កសិផល៤មុខ ប្រមាណ៥៣ម៉ឺន ៤ពាន់តោន ត្រូវបានក្រុមហ៊ុនមួយគ្រោងប្រមូលទិញក្នុងខេត្តប៉ៃលិន

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Agro King Trading Co.ltd in Cambodia ជាបុត្រសម្ព័ន្ធក្រុមហ៊ុន Hong Nga Saigon Co.Ltd. បានប្រមូលទិញកសិផល រួមមាន ដំឡូងមី ពោតក្រហម គ្រាប់ស្វាយចន្ទី និងគ្រាប់សណ្ដែកសៀង ទៅប្រទេសវៀតណាម ក្នុងខេត្តប៉ៃលិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក គី ច័ន្ទរំដួល ក៏បានអញ្ជើញដឹកនាំសម្របសម្រួលក្រុមហ៊ុនទិញលក់កសិផលនេះនៅក្នុងខេត្តប៉ៃលិន កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ផងដែរ។

លោក គី ច័ន្ទរំដួល បានឱ្យដឹងថា ក្រុមហ៊ុន Agro King Trading Co.ltd in Cambodia ជាបុត្រសម្ព័ន្ធក្រុមហ៊ុន Hong Nga Saigon Co.Ltd. គ្រោងបញ្ជារទិញគ្រាប់ពោតក្រហម ចំនួន ៥០០,០០០តោន, ដំឡូងមី (បកសំបក និងកាប់ដោយដៃ) ចំនួន ៣០,០០០តោន, គ្រាប់ស្វាយចន្ទី ២,០០០តោន និងគ្រាប់សណ្ដែកសៀងចំនួន ២,០០០តោន ក្នុងមួយឆ្នាំ។

ជាមួយគ្នានោះ លោកអនុរដ្ឋលេខាធិការ ក៏បានណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន ផ្សព្វផ្សាយ រៀបចំផែនការអាជីវកម្ម ដើម្បីផលិតតាមការបញ្ជារទិញរបស់ក្រុមហ៊ុន ដោយមានកិច្ចសន្យាច្បាស់លាស់ផងដែរ៕