ចិនត្រៀមបើកទីផ្សារនាំចូលកសិផលកម្ពុជាបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-ចិន បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងការត្រៀមបើកទីផ្សារនាំចូលកសិផលកម្ពុជាទៅទីផ្សារប្រទេសចិនបន្ថែមទៀត។ ​នេះបើតាមរយៈជំនួបរវាងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោកស្រី Sun Meijun រដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៥ នាទីក្រុងប៉េកាំង ប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងកសិកម្ម បានឱ្យដឹងថា ជំនួបនេះធ្វើឡើងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងការត្រៀមបើកទីផ្សារនាំចូលកសិផលកម្ពុជាទៅទីផ្សារប្រទេសចិន។ ក្នុងជំនួបនេះ ក៏មានអមអំណើរដោយលោករដ្ឋលេខាធិការ ប្រាក់ ដាវីដ និងលោក ព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានកសិផលចំនួន ១៦ មុខដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន ដែលរួមមាន អង្ករ ដំឡូងមីស្ងួត ពោត ចេក ស្វាយ មៀន ដូង ម្រេច គ្រាប់ស្វាយចន្ទី ល្ង គ្រាប់ជី កៅស៊ូ ជលផលធម្មជាតិ ជលផលចិញ្ចឹម មច្ឆា និងទុរេន។ កាលពីពេលថ្មីៗនេះ កម្ពុជាក៏បាននាំចេញផ្លែទុរេនស្រស់ផ្ទាល់ ទៅកាន់ប្រទេសចិនផងដែរ។ ការនាំចេញទាំងនេះបានបង្ហាញពីសន្ទុះដ៏រឹងមាំ និងសមិទ្ធផលផ្លែផ្កាគួរកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕