សមិទ្ធផលថ្មី រោងចក្រចំនួន ២ នៅក្រុងដូនកែវ និងស្រុកបាទី កំពុងបើកដំណើរការ ផ្ដល់ឱកាសការងារ ១០០០កន្លែង

សង្គម​ និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ លោក ប៊ុន សម្បត្តិ នាយកទីចាត់ការអន្តរវិស័យ នៃរដ្ឋបាល សាលាខេត្តតាកែវ រួមជាមួយ ក្រុមការងារអនុគណៈកម្មាធិការវិនិយោគ ខេត្តតាកែវ បានចុះពិនិត្យមើល ទីតាំងស្នើសុំ វិនិយោគបង្កេីតរោងចក្រចំនួន ០២ទីតាំង រួមមាន៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. រោងចក្រផលិតសម្ភារ:តុបតែងលម្អ បូរ ដង្គាប និងសម្ភារៈប្រើប្រាស់បន្ទាប់បន្សំ របស់ក្រុមហ៊ុន ហ្វ័រឈូណេត ឃី (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិត្រពាំងលើក ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។

២. រោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន រ៉ុងហ្វៃ អឹភែរឹល (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិថ្មី សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

សូមជម្រាបថា រោងចក្រចំនួន ០២បន្ថែមទៀតនេះ មានក្នុងភូមិសាស្រ្ត ស្រុកបាទី ចំនួន ០១ និងក្រុងដូនកែវចំនួន ០១ ដែលផ្តល់ឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋប្រមាណ ១០០០ នាក់។

សូមជម្រាបជូនដែរថា កាលពីពេលថ្មីៗនេះ អភិបាលខេត្តតាកែវ ឯកឧត្តម វី សំណាង ក៏បានឱ្យដឹងថា រយៈពេល ៦ខែ ដើមឆ្នាំ២០២៥នេះ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគចូលមកបណ្ដាក់ទុនចំនួន ៣១ក្រុមហ៊ុន ដែលមានទំហំទឹកប្រាក់ចំនួនជាង ៩៧លានដុល្លារអាម៉េរិក។ នេះសបញ្ជាក់ឱ្យឃើញពីសក្ដានុពលរីកចម្រើននៃវិស័យឧស្សាហកម្មនៅខេត្តតាកែវ និងតម្រូវការកើនឡើងឥតឈប់ឈរចំពោះកម្លាំងពលកម្ម៕