រំលឹកដើម​ឆ្នាំ ២០០០ កូរ៉េ​បើក​ទីផ្សារ​អចលទ្រព្យ​មុន​គេ​នៅ​កម្ពុជា តាម​រយៈ​គម្រោង​អចលទ្រព្យ​ធំ​ ២ ចាយ​ទុន​រាប់​រយលាន​ដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ដើម​​​ឆ្នាំ ២០០០ អ្នក​វិនិយោគ​កូរ៉េ​បាន​ចាប់ផ្តើម​បង្ហូរទុន​លើ​វិស័យ​​អចលទ្រព្យ​ តាម​រយៈ​គម្រោង​អភិវឌ្ឍ​លំនៅដ្ឋាន និង​ការ​បង្កើត​ទីក្រុង​រណប​ដែលប្រើប្រាស់​ទុន​រាប់​លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោង​ដ៏​ធំ​បំផុត​ដែលគេស្គាល់​ធំជាង​គេ​គឹ Camko City ជា​គម្រោង​ខ្នាត​យក្ស​ដែល​អភិវឌ្ឍ​ខុនដូរ និង​ផ្ទះរាប់​សិបល្វែង​នៅ​​ជាយក្រុង​ភ្នំពេញ។ គម្រោង​មួយទៀត​គឺ​អគារ Golden Tower ៤២ ជា​អគារ​ខ្ពស់បំផុត​នៅកណ្តាលក្រុង​ភ្នំពេញ។

គម្រោងអភិវឌ្ឍ​​ទីក្រុង​រណប Camko City បាន​ចាប់​ផ្តើម​រៀបចំ​​សាង​សង់​នៅ​ឆ្នាំ​២០០៧​ លើ​ផ្ទៃ​ដីជាង​ ១០០ ​ហិកតា​ នៅ​អតីត​បឹង​ពោងពាយ ដោយ​នាំមកស្តង់ដា​លំនៅដ្ឋានពាណិជ្ជកម្ម​កម្រិត​អន្តរជាតិ​លើកដំបូងក្នុងទីផ្សារអចលទ្រព្យនៅកម្ពុជា។

ប៉ុន្តែ​សកម្មភាពអភិវឌ្ឍ​ទីក្រុង​រណប​ Camko City មានការ​អូស​បន្លាយ​ដោយសារ​វិបត្តិសេដ្ឋកិច្ចពិភពលោក កង្វះខាតហិរញ្ញវត្ថុ និងវិបត្តិហិរញ្ញវត្ថុរបស់ដៃគូវិនិយោគ។

​គម្រោង​​អចលនទ្រព្យ​​ដ៏ធំ​​មួយ​ទៀត​របស់​កូរ៉េ​នៅ​កម្ពុជាគឺ​ការ​សាងសង់​អគារ​កម្ពស់ ៤២ ជាន់ Golden Tower 42 ចំ​កណ្តាល​ក្រុង​ភ្នំពេញ​ដែល​ចំណាយទុន​វិនិយោគ​ជាង ២៤០ លាន​ដុល្លារ។ មានកម្ពស់ជាង ២០០ម៉ែត្រ ជាអគារដ៏ខ្ពស់បំផុត ដែលរួមបញ្ចូលទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យ និងលំនៅឋាន។

​ដំណើរការ​សាងសង់​អគារ​​លេចត្រដែត​នេះ​ មាន​បញ្ហា​​បន្តបន្ទាប់។ ក្រោយ​ផ្អាកការសាងសង់លើកដំបូងក្នុងឆ្នាំ ២០០៨ និងបានចាប់ផ្តើមឡើងវិញក្នុងឆ្នាំ២០១០ ហើយបានផ្អាកការសាងសង់លើកទី២ នៅឆ្នាំ ២០១១ និងបានបន្តដំណើរការសាងសង់ឡើងវិញនៅឆ្នាំ២០១៨ ហើយ​រហូត​មក​ដល់​ពេលនេះ​​នៅ​មិន​ទាន់ប្រកាស​អាច​បញ្ចប់​នៅពេលណា​នោះទេ។

អគារប៊ូយ៉ុងថោន

ដោយឡែក​​គម្រោង​ប៊ូយ៉ុង​ថោន ក៏​ជា​គម្រោង​អភិវឌ្ឍ​អចលនទ្រព្យ​ដ៏​ធំ​ដែល​ទទួលការ​ចាប់អារម្មណ៍​ ក្រោម​ការ​វិនិ​យោគ​​របស់អ្នកវិនិយោគ​កូរ៉េ​។

អគារ​ពាណិជ្ជ​កម្មចម្រុះ​ដែល​មាន​ បាន​សាងសងបញ្ចប់​​ដំណាក់​កាល​​ទីមួ​យ​ដែល​​​ប្រើ​ប្រាស់ទឹក​ប្រាក់​វិនិយោគ​​ជាង​១០៥​លាន​ដុល្លារ​អាមេរិក៕