ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ភ្នំពេញ៖ ក្រុមហ៊ុន Singapore Airlines បានបង្ហាញពីបទពិសោធអាកាសចរណ៍លំដាប់ថ្នាក់ពិភពលោក ផ្សារភ្ជាប់ការហោះហើរនៅក្នុងតំបន់និងទៅកាន់ពិភពលោក។

ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ប្តេជ្ញាចិត្តបន្តដំណើរការអាជីវកម្មរបស់ខ្លួន នៅក្នុងទីផ្សារអាកាសចរណ៍កម្ពុជា
១. ប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines នៅកម្ពុជា
- ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines (SIA) បានចាប់ផ្តើមសេវាកម្មនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩២ តាមរយៈម៉ាកយីហោ SilkAir។ ឆ្នាំនេះ គឺជាឆ្នាំទី ៣៣ នៃការធ្វើប្រតិបត្តិការនៅក្នុងទីផ្សារប្រទេសកម្ពុជា ហើយស្របពេលគ្នាជាមួយនឹងគម្រប់ខួបទី ៦០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងសិង្ហបុរី និងកម្ពុជាផងដែរ។
- បច្ចុប្បន្ននេះ SIA មានជើងហោះហើរចំនួន ២១ ដង ក្នុងមួយសប្តាហ៍ ពីភ្នំពេញទៅសិង្ហបុរី និងរហូតដល់ ១៤ ដង ក្នុងមួយសប្តាហ៍ ពីសៀមរាបទៅសិង្ហបុរី។ តាមរយៈទីស្នាក់ការកណ្ដាលនៅ សិង្ហបុរី អតិថិជនដែលហោះហើរពីកម្ពុជា អាចភ្ជាប់ដំណើរទៅកាន់គោលដៅជាង ១២៥ គោលដៅ ទូទាំងពិភពលោក គិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ រួមទាំងអឺរ៉ុប និងអូស្រ្តាលីផងដែរ។

២. ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ផ្តល់ជូននូវបទពិសោធ លំដាប់ថ្នាក់ពិភពលោក
- ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines បន្តពង្រឹងជំហរឧស្សាហកម្មរបស់ខ្លួន ដោយផ្ដោតសំខាន់ទៅលើគោលការណ៍ ៣ ធំៗ ដែលជាការប្តេជ្ញារបស់ខ្លួន៖ (១) សេវាកម្មល្អឥតខ្ចោះ (Service Excellence) (២) ផលិតផលឈានមុខ (Product Leadership) និង (៣) ពង្រីកបណ្ដាញតភ្ជាប់ជើងហោះហើរ (Network Connectivity) ។
- សេវាកម្មល្អឥតខ្ចោះ ៖ SIA បន្តលើកកម្ពស់ស្តង់ដារនៃសេវាកម្ម ដោយផ្តល់នូវបទពិសោធល្អជាទីគាប់ចិត្ត ចាប់តាំងពីមុនការហោះហើរ រហូតដល់ការហោះហើរត្រូវបានបញ្ចប់។ អ្នកដំណើរនឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅស្របទៅតាមបែបបទនៃវប្បធម៌អាស៊ី ដែលផ្ដល់នូវអារម្មណ៍មួយដែលហាក់ដូចជាលោកអ្នកមិនបានឃ្លាតឆ្ងាយពីផ្ទះ។ ថ្មីៗនេះផងដែរ បាហុនិកា និង បាហុនិកៈ របស់ SIA ទើបតែទទួលបានពានរង្វាន់ “World’s Best Cabin Crew” ពី Skytrax ក្នុងឆ្នាំ ២០២៥ នេះ។
លើសពីនេះ ដើម្បីបំពេញតម្រូវការអតិថិជន SIA ក៏កំពុងប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីសម្រួលដំណើរការរបស់អ្នកដំណើរឱ្យកាន់តែមានភាពប្រសើរជាងមុន។
- ផលិតផលឈានមុខ ៖ SIA បន្តវិនិយោគលើបច្ចេកវិទ្យាទំនើបៗ និងមានគុណភាពខ្ពស់ ដើម្បីរក្សាជំហរជាក្រុមហ៊ុនឈានមុខក្នុងវិស័យអាកាសចរណ៍។ បច្ចុប្បន្ន SIA ដាក់អោយដំណើរការយន្តហោះជាច្រើនប្រភេទ រួមទាំង Airbus A350-900 ដែលហោះហើរពីភ្នំពេញទៅសិង្ហបុរី។ អ្នកដំណើរទទួលបានភាព រីករាយជាមួយនឹងប្រភេទកៅអី Business Class ដែលអាចបទបែនបានតាមតម្រូវការ និងប្រភេទកៅអី Economy Class ដែលរចនាឡើងផ្តោតទៅលើការគិតគូរពីផាសុកភាពរបស់អ្នកដំណើរ រួមជាមួយនឹងខ្នើយបង្អែកសម្រាប់ទម្រក ដែលអាចបត់បានដល់ទៅ ៦ កម្រិត។ រាល់ការហោះហើរ ក៏មានផ្តល់ជូនអាហារដែលបានឆ្លងកាត់ការសម្រិតសម្រាំង មិនតែបុណ្ណោះ លោកអ្នកនឹងរីករាយជាមួយប្រើប្រាស់ Wi-Fi ឥតគិតថ្លៃថែមទៀតផង។ នៅខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុន បានប្រកាសផែនការដំឡើងកាប៊ីនជំនាន់ថ្មីសម្រាប់យន្តហោះ Airbus A350-900 ចំនួន ៤១ គ្រឿង សម្រាប់ការហោះហើររយៈពេលវែង (long-haul) និង រយៈចម្ងាយឆ្ងាយ (ultra-long-range)។ ការវិនិយោគជាង ១.១ ពាន់លានដុល្លារសិង្ហបុរី នេះ គឺដើម្បីលើកកម្ពស់បទពិសោធនៃការធ្វើដំណើរអោយកាន់តែទំនើប និងប្រណិតភាពសម្រាប់អតិថិជនទូទាំងបណ្តាញរបស់យើង។
- ពង្រីកបណ្ដាញតភ្ជាប់ជើងហោះហើរ ៖ អតិថិជនអាចជ្រើសរើសជើងហោះហើរចំនួន ៥ ដងក្នុងមួយថ្ងៃ ពីកម្ពុជាទៅសិង្ហបុរី ហើយអាចបន្តជើងហោះហើរ ភ្ជាប់ដោយរលូនតាមទីស្នាក់ការកណ្ដាលនៅ សិង្ហបុរី ទៅកាន់គោលដៅនានាទូទាំងពិភពលោក។ ការផ្លាស់ប្តូរជើងហោះហើរដោយងាយស្រួលនេះ អនុញ្ញាតឱ្យអ្នកដំណើរអាចបន្តដំណើរទៅកាន់គោលដៅទេសចរណ៍ពេញនិយមដូចជា អឺរ៉ុប អូស្ត្រាលី និងជប៉ុន។ ក្រុមហ៊ុន SIA នឹងបន្តពង្រីកបណ្តាញជើងហោះហើរ និងកែតម្រូវទៅតាមតម្រូវការទីផ្សារ ព្រមទាំងស្វែងរកឱកាសដើម្បីឱ្យមានការរីកលូតលាស់ថ្មីៗ។

៣. ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ស្វាគមន៍ការសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ
ការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) គឺជាជំហានដ៏សំខាន់មួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធលើវិស័យអាកាសចរណ៍នៅកម្ពុជា ហើយក៏ជានិមិត្តសញ្ញាបញ្ជាក់ថា កម្ពុជា កំពុងក្លាយជាគន្លងអាកាសចរណ៍ដ៏សំខាន់ក្នុងតំបន់ផងដែរ។ អាកាសយានដ្ឋានថ្មីនេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ផ្តល់សេវាដែលធ្វើការតភ្ជាប់ជើងហោះហើររបស់អ្នកដំណើរយ៉ាងរលូន ជាមួយជម្រើសជើងហោះហើរច្រើនជាងមុន និងផ្តល់បទពិសោធការធ្វើដំណើរលំដាប់ពិភពលោក សម្រាប់ធ្វើដំណើរទៅ និងមកពីកម្ពុជា ព្រមទាំងឆ្ពោះទៅកាន់គោលដៅផ្សេងៗទៀតទូទាំងពិភពលោក។
- ការផ្ដល់បទពិសោធកម្រិតថ្មី ទៅកាន់អតិថិជននៅអាកាសយានដ្ឋានថ្មីនេះ នឹងជួយជំរុញការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ក្នុងការតភ្ជាប់អ្នកដំណើររវាងកម្ពុជា សិង្ហបុរី និងបណ្តាញគោលដៅនានាទូទាំងសកលលោក។ អ្នកដំណើរអាចរំពឹងទុកនូវបទពិសោធការធ្វើដំណើររលូនជាងមុន ដោយសារការកែលម្អហេដ្ឋារចនាសម្ព័ន្ធ រួមមាន ប្រព័ន្ធSmart Gates និងការរួមបញ្ចូលគ្នារវាងស្ថាបត្យកម្មបែបប្រពៃណីខ្មែរលាយសម័យទំនើបនៅអាកាសយានដ្ឋានថ្មីនេះ។
- បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ផ្លាស់ទីតាំងប្រតិបត្តិការទៅកាន់អាកាសយានដ្ឋានថ្មីនេះ យើងនៅតែប្តេជ្ញាចិត្តរក្សាស្តង់ដារសេវាកម្មកម្រិតខ្ពស់ ដែលអតិថិជនរំពឹងទុកពីក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines។ ក្រុមហ៊ុននឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីធានាថា ការផ្លាស់ប្តូរនេះមានភាពរលូន និងងាយស្រួលសម្រាប់អតិថិជនគ្រប់គ្នា។

៤. ការប្រតិបត្តិការក្រុមហ៊ុនវិស្វកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines នៅកម្ពុជា (SIAEC)
- នៅខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមហ៊ុន SIA Engineering Company Limited (SIAEC) បានចុះហត្ថលេខាសហការជាមួយក្រុមហ៊ុន Cambodia Airport Investment Co., Ltd ដើម្បីបង្កើតសេវាកម្មថែទាំយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ ការសហការនេះ មិនត្រឹមតែជួយទ្រទ្រង់ទីផ្សារអាកាសចរណ៍សម្រាប់អ្នកដំណើរ និងសារពើភ័ណ្ឌឱ្យកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីគោលជំហរនៃការដាក់ចិត្តដើម្បីទទួលបានប្រតិបត្ដិការឱ្យរលូន និងការអភិវឌ្ឍក្នុងតំបន់ពី SIA Group ផងដែរ។

៥. ការប្តេជ្ញារបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ទៅលើការវិនិយោគនៅប្រទេសកម្ពុជា
- ប្រទេសកម្ពុជាបន្តជាទីផ្សារសំខាន់សម្រាប់យើង (SIA)នៅតំបន់អាស៊ីអាគ្នេយ៍ ដោយ មានកំណើននៃការលូតលាស់គួរឱ្យកត់សម្គាល់នៅក្នុងវិស័យអាកាសចរណ៍។ ក្រុមហ៊ុន SIA នឹងបន្តការតាំងចិត្តក្នុងការផ្តល់សេវាកម្មនៅក្នុងទីផ្សារមួយនេះ ហើយនឹងបន្តផ្តល់បទពិសោធដល់អ្នកធ្វើដំណើរបែបលំដាប់ថ្នាក់ពិភពលោក សម្រាប់អតិថិជនរបស់យើង៕






