ពិតជាខ្លាំងមិនធម្មតា! និស្សិត AUPP ជាប់ជ័យលាភី៤ដងជាប់ៗគ្នាក្នុងការប្រកួតជើងឯកថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

ពិតជាមានសមត្ថភាពមិនធម្មតានោះទេ! និស្សិតរបស់កម្ពុជាបានបង្ហាញពីទេពកោសល្យរបស់ពួកគេ ដោយទួលបានជ័យលាភីជាប់ៗគ្នាក្នុងការប្រកួតថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ តាមរយៈបច្ចេកវិទ្យា ពិភាក្សាវែកញែកតទល់តទល់ និងការដឹកនាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

និស្សិតដែលនាំយកឈ្មោះកម្ពុជាល្បីរន្ទឺលើឆាកអន្ដរជាតិ រួមមាន៖ ក្រុមទី១ គឺ ហេង ប៊ុនឃាង, ចំរើន វីរៈបញ្ញា និងឈុន ប៉ូលែន ដោយពួកគេបានបង្កើតរថយន្តមនុស្សយន្តដែលបើកបរដោយខ្លួនឯង។ ក្រុមទី២ រួមមាន សុខ ឃាងហេង, ធី វីរៈពង្ស, ដេវីដ ម៉ូវ, និង សុងក្រា អឿង បានបង្ហាញពីភាពវៃឆ្លាត និងជំនាញវិភាគពិសេស រហូតដល់ដណ្តើមបានតំណែងជើងឯក។

ជ័យលាភីសំខាន់ៗដែលនិស្សិតកម្ពុជា ទទួលបានរួមមាន៖ ការឈ្នះការប្រកួតថ្នាក់ជាតិរ៉ូបូត World Robot Olympiad ២០២៥, ដណ្តើមបានជើងឯកក្នុងកម្មវិធីជជែកពិភាក្សាយុវជនវេទិកាពាណិជ្ជកម្មឌីជីថល, ជាប់ជាវាគ្មិនឆ្នើមកនៅក្នុ្ងងកម្មវិធីជជែកវែកញែក ASEAN AICHR Youth Debate និងតំណាងឱ្យប្រទេសកម្ពុជាក្នុងកិច្ចប្រជុំកំពូលភាពជាអ្នកដឹកនាំយុវជនអាស៊ាន ចិន ឥណ្ឌា នៅប្រទេសសិង្ហបុរី។

សូមជម្រាបជូនថា និស្សិត AUPP ចំនួន 8 នាក់ ដែលគ្រោងនឹងធ្វើជាតំណាងប្រទេសកម្ពុជានៅក្នុងកិច្ចប្រជុំកំពូលនៃភាពជាអ្នកដឹកនាំយុវជនអាស៊ាន ចិន ឥណ្ឌា (ACIYLS) 2025 នៅប្រទេសសិង្ហបុរី។ ដោយវេទិកានេះផ្តោតលើនិរន្តរភាព និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត កិច្ចប្រជុំកំពូលនេះផ្តល់នូវវេទិកាមួយសម្រាប់ក្រុមយុវជនក្នុងការបំផុសគំនិត និងបញ្ចេញគំនិតដែលមានឥទ្ធិពល។ ឱកាសនេះបញ្ជាក់ពីការយកចិត្តទុកដាក់របស់ AUPP ក្នុងការអភិវឌ្ឍន៍អ្នកដឹកនាំដែលមានឆន្ទៈក្នុងការបង្កើតការផ្លាស់ប្តូរជាវិជ្ជមានលើឆាកអន្តរជាតិ៕