កម្ពុជា គ្រោងទិញយន្តហោះផលិតដោយចិនផ្ទាល់ចំនួន ២០ គ្រឿង

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនកម្ពុជា Air Cambodia និងក្រុមហ៊ុនចិន Commercial Aircraft Corporation of China, Ltd.,(COMAC) បានអនុស្សរណៈនៃការយោគយល់គ្នា អំពីការគ្រោងនឹងទិញយន្តហោះដែលផលិតដោយចិនផ្ទាល់គឺ C909 regional ចំនួន ២០ គ្រឿង។ នេះបើតាមការឱ្យដឹងពីលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូចចិនប្រចាំកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក វ៉ាង វិនពីន បានបញ្ជាក់ថា កាលពីថ្ងៃទី៨ កញ្ញា ក្រុមហ៊ុនកម្ពុជា Air Cambodia និង ក្រុមហ៊ុនចិន Commercial Aircraft Corporation of China, Ltd.,(COMAC) បានអនុស្សរណៈនៃការយោគយល់គ្នា អំពីការគ្រោងនឹងទិញយន្តហោះដែលផលិតដោយចិនផ្ទាល់គឺ C909 regional ចំនួន ២០ គ្រឿង ដែលក្នុងនោះចំនួន ១០ គ្រឿងបានបញ្ជាក់ការបញ្ជាទិញ និងចំនួន ១០ គ្រឿងផ្សេងទៀតមានបំណងបញ្ជាទិញ។

លោក វ៉ាង វិនពីន បានគូសបញ្ជាក់ថា ភាគីទាំងពីរគ្រោងនឹងសហការគ្នាលើវិស័យការបញ្ជាទិញយន្តហោះ ការគាំទ្រប្រតិបត្តិការ និងបណ្ដុះបណ្ដាលផលិតកម្មជាដើម។ លោកសង្កត់ធ្ងន់ថា នេះគឺជាវឌ្ឍនភាពថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យដែនអាកាសនៃប្រទេសទាំងពីរ ដែលមានអត្ថប្រយោជន៍សំខាន់សម្រាប់ភាគីទាំងពីរ៕