វិធានការចំនួន៣ កម្ពុជានិងថៃ ឯកភាពគ្នាដើម្បីអនុវត្ដកិច្ចព្រមព្រៀង «ឈប់បាញ់»

សង្គម​ និង​សេដ្ឋកិច្ច

នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅទីក្រុងកូឡាឡាំពួរ​ ប្រទេសម៉ាឡេស៊ីនារសៀលថ្ងៃទី០៧ ខែសីហា​ ឆ្នាំ២០២៥ កម្ពុជានិងថៃ បានឯកភាពគ្នាចំនួន៣ចំណុច ដើម្បីអនុវត្ដកិច្ចព្រមព្រៀងឈប់បាញ់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិបានឱ្យដឹងថា វិធានការសម្រាប់អនុវត្ដកិច្ចព្រមព្រៀងឈប់បាញ់ មាន៖

១, ភាគីទាំងសងខាងបន្តប្ដេជ្ញាចិត្តដើម្បីអនុវត្តតាមអនុស្សារណៈយោគយល់ ដែលសម្រេចបាននៅឯកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្នុងនោះរួមមានបទឈប់បាញ់ និងការបង្កើតក្រុមអ្នកអង្កេតការណ៍អាស៊ានដឹកនាំដោយម៉ាឡេស៊ីដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់។

២. ភាគីទាំងសងខាងឯកភាពលើការចាត់តាំងគណៈកម្មធិការ RBC រៀងៗខ្លួន ដើម្បីដឹកនាំការអនុវត្តបទឈប់បាញ់ក្រោមការសម្របសម្រួល និងតាមដានដោយ ក្រុមអ្នកអង្កេតការណ៍អាស៊ានដឹកនាំដោយម៉ាឡេស៊ី។ RBC នឹងជួបប្រជុំជាទៀងទាត់ ហើយដាក់ជូនរបាយការណ៍របស់ខ្លួនជូន GBC។

៣. យោងទៅលើក្រុមអ្នកអង្កេតការណ៍អាស៊ានដឹកនាំដោយម៉ាឡេស៊ីតាមការឯកភាពគ្នាដោយភាគីទាំងសងខាងក្នុងទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រុមអ្នកអង្កេតការណ៍បណ្ដោះអាសន្ន (IOT) រួមមានអនុព័ន្ធយោធានៃរដ្ឋជាសមាជិកអាស៊ានដែលទទួលស្គាល់ដោយកម្ពុជា ឬថៃ ដឹកនាំដោយអនុព័ន្ធយោធា ម៉ាឡេស៊ី នឹងត្រូវបានបង្កើតឡើងដាច់ដោយឡែកពីគ្នា និងដោយឯករាជ្យ ក្នុងប្រទេសទាំងសងខាង កម្ពុជា និងថៃ ដើម្បីត្រួតពិនិត្យលើភាគីម្ខាងៗ លើការអនុវត្ត បទឈប់បាញ់ផ្អែកលើមូលដ្ឋានជាទៀតទាត់។ សមាសភាព IOT​ នៃប្រទេសនីមួយៗត្រូវបានអញ្ជើញដោយឯករាជ្យដោយប្រទេសជាម្ចាស់ផ្ទះនៅក្នុង ការពិគ្រោះយោបល់ជាមួយម៉ាឡេស៊ី។ IOT នឹងធ្វើប្រតិបត្តិការដោយឆ្លងកាត់ព្រំដែន និងធ្វើការក្រោមការសម្របសម្រួល ព្រមទាំងពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយ RBC និង GBC នៃប្រទេសទាំង សងខាង៕

ប្រភពរូបភាព៖ ទទក