ក្រុមហ៊ុន STMicroelecotronics ជាក្រុមហ៊ុនសឺមីកុងដាកទ័រ (Semiconductor) ដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនសឺមីកុងដាកទ័រ (Semiconductor) ធំៗជុំវិញសកលលោក បានសហការជាមួយកម្ពុជា រួមគ្នាកសាងធនធានមនុស្សជំនាញ ដែល ជាមូលដ្ឋានគ្រឹះក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីនៃសង្វាក់ផលិតកម្មស៊ីមីកុងដាកទ័រនាពេលអនាគត។

នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោក ជា វ៉ាន់ដេតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ជាមួយលោក លោក Lorenzo Grandi ប្រធាន និងជានាយកផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុន STMicroelecotronics កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ព្រមទាំងសក្តានុពលនៃសឺមីកុងដាកទ័រ(Semiconductor) ចំពោះដំណើរបរិវត្តកម្មឌីជីថល។ ភាគីទាំងពីរ ក៏បានឯកភាពបន្តកិច្ច សហការ ជាមួយ គ្នា ដោយចាប់ផ្ដើមពីការកសាងធនធានមនុស្សជំនាញ ដែល ជាមូលដ្ឋានគ្រឹះក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីនៃសង្វាក់ផលិតកម្មស៊ីមីកុងដាកទ័រនាពេលអនាគត។

សូមជម្រាបជូនថា ក្រុមហ៊ុន STMicroelecotronics គឺជាក្រុមហ៊ុនសឺមីកុងដាកទ័រ (Semiconductor) ដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនសឺមីកុងដាកទ័រ (Semiconductor) ធំៗជុំវិញសកលលោក ដែលមានស្នាក់ការកណ្តាលនៅប្រទេសស្វីស ហើយបច្ចុប្បន្នក្រុមហ៊ុននេះបាននិងកំពុងប្រតិបត្តិការនៅប្រទេសក្នុងតំបន់អឺរ៉ុប និងអាស៊ី ដោយមានអតិថិជនធំៗដូចជា ក្រុមហ៊ុន Apple, ក្រុមហ៊ុន Tesla, ក្រុមហ៊ុន Bosch និងក្រុមហ៊ុន HP ជាដើម៕



