ថ្នាក់ដឹកនាំកំពូលកម្ពុជា និងហ្វីលីពីន ប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើរឿងធំៗចំនួន៣

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-ហ្វីលីពីន បានប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើរឿងធំៗចំនួន៣ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកាន់តែខ្លាំង សំដៅឈានទៅលកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាលើឯកសារលើរឿងសំខាន់ៗចំនួន៣ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន កាលព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។

រឿងសំខាន់ៗចំនួន៣ ដែលភាគីកម្ពុជា-ហ្វីលីពីន បានសម្រេចចុះហត្ថលេខា រួមមាន៖១. ការផ្លាស់ប្តូរកំណត់ទូតនៃការធ្វើវិសោធនកម្មលើ «ប្រការ១៖ វិស័យនៃកិច្ចសហប្រតិបត្តិការ» នៃអនុស្សរណៈនៃការ យោគយល់គ្នារវាងនគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជា និងនគរបាលជាតិហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។២. អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និង គណៈកម្មាការឧត្តមសិក្សានៃសាធារណរដ្ឋហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យឧត្តមសិក្សា។និង៣. អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីសេវាកម្មដឹក ជញ្ជូនតាមផ្លូវអាកាសរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន។

សូមជម្រាប់ថា ពិធីចុះហត្ថលេខារវាងកម្ពុជា និងហ្វីលីពីន បានធ្វើឡើងស្របពេលដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតី ហ្វីលីពីន រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ទី ៩ ខែកញ្ញា ២០២៥ នៅកម្ពុជា៕ អត្ថបទ៖ ហ្សាលីន