ឧបនាយករដ្ឋមន្ត្រី ស សុខា ចេញប្រកាសបញ្ចប់តំណែងលោកស្រី ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រ ខេត្តកណ្តាល

សង្គម​ និង​សេដ្ឋកិច្ច

ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានចេញប្រកាសបញ្ចប់មុខតំណែង លោកស្រី ធី សុវណ្ណថា ពីអភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រកាសបញ្ចប់តំណែងនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមានសំណើពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែសីហានេះ ក្រោយលោកស្រី ធី សុវណ្ណថា បានបង្ហោះសារលើទំព័រហ្វេសប៊ុក ធ្វើឱ្យប៉ះពាល់ដល់កងទ័ពកម្ពុជា ដែលកំពុងការពារទឹកដី។

សូមជម្រាបថា លោកស្រី ធី សុវណ្ណថា ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញប្រកាសសម្រេចតែងតាំងជា អភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ រួមជាមួយមន្ត្រី ៤រូបទៀត កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣៕