នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨-២៩ ខែសីហា ២០២៥។ មុនការប្រឡងដ៏សំខាន់នេះ ទាមទារឱ្យសិស្សានុសិស្សត្រូវខិតខំ ស្វ័យសិក្សាដោយខ្លួនឯង ពង្រឹងចំណេះដឹង និងសមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អបញ្ចប់កម្រិតថ្នាក់វិទ្យាល័យ។

ជាមួយគ្នានោះដែរ ដើម្បីចូលរួមជាការលើកស្ទួយវិស័យអប់រំនៅប្រទេសកម្ពុជា ក្រុមហ៊ុនទឹកពិសា ហាយ-ធិច នៅថ្ងៃទី ២២ ខែសីហាឆ្នាំ ២០២៥នេះ បានប្រកាសជាសាធារណៈថានឹងផ្តល់ជូនរង្វាន់លើកទឹកចិត្តជាម៉ូតូ ដល់សិស្សពូកែដែលប្រឡងជាប់បាននិទ្ទេស A លំដាប់ប្រទេសចំនួនបីនាក់ និងផ្ដល់រង្វាន់កុំព្យូទ័រឡេបថបសម្រាប់សិស្សនិទ្ទេស A លំដាប់វិទ្យាល័យ ច្បារអំពៅ ចំនួនប្រាំនាក់ នៅសម័យប្រឡងបាក់ឌុបឆ្នាំ ២០២៥នេះ។
នេះក៏ជាលើកទីមួយ ហើយក៏ជាអ្នកផ្ដើមមុនដំបូងគេបង្អស់ពី ហាយ-ធិច ដើម្បីជាការសាទរដល់ការខិតខំប្រឹងប្រែងរបស់ប្អូនៗទី១២ទាំងអស់គ្នា។ សម្រាប់រង្វាន់ដែលនឹងផ្ដល់ជូនទាំងអស់រួមមានដូចជា ចំពោះសិស្សពូកែ ទូទាំងប្រទេសដែលប្រឡងជាប់លំដាប់ថ្នាក់ លេខ១ លេខ២ និងលេខ៣ នឹងទទួលបានរង្វាន់ម៉ូតូ Honda Beat 2025 ម្នាក់មួយគ្រឿង។ ដោយឡែកចំពោះសិស្សពូកែលំដាប់ថ្នាក់លេខ១ ដល់ លេខ៥ មកពីវិទ្យាល័យ ហ៊ុន សែន ច្បារអំពៅ នឹងទទួលបានរង្វាន់កំព្យូទ័រ ASUS Vivobook ម្នាក់មួយគ្រឿង។”
បើតាមការបញ្ជាក់ពី ហាយ-ធិច បានឲ្យដឹងថា ចំពោះលក្ខខណ្ឌនៃការផ្ដល់រង្វាន់ដែលការរៀបលំដាប់ពី លេខ១ដល់លេខ៣ នេះមានន័យថា ជាលំដាប់ពិន្ទុខ្ពស់ជាងគេប្រចាំប្រទេសឆ្នាំ ២០២៥។ ឧ. ពិន្ទុសរុប 100.000 ឬ 99.999 ឬ 99.998 ។
តាមរយៈសកម្មភាពចូលរួមអភិវឌ្ឃន៍សង្គម ក៏ដូចជា ការជួយទំនុកបម្រុងជាសម្ភារជំនួយដល់ការសិក្សានេះ សបញ្ជាក់ឃើញថា ក្រុមហ៊ុនទឹកពិសា ហាយ-ធិច យកចិត្តទុកដាក់ខ្ពស់ដល់ការសិក្សារបស់ប្អូនៗដែលជាទំពាំងស្នង ឬស្សីរបស់ប្រទេសជាតិ ជាពិសេស ទឹកពិសា ហាយ-ធិច ជាផលិតផលកូនខ្មែរសុទ្ធសាធនិងមានមោទកភាពដែលបានផលិតទឹកបរិសុទ្ធដែលមានគុណភាព ស្តង់ដាអន្តរជាតិជូនប្រជាជនកម្ពុជា។
ក្រុមហ៊ុនទឹកពិសា ហាយ-ធិច ដើម្បីសុខភាពលោកអ្នក!




