសសមាជិកអាស៊ាន ១៣ប្រទេស ចុះពិនិត្យស្ថានភាពជាក់ស្តែង​នៅតំបន់សមរភូមិ ច្រកអានសេះ

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ អនុព័ទ្ធយោធា មកពីប្រទេសមហាអំណាច និងប្រទេសមាជិកអាស៊ាន ព្រមទាំងមន្រ្តីទូតនានា សរុប ១៣ប្រទេស បានចុះពិនិត្យស្ថានភាពជាក់ស្តែង​នៅតំបន់សមរភូមិ ច្រកអានសេះ ខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក នេត្រ​ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានឱ្យដឹងថា អនុព័ន្ធយោធានិងអង្គទូតបណ្ដាប្រទេសនានា សារព័ត៌មានជាតិ និង អន្តរជាតិ បានអញ្ជើញមកអង្កេតការអនុវត្តស្មារតីបទឈប់បាញ់រវាងកម្ពុជាថៃនៅខេត្តព្រះវិហារ។ លោកបញ្ជាក់ថា តំបន់អានសេះស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់កម្ពុជា ដែលកងទ័ពឈរជើងរបស់យើងការពារយ៉ាងរឹងមាំ។

សូមបញ្ជាក់ថា ប្រតិភូដែលបានចូលរួមចុះពិនិត្យស្ថានភាពជាក់ស្តែង​នៅតំបន់សមរភូមិ ច្រកអានសេះ ខេត្តព្រះវិហារ នាថ្ងៃទី៣០ នេះ រួមមានដូចជា សហរដ្ឋអាមេរិក ចិន ជប៉ុន រុស្សី កូរ៉េ អូស្រ្តាលី និងប្រទេសសមាជិកដូចជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី ឡាវ វៀតណាម មីយ៉ាន់ម៉ា។

ការចូលរួមចុះពិនិត្យស្ថានភាពជាក់ស្តែង​នៅតំបន់សមរភូមិ របស់អនុព័ន្ធយោធានិងអង្គទូតបណ្ដាប្រទេសនានា សារព័ត៌មានជាតិ និង អន្តរជាតិ ក្រោយបទឈប់បាញ់ កម្ពុជា-ថៃ ចូលជាធរមាន វេលាម៉ោង១២យប់ ថ្ងៃទី២៨  ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥៕