ក្រុមហ៊ុនប្រេងបារាំង និយាយថាខ្លួនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ប្រេងជូនកម្ពុជាតាមតម្រូវការ

សង្គម​ និង​សេដ្ឋកិច្ច

អនុប្រធានក្រុមហ៊ុនប្រេងបារាំង Total Energies លោក Mehmet Celepoglu បានបញ្ជាក់ថាក្រុមហ៊ុនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ប្រេងជូនកម្ពុជាតាមតម្រូវការ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការឱ្យដឹងតាមរយៈជំនួបរវាងលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ជាមួយលោក Mehmet Celepoglu អនុប្រធានក្រុមហ៊ុនប្រេងបារាំង នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ។

សូមបញ្ជាក់ថា ក្រសួងរ៉ែ និងថាមពល ធ្លាប់បានប្រកាសថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈសម្រាប់តម្រូវការក្នុងប្រទេសគ្រប់គ្រាន់។

នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានគូសបញ្ជាក់ដែរថា បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហានោះដែរ។