ក្រុមហ៊ុន​ N.H.O និង Atomy Global Group បានបើកការដ្ឋានសាងសង់ជាផ្លូវការ និងដាំដើមឈើ​ជានិមិត្តរូប នៃគម្រោងDreamVille ក្នុងខេត្តសៀមរាប

សង្គម​ និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ក្រុមហ៊ុន​ N.H.O និង Atomy Global Group បានប្រារព្ធពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ និងដាំដើមឈើ​ជានិមិត្តរូប ដែលជាការកត់សម្គាល់នៃការចាប់ផ្តើមរបស់ DreamVille ដែលជាទីប្រជុំជន​​រួមបញ្ចូល​គ្នាដំបូងគេនៅក្នុងទីក្រុងបេតិកភណ្ឌនៃខេត្តសៀមរាបរបស់ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយ​មាន​ផ្ទៃដី ៣៥.៤ ហិចតា DreamVille សៀមរាប ត្រូវបានគេមើលឃើញថាជាទីប្រជុំជន​រួមបញ្ចូល​គ្នា រួមមាន​ផ្ទះថ្មីទំនើប សាលារៀន សួនកម្សាន្ត មណ្ឌលសុខភាព និងហាងលក់​ទំនិញ។ គម្រោងនេះ​គឺជាគំនួប​ផ្សំ​​រវាង​គតិបណ្ឌិត​នៃ N.H.O គឺកសាងសហគមន៍ដែលមានសុខភាពល្អ និង​​ ចក្ខុវិស័យដ៏​​យូរអង្វែង​របស់ Atomy គម្រោងនេះមានគោលបំណងកំណត់ស្តង់ដារថ្មីសម្រាប់ទីក្រុងដែលគួរជា​ទី​រស់នៅ ក្នុងប្រទេសកម្ពុជា។

ដោយ​ប្រកាន់យកគតិបណ្ឌិតគឺ​​ការអភិវឌ្ឍន៍សហគមន៍ប្រកបដោយសុវត្ថិភាព និងសុខភាពល្អ DreamVille ត្រូវបាន​រៀបចំ​ដើម្បី​ឆ្ពោះទៅ​រក​ការ​រស់នៅ​បែប​បៃតង និង​មាន​ភាព​តភ្ជាប់គ្នា ដែល​ក្នុង​នោះ​មានផ្ទៃដី​ជាង​១៩ហិកតា ស្មើនឹង​៥៥%នៃ​ផ្ទៃដី​សរុប គឺសម្រាប់​ការ​សាងសង់​សួនច្បារ និង​កន្លែង​សម្រាប់​បណ្ដា​សកម្មភាព​សហគមន៍។ ដែល​ក្នុង​នោះ​រួមមាន៖

• Dream Park គឺជា​សួនច្បារ​វប្បធម៌ និងជា​ទី​កន្លែង​សម្រាប់​កម្សាន្តនៅចំកណ្តាលនៃ DreamVille

• Pocket Parks & Gallery Park មាន​តំបន់​សម្រាប់​លេង​កម្សាន្ត​ កន្លែង​ហាត់ប្រាណ សួនច្បារ និង​ការ​រចនា​ទេសភាពបែប​វិចិត្រសិល្បៈ

• រុក្ខជាតិបៃតងត្រូពិចដែលគ្របដណ្ដប់​ពេញទិសទី វិថី​សិប្បករ សាលារៀន និងតំបន់សេវាកម្ម

ភាពបៃតងនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ DreamVille ក្នុងការធ្វើ​ឱ្យ​ក្លាយជាទីក្រុងបៃតងទំនើបដំបូងគេ​បង្អស់​នៅ​ខេត្តសៀមរាប ដែលជាកន្លែងមនុស្សរស់នៅ រៀន ធ្វើការ លេងកម្សាន្ត​ និងជាទី​កន្លែង​សម្រាប់​​តភ្ជាប់គ្នា​ដើម្បី​ឆ្ពោះទៅ​រក​អនាគត​ដ៏​ល្អ​ប្រសើរ។

នៅក្នុងពិធីនោះ លោក ហែន ពុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានថ្លែងថា ព្រឹត្តិការណ៍ថ្ងៃនេះ មិនត្រឹមតែមានសារៈសំខាន់សម្រាប់ការចាប់ផ្តើមគម្រោងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានន័យសំខាន់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ខេត្តសៀមរាបផងដែរ។
“ខ្ញុំសង្ឃឹម និងជឿជាក់ថា ជាមួយនឹងការសហការយ៉ាងជិតស្និទ្ធរវាងភាគីទាំងអស់ ការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមូលដ្ឋាន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ គម្រោងនេះនឹងអាចអនុវត្តបានដោយជោគជ័យ​ហើយរួមចំណែកបង្កើតរូបរាងថ្មីឱ្យខេត្តសៀមរាប។
យើងមានមោទនភាពខ្ពស់ និងប្តេជ្ញាថានឹងរួមដំណើរការជាមួយសហគ្រាស ដើម្បីធានាឱ្យគម្រោងនេះអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងចីរភាព រួមចំណែកបង្កើតរូបរាងថ្មីឱ្យខេត្តសៀមរាប ឆ្ពោះទៅអនាគតអភិវឌ្ឍន៍រុងរឿង។” លោក ហិន ពុទ្ធី បាននិយាយ។

សាលារៀន DREAMY – ការអប់រំផ្ដោតការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយនៅចំកណ្ដាលមជ្ឈមណ្ឌលនៃ DREAMVILLE

N.H.O ដែលជាអ្នកអភិវឌ្ឍន៍គម្រោងនេះ​ក៏បានប្រកាសជាផ្លូវការនូវសាលារៀន​ Dreamy ដែលជាប្រព័ន្ធសាលារៀន​ពីរភាសានៅខេត្តសៀមរាប ដែលគ្រោងនឹងបើកដំណើរការក្នុងត្រីមាសទី២ ឆ្នាំ២០២៧។

ជាផ្នែកមួយនៃចក្ខុវិស័យរបស់ DreamVille គឺ​ដើម្បីប្រែ​ក្លាយជាទីក្រុងដ៏អស្ចារ្យក្នុងក្តីស្រមៃ សាលារៀន Dreamy ត្រូវបានរចនាឡើងឆ្លងតាម​រយៈ​កម្មវិធីសិក្សា​តាម​បែប​ដើម្បីបញ្ចូលគ្នានូវកម្មវិធីសិក្សាអន្តរជាតិ និងក្នុងស្រុក ដោយផ្តោតលើការសិក្សាឆ្លងតាម​រយៈបទពិសោធន៍ ការសហការ និងការរីកចម្រើនផ្ទាល់ខ្លួន។

សាលារៀន​នឹងផ្តល់នូវ​ការ​អប់រំគ្រប់ជ្រុង​ជ្រោយ ចាប់ពីថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សារហូតដល់មធ្យមសិក្សា និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាមួយនឹងគតិបណ្ឌិត «​ការរៀនដោយក្តីស្រលាញ់» ការលើកកម្ពស់ការអភិវឌ្ឍរួមតាមរយៈបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការ – សាលារៀន Dreamy នាំមកនូវចក្ខុវិស័យអប់រំរបស់ DreamVille ដល់ជីវិតមនុស្សគឺ​៖ ការថែទាំ​ចិញ្ចឹមបីបាច់កុមារគ្រប់រូបមិនត្រឹមតែមានឱ្យពួកគេ​មាន​​ចំណេះដឹងប៉ុណ្ណោះទេ នៅថែមទាំង​ផ្ដល់​នូវ​សេច​ក្តីស្រឡាញ់ ភាពច្នៃប្រឌិត និងសេរីភាពក្នុងការរុករក​ស្វែងយល់​អំពី​ពិភពលោកតាមរបៀបរបស់ពួកគេផងដែរ។

អ្វីទៅដែលធ្វើឱ្យសាលារៀន Dreamy មានភាពខុសប្លែកពីសាលារៀនដទៃ?

• កម្មវិធីសិក្សា​ពីរភាសាខ្មែរ-អង់គ្លេស រៀបចំឡើង​ដោយ​រក្សា​បាន​តុល្យភាព​រវាង​សកលភាវូបនីយកម្ម និង​រក្សាបាន​នូវ​អត្តសញ្ញាណវប្បធម៌ក្នុងស្រុក

• វិធីសាស្រ្តសិក្សា​ដោយ​មិនមាន​ការ​ប្រកួតប្រជែង ផ្អែកលើបទពិសោធន៍ រៀនតាមឆ្លង​រយៈការច្នៃប្រឌិត ការលេងកម្សាន្ត​ និងធ្វើ​ការងារជាក្រុម

• ប្រាក់ចំណេញប្រតិបត្តិការទាំងអស់ត្រូវបានវិនិយោគឡើងវិញទៅក្នុងសហគមន៍សាលារៀន ដើម្បីគាំទ្រដល់ផលប៉ះពាល់ផ្នែកអប់រំក្នុង​រយៈពេលវែង

• គ្រឿងបរិក្ខារទំនើបៗ រួមមាន ទីលានកីឡា សួនកុមារ និងកន្លែងរៀននៅខាងក្រៅ ចិញ្ចឹមបីបាច់ទាំងសុខភាព​ខាង​រាងកាយ និងទាំង​ការអភិវឌ្ឍន៍ដោយ​ធម្មជាតិ

បើកដំណើរការដំបូងនៅប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ២០១៩ និង​ប្រទេស​ហ្វីលីពីននៅ​ឆ្នាំ​២០២៣ ហើយ​បច្ចុប្បន្ន​នេះ​បាន​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​។ សាលារៀន​ Dreamy មិន​ត្រឹម​តែ​ជា​សាលារៀន​តែ​ប៉ុណ្ណោះ​ទេ វា​នៅ​ថែម​ទាំង​ជាប្រព័ន្ធអេកូឡូស៊ីនៃការរៀនសូត្រ​គ្រប់​ជ្រុង​ជ្រោយ​ ដោយ​ជួយ​ដល់ការបណ្តុះគំនិត ទាំងផ្លូវកាយ​និង​ផ្លូវចិត្ត​ ព្រម​ទាំង​ការអភិវឌ្ឍន៍បំណិន​សង្គមរបស់មនុស្សជំនាន់ក្រោយ។

លោក Kang Myung Gu នាយក​​​សាលារៀន Dreamy បានចែករំលែកថា៖ ការនាំយកសាលារៀន​ Dreamy ចូលទៅក្នុងទីប្រជុំជននឹងជួយ​ដល់ការ​​ថែទាំ ការ​ចិញ្ចឹមបីបាច់ក្មេងជំនាន់ក្រោយ ពង្រឹងចំណងគ្រួសារ និងជំរុញក្តីសុបិនដ៏ធំសម្រាប់សហគមន៍ខ្មែរសម័យទំនើប។

លោកបាន​បញ្ជាក់ទៀតថា “សាលារៀម​ Dreamy មិនត្រឹមតែផ្តល់នូវសេច​​ក្តីសុខដល់រាល់គ្រួសារ អំពីការអប់រំប៉ុណ្ណោះទេ វា​នៅ​ថែមទាំងបង្ហាញអំ​ពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំ​ក្នុងការកសាងសហគមន៍ប្រកបដោយស្ថិរភាព​ ដែលមនុស្សអាចរស់នៅបាន រៀនសូត្រ និងរីកចម្រើនជាមួយ​គ្នា នៅចំមជ្ឈមណ្ឌល​នៃខេត្តសៀមរាប”។

ទីក្រុងគំរូ – សាងសង់ឡើងសម្រាប់មនុស្សជំនាន់ក្រោយ

ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២៣ ផលិតផលក្នុងស្រុកសរុបលើ​មនុស្សម្នាក់របស់កម្ពុជាបានកើនឡើងជិតពីរដង ដែលកើនឡើងពី 1,030 ដុល្លារដល់ 1,850 ដុល្លារ នេះបើយោងតាមធនាគារពិភពលោក និង មូលនិធិរូបិយវត្ថុអន្តរជាតិ។

កំណើន​នេះគឺវា​មិន​ត្រឹម​គ្រាន់តែ​ជា​តួលេខ​តែ​ប៉ុណ្ណោះ​ទេ ពោលគឺ​វាបាន​សបញ្ជាក់​ឱ្យ​ឃើញ​អំ​ពីការកើនឡើងនៃវណ្ណៈកណ្តាលថ្មី ជាពិសេសនៅក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗដូចជាទីក្រុងភ្នំពេញ និងខេត្តសៀមរាប ហើយជាមួយនឹងការកើនឡើងនៃតម្រូវការសម្រាប់ការរស់នៅបែបទំនើប និងគុណភាពខ្ពស់។ គ្រួសារទាំងឡាយ​កំពុងស្វែងរកផ្ទះដែលមានសុវត្ថិភាព និងរចនាយ៉ាងល្អនៅក្នុងសហគមន៍ កន្លែងដែលបណ្តុះការសិក្សារបស់កុមារ ពង្រឹងចំណងគ្រួសារ និងនាំមកនូវអត្ថន័យសម្រាប់​ជីវិតប្រចាំថ្ងៃ។

ជាមួយនឹងចក្ខុវិស័យរបស់ខ្លួនសម្រាប់ទីប្រជុំជនរបៀបរួមបញ្ចូលគ្នា ពេញលេញ ដែលមាន​សាលារៀន ការថែទាំសុខភាព សួនកម្សាន្ត និងកន្លែងពាណិជ្ជកម្ម N.H.O ប្តេជ្ញានឹង​បង្កើតសហគមន៍ប្រកបដោយស្ថិរភាព​សម្រាប់មនុស្សជំនាន់ក្រោយ។

ទីតាំងល្អ៖ DreamVille ស្ថិត​នៅផ្លូវបំបែកផ្លូវជាតិលេខ៦ ផ្លូវក្រវ៉ាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ DreamVille មានទីតាំងនៅតាមច្រករបៀងដែលកំពុងរីកចម្រើនក្នុងខេត្តសៀមរាប។

យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានឱ្យដឹងថា អាកាសយានដ្ឋានថ្មីដែលស្វាគមន៍ភ្ញៀវ​អន្តរជាតិជាង 3.42 លាននាក់នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ ហើតទីនេះ​គឺ​មានចម្ងាយត្រឹមតែ២០​នាទីពីទីប្រជុំជន។ ទីប្រជុំជនខេត្តសៀមរាប តំបន់ពាណិជ្ជកម្មសំខាន់ៗ និងទីកន្លែង​វប្បធម៌ក៏ស្ថិតក្នុងរយៈពេលខ្លីពី១០ ទៅ២០ នាទីផងដែរ។

គួរកត់សម្គាល់ថា DreamVille ដែលស្ថិតនៅក្នុងតំបន់ទេសចរណ៍សៀមរាបថ្មីទំហំ 7,000 ហិកតា បានត្រៀមខ្លួនក្លាយជាទីក្រុងឆ្លាតវៃសម្រាប់ទេសចរណ៍ ពាណិជ្ជកម្ម និងការរស់នៅដោយ​យូរអង្វែង។

ក្នុង​ឆ្នាំ​២០២៤ កម្ពុជា​បាន​ទទួល​ភ្ញៀវ​អន្តរជាតិ​ចំនួន​៦,៧​លាន​នាក់។ ក្រសួងទេសចរណ៍បាន​រំពឹងនឹងទាក់ទាញភ្ញៀវអន្តរជាតិចំនួន ៧,៥ លាននាក់នៅឆ្នាំ២០២៥ ដែលបង្កើតបានប្រមាណ ៥ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ១០,៥% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។

ជាមួយនឹងគោលគំនិត “Homecation” ការរួម​បញ្ជូល​គ្នា​ការរស់នៅបែបរមណីយដ្ឋានជាមួយនឹងលំនៅដ្ឋានរយៈពេលវែង និងលំនៅឋានជាច្រើនដែលត្រៀមរួចជាស្រេចសម្រាប់ការជួល DreamVille កំពុងក្លាយជាគោលដៅសំខាន់សម្រាប់អ្នកវិនិយោគឯកជន ដោយមាន​តម្លៃ​សម្រាប់ការរស់នៅ​ខ្ពស់ ហើយនៅ​ថែមទាំង​កើតចំណេញ​ និងមាន​តម្លៃ​ក្នុង​រយៈពេលវែង។

នៅក្នុងសុន្ទរកថារបស់ខ្លួន លោក គីម យូ ឆឹល ប្រធាននាយកប្រត្តិបត្តិ ក្រុមហ៊ុន N.H.O បានសង្កត់ធ្ងន់ថា DreamVille មិនត្រឹម​តែជាលំនៅដ្ឋានតែប៉ុណ្ណោះទេ គឺ​វា​ថែម​ទាំង​ជា​តំណាងឱ្យរបៀបរស់នៅបែប​ថ្មីសម្រាប់ប្រជាជន​ខេត្តសៀមរាប។

លោក​បាន​បន្ត​ថា​៖ «​យើង​ខ្ញុំ​ជឿ​ជាក់ថា​ វា​នឹង​ក្លាយ​ជា​ចំណុច​ចាប់​ផ្តើម​សម្រាប់​ក្តី​សុបិន​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ស្រុក អ្នក​វិនិយោគ និង​មនុស្ស​ជំនាន់​ក្រោយ​»។

ផ្សារភ្ជាប់ជាមួយសហគមន៍ ពង្រីកនូវក្ដីស្រឡាញ់

ដោយបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងក្នុងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា N.H.O និង Atomy Global Group ក៏បានប្រកាសផ្តល់ជំនួយចំនួន 30,000 ដុល្លារសហរដ្ឋ​អាមេរិកដែលជា​ផលិតផល​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់ Atomy — ដើម្បីផ្ដល់​ជូនគ្រួសារក្រីក្រ ក៏ដូចជា​គ្រូសារ​ដែល​រងគ្រោះដោយសារជម្លោះព្រំដែនថ្មីៗនេះផងដែរ។

អំណោយនេះមានគោលបំណងជួយដល់គ្រួសារងាយរងគ្រោះក្នុងខេត្តសៀមរាប និងសហគមន៍ជុំវិញ – បង្កើនលទ្ធភាពទទួលបានសម្ភារៈចាំបាច់ប្រចាំថ្ងៃ កែលម្អគុណភាពនៃការ​រស់នៅ​ និងបង្ហាញពីទស្សនៈរួមរបស់ដៃគូនៃ “ការរីកចម្រើន​រួមគ្នាជាមួយសហគមន៍មូលដ្ឋាន”។

នេះក៏ជាសក្ខីភាពមួយចំពោះតម្លៃនៃ​ទំនួលខុសត្រូវចំពោះ​សង្គមរបស់ Atomy — តែងតែកំណត់​យក​កត្តា​មនុស្សជាសំខាន់​នៃរាល់គម្រោងអភិវឌ្ឍន៍ទីក្រុង ដោយចាប់ផ្តើមដោយក្តីមេត្តា សកម្មភាពជាក់ស្តែង និងការរួមបញ្ចូល។

ទំនាក់ទំនង៖

នាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយ – N.H.O

គេហទំព័រ៖ www.dreamville.net

លេខសេវាអតិថិជន៖ ០៧៧ ៩២១ ១៤១

អាស័យដ្ឋាន៖ ផ្លូវស៊ីវុត្ថា| សង្កាត់ស្វាយដង្គុំ | សៀមរាប

អំពី N.H.O

N.H.O (ត្រូវបានគេស្គាល់ថាជា NIBC នៅក្នុងប្រទេសកូរ៉េខាងត្បូង) គឺជាក្រុម​ហ៊ុន​អភិវឌ្ឍន៍អចលនទ្រព្យដែលបានប្តេជ្ញាចិត្តក្នុងការបង្កើតសហគមន៍ឱ្យកាន់តែប្រសើរឡើងឆ្លង​តាមរយៈគម្រោងលំនៅដ្ឋានគុណភាពខ្ពស់ សមស្រាប​ទៅតាម​តំបន់នីមួយៗ។ ដោយមាន​ផ្ទះ​ជាង 30,000ខ្នង ដែលត្រូវបាន និងកំពុង​អភិវឌ្ឍនៅក្នុងប្រទេសវៀតណាម ថៃ និងកម្ពុជា N.H.O លេចឈានមុខ​​ដោយ​ប្រកាន់យក​គតិបណ្ឌិត៖ “ការយល់ដឹងអំពីមូលដ្ឋាន – ស្តង់ដារសកល” ។

នៅក្នុងប្រទេសកម្ពុជា N.H.O ទទួលបានការទទួលស្គាល់យ៉ាងខ្លាំងជាមួយ Sarai Resort & Spa ដែលជាគោលដៅទេសចរណ៍លំដាប់ផ្កាយប្រាំឈានមុខគេនៅក្នុងខេត្តសៀមរាបចាប់តាំងពីឆ្នាំ២០១៧ ដែលប្រារព្ធឡើងដោយភ្ញៀវអន្តរជាតិសម្រាប់សេវាកម្មលំដាប់ខ្ពស់ និងការរចនាបែបឥណ្ឌូចិនដ៏ប្លែក។ DreamVille គឺជា​ជំហាន​បន្ទាប់នៅក្នុងយុទ្ធសាស្រ្តវិនិយោគរយៈពេលវែងរបស់ N.H.O ដែលជាចក្ខុវិស័យសម្រាប់ការអភិវឌ្ឍន៍ទីក្រុងប្រកបដោយស្ថិរភាព​ ដោយ​រួមបញ្ជូល​ជា​មួយ​អត្តសញ្ញាណវប្បធម៌របស់កម្ពុជា។

អំពី Atomy Global Group

Atomy គឺជាក្រុមហ៊ុន​ពាណិជ្ជកម្មសកលដែលមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបើក​ដំណើរ​ការ​នៅជាង​២០​ប្រទេស ដែលមានបណ្តាញសមាជិកជាង១៦លាននាក់។ បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងពង្រីកទៅក្នុងវិស័យសំខាន់ៗ រួមមានការអប់រំ អចលនទ្រព្យ និងការថែទាំសុខភាព។ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Atomy បម្រើការជាដៃគូយុទ្ធសាស្ត្រ និងជាសហស្ថាបនិកនៃក្រុមហ៊ុន DreamVille ដោយធ្វើការជាមួយនឹងក្រុមហ៊ុន N.H.O ដើម្បីរៀបចំការអភិវឌ្ឍន៍ DreamVille នៅខេត្តសៀមរាប។