ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីហ្វីលីពីននៅកម្ពុជា ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ប្រធានាធិបតី ហ្វីលីពីន និងលោកជំទាវ កំឡុងពេលអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ទី ៩ ខែកញ្ញា ២០២៥ នៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីននាពេលនេះ ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតពីប្រមុខរដ្ឋស្តីទីនៃកម្ពុជា ជាមួយកងកិត្តិយសត្រែទ័ពនិងមានការអញ្ជើញចូលរួមពីតំណាងអង្គទូតនានា នៅព្រះរាជាណាចក្រកម្ពុជា មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីប្រតិភូសំខាន់ៗនៃប្រទេសហ្វីលីពីនផងដែរ។

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចស្វាគមន៍ផ្លូវរដ្ឋ លោកប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន នឹងជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បន្ទាប់មកនឹងជួបពិភាក្សាការងារបន្តជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនោះក៏មានពិធីចុះហត្ថលេខា រួមជាមួយនឹងការធ្វើសន្និសីទកាសែតរួមគ្នា រវាងលោកប្រធានាធិបតី និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីផងដែរ។

តាមរយៈដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន នាពេលនេះ នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាពព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងប្រទេសនិងប្រជាជនកម្ពុជា-ហ្វីលីពីន៕ អត្ថបទ៖ ហ្សាលីន