ប្រទេសបារាំង មានបំណងសិក្សាពីលទ្ធភាពវិនិយោគលើការពិសោធន៍និងអភិវឌ្ឍពូជបន្លែនៅក្នុងប្រទេសកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុននាំមុខគេមួយលើផ្នែកផលិតពូជបន្លែមកពីប្រទេសបារាំង និងមានបំណងចង់សិក្សាពីលទ្ធភាពវិនិយោគលើការពិសោធន៍និងអភិវឌ្ឍពូជបន្លែនៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈជំនួបពិភាក្សាការងាររវាងលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុនNova Genetic កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ក្រុមហ៊ុនNova Genetic ដែលជាក្រុមហ៊ុននាំមុខគេមួយលើផ្នែកផលិតពូជបន្លែមកពីប្រទេសបារាំង និងមានបំណងចង់សិក្សាពីលទ្ធភាពវិនិយោគលើការពិសោធន៍និងអភិវឌ្ឍពូជបន្លែនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា កម្ពុជាកំពុងបង្កើនការដាំដុះបន្លែ ដោយកាន់តែមានកំណើនសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ដោយរដ្ឋាភិបាលកំពុងពង្រីកសហគមន៍កសិកម្មទំនើបនៅតាមបណ្តាខេត្ត និងគ្របដណ្តប់លើដំណាំដែលមានសក្តានុពលខ្ពស់៕