លោក Wang Wenbin៖ ចិន សង្ឃឹមថាកម្ពុជា-ថៃ នឹងពន្លឿនដំណើរការផ្សះផ្សារជម្លោះព្រំដែន

សង្គម​ និង​សេដ្ឋកិច្ច

លោក​Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានលើកឡើងថា ប្រទេសចិន សង្ឃឹមថា កម្ពុជា-ថៃ នឹងចាប់យកឱកាស ដើម្បីពន្លឿនដំណើរការផ្សះផ្សារគ្នាដើម្បីដោះស្រាយបញ្ចប់ជម្លោះព្រំដែននៃប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ​Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៥។

ឯកអគ្គរដ្ឋទូតចិនខាងលើ បានឱ្យដឹងថា នៅក្នុងជំនួបរវាងលោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិន ជាមួយស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាប្រទេសចិន បានបញ្ជាក់ថា ភាគីចិនបានឃាត់និងជំរុញឱ្យមានពិភាក្សាយ៉ាងសកម្ម ចាប់តាំងពីជម្លោះបានកើតឡើង។

លោកបន្តថា កម្ពុជានិងថៃ គឺជាអ្នកជិតខាងល្អ ហើយមិនមានឧបសគ្គ ឬបញ្ហាណាដែលមិនអាចដោះស្រាយបានរវាងប្រទេសទាំងពីរទេ។ លោកថា ភាគីចិនសង្ឃឹមថាភាគីទាំងពីរនឹងចាប់យកឱកាសនេះ ដើម្បីពន្លឿនដំណើរការផ្សះផ្សារ។

បន្ថែមពីនេះ លោកថា បេសកជនពិសេសរបស់ភាគីចិន ក៏កំពុងបំពេញបេសកកម្មសម្របសម្រួលលើកទី៣ ហើយរីករាយក្នុងការផ្តល់ជំនួយយ៉ាងសកម្មស្របតាមការចង់បានរបស់ភាគីទាំងពីរផងដែរ៕

អត្ថបទ៖ហ្សាលីន