ជឿទេ ផុសតែ​​រូប​​មួយ​សន្លឹក តារា​ប៉ុន្មាន​ដួង​នេះ​​អាច​កើប​លុយ​ក្លាយ​ជាសេដ្ឋីបាន

សង្គម​និង​សេដ្ឋកិច្ច

បណ្ដាញ​សង្គម Instagram អាច​និយាយ​បាន​ថា​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ល្បីឈ្មោះ​មួយ ហើយ​ក៏​ជា​ប្រភព​រក​ចំណូល​បាន​ច្រើន​សម្បើម​របស់​តារា​ល្បីៗ​មិនថា​តែ​តារាចម្រៀង​ តារា​សម្ដែង ​និង​អត្តពលិក​ឆ្នើមៗ​ឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តួយ៉ាង​ តារា​ល្បីៗ​ជាច្រើន​ដែល​មាន​កុងត្រា​ផ្សព្វផ្សាយ​ផលិតផល​សម្រាប់​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ អាច​រក​បាន​លុយ​ខ្ទង់​លាន​ដុល្លារ​ ដោយ​គ្រាន់តែ​បង្ហោះ​រូបភាព​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ជាមួយ​ផលិតផល​ទាំង​នោះ។​

ខាងក្រោម​គឺ​ជា​បញ្ជី​ឈ្មោះ​ បុគ្គល ១០ រូប​ដែល​ទទួល​បាន​លើស​ពី ១ លាន​ដុល្លារ​ពី​ការ​បង្ហោះ​រូប​ម្ដងៗ​លើ​បណ្ដាញ​សង្គម Instagram

10/ Kendall Jenner មាន​ចំនួន​អ្នក​ Follower ១៧២ លាន​នាក់​ ទទួល​បាន ១,០៥ លាន​ដុល្លារ​រាល់​ពេល​បង្ហោះ​រូប​ម្ដងៗ

9/ Justin Bieber មាន​ចំនួន​អ្នក​ Follower ១៨០ លាន​នាក់​ ទទួល​បាន ១,១ លាន​ដុល្លារ​រាល់​ពេល​បង្ហោះ​រូប​ម្ដងៗ

8/ Beyoncé Knowles មាន​ចំនួន​អ្នក​ Follower ១៨៩ លាន​នាក់​ ទទួល​បាន ១,១៤ លាន​ដុល្លារ​រាល់​ពេល​បង្ហោះ​រូប​ម្ដងៗ

7/ Lionel Messi មាន​ចំនួន​អ្នក​ Follower ២២៤ លាន​នាក់​ ទទួល​បាន ១,១៦ លាន​ដុល្លារ​រាល់​ពេល​បង្ហោះ​រូប​ម្ដងៗ

6/ Kim Kardashian មាន​ចំនួន​អ្នក​ Follower ២៣២ លាន​នាក់​ ទទួល​បាន ១,៤១ លាន​ដុល្លារ​រាល់​ពេល​បង្ហោះ​រូប​ម្ដងៗ

5/ Selena Gomez មាន​ចំនួន​អ្នក​ Follower ២៤០ លាន​នាក់​ ទទួល​បាន ១,៤៦ លាន​ដុល្លារ​រាល់​ពេល​បង្ហោះ​រូប​ម្ដងៗ

4/ Kylie Jenner មាន​ចំនួន​អ្នក​ Follower ២៤៤ លាន​នាក់​ ទទួល​បាន ១,៤៩ លាន​ដុល្លារ​រាល់​ពេល​បង្ហោះ​រូប​ម្ដងៗ

3/ Ariana Grande មាន​ចំនួន​អ្នក​ Follower ២៤៧ លាន​នាក់​ ទទួល​បាន ១,៥១ លាន​ដុល្លារ​រាល់​ពេល​បង្ហោះ​រូប​ម្ដងៗ

2/ Dwayne Johnson មាន​ចំនួន​អ្នក​ Follower ២៥០ លាន​នាក់​ ទទួល​បាន ១,៥២ លាន​ដុល្លារ​រាល់​ពេល​បង្ហោះ​រូប​ម្ដងៗ

1/ Cristiano Ronaldo មាន​ចំនួន​អ្នក​ Follower ៣០៧ លាន​នាក់​ ទទួល​បាន ១,៦ លាន​ដុល្លារ​រាល់​ពេល​បង្ហោះ​រូប​ម្ដងៗ៕

ប្រភព៖ scmp